មកដឹងពីប្រភេទបន្លែផ្លែឈើ និងរបៀបរក្សាទុកឲ្យនៅស្រស់បានយូរដល់ទៅរាប់ខែ

  • 2020-04-16 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិន​​បើ​អ្នក​មិន​ចង់​ទៅ​​ដើរ​ផ្សារ​ញឹកញាប់ ក្នុង​អំឡុង​ពេល​នេះ គួរ​ជ្រើសរើស​ប្រភេទ​បន្លែ​ផ្លែ​ឈើ​ណា ដែល​មាន​គុណភាព​ល្អ​​​មិន​ងាយ​ស្អុយ​រលួយ ជា​ពិសេស​ត្រូវ​ដឹង​ពី​របៀប​រក្សា​ទុក​ឲ្យ​បាន​ត្រឹម​ត្រូវ ដើម្បី​ការពារ​ឲ្យ​នៅ​ស្រស់​ល្អ​បាន​ដល់​រាប់​ខែ។

​ផ្លែ​ប៉ោម

ផ្លែ​ប៉ោម​​អាច​រក្សា​ទុក​បាន​យូរ​ជាង​ផ្លែឈើ​ដទៃ​ទៀត គឺ​បាន​ដល់​ទៅ​រយៈពេល ៤​ខែ ប្រសិន​បើ​អ្នក​​ទុក​ដាក់​ត្រឹម​ត្រូវ​។ គួរ​ញ៉ាំ​ផ្លែ​ប៉ោម​ដែល​មាន​ទំហំ​ធំ​មុន​គេ ព្រោះ​​វា​ក៏ឆាប់​ខូច​មុន​គេ​ដែរ​។ បើ​អ្នក​ចង់​រក្សា​វា​ឲ្យ​នៅ​តែ​ស្រស់​ល្អ គួរ​ដាក់​ក្នុង​ថង់​ប្លាស្ទិក ដែល​មាន​​រូត​បិទ​ជិត និង​ដាក់​ឲ្យ​ឆ្ងាយ​ពី​បន្លែ​ផ្សេងៗ ពុំ​ដូច្នោះ​ទេ​ជាតិ​ហ្គាស​នឹង​ធ្វើ​ឲ្យ​បន្លែ​ដទៃ​ឆាប់​រលួយ​មិន​ខាន។

​​ស្ពៃ​ក្តោប

ស្ពៃ​ក្តោប​មាន​រសជាតិ​​ឆ្ងាញ់​ពេល​ដែល​វា​នៅ​ស្រស់ និង​​អាច​ទុក​បាន​ដល់​២​ខែ ប្រសិន​បើ​អ្នក​វេច​ខ្ចប់​ជាមួយ​នឹង​ថង់​ប្លាស្ទិក​ឲ្យ​បាន​ត្រឹម​ត្រូវ​។

​ការ៉ុត​

​វិធី​ដែល​អាច​ធ្វើ​ឲ្យ​ការ៉ុត​នៅ​ស្រស់​​បាន​យូរ​ គឺ​រក្សា​​​នៅ​កន្លែង​ស្ងួត ព្រោះ​ជាតិ​សំណើម​​អាច​​នាំ​ឲ្យ​វា​ឆាប់​ខូច​រលួយ។ គួរ​ដាក់​ការ៉ុត​នៅ​ក្នុង​ថង់​ក្រដាស​ ឬ​ដាក់​ទ្រាប់​ជាមួយ​នឹង​កន្សែង​ដើម្បី​​ការពារា​មិន​ឲ្យ​ក្តៅ​ហប់​ចេញ​ទឹក​ និង​នៅ​ស្រស់​មិន​បាន​យូរ។ ការ​ធ្វើ​បែប​នេះ​អាច​រក្សា​ទុក​បាន​ចាប់​ពី ២-៣​សប្តាហ៍ ដល់​ទៅ​រាប់​ខែ។

​​​​​​ខ្ទឹម​បារាំង

ត្រូវ​រក្សា​ទុក​នៅ​កន្លែង​ស្ងួត​ និង​​​មិន​លើស​ពី​សីតុណ្ហភាព ១០អង្សា ធ្វើ​បែប​នេះ​អាច​ទុក​បាន​ដល់​ទៅម​ខ្ទង់​ឆ្នាំ​ឯណោះ​។ វិធី​មួយ​ទៀត អ្នក​​អាច​ប្រើ​ថង់​សំណាញ់​ដែល​ភាគ​ច្រើន​តែង​​ឃើញ​​គេ​ដាក់​រុំ​បន្លែ​ផ្លែ​ឈើ​ផ្សេងៗ​នៅ​កន្លែង​លក់ និង​​ទុក​នៅ​កន្លែង​ងងឹត អាច​នៅ​ស្រស់​បាន​មួយ​ខែ​ឬ​​លើស​​ពី​នេះ​។

​ដំឡូង​បារាំង

​អាច​នៅ​ស្រស់​ល្អ​ចាប់​ពី ២-៤ ខែ ត្រូវ​រក្សា​ទុក​នៅ​កន្លែង​ដែល​គ្មាន​ពន្លឺ​ថ្ងៃ និង​ដាក់​ឲ្យ​ឆ្ងាយ​ពី​ខ្ទឹម​បារាំង​​និង​​ផ្លែ​ប៉ោម​។

​​ឆៃថាវ

ការ​រក្សា​ទុក​ឆៃ​ថាវ គឺ​មិន​ខុស​ពី​ការ៉ុត​​នោះ​ឡើយ ថែម​ទាំង​អាច​នៅ​ស្រស់​​ល្អ​​បាន​ដល់​រាប់​ខែ​ផង​ដែរ​៕

ជា​​ជម្រើស​ដ៏​ល្អ​និង​មាន​ភាព​ងាយ​ស្រួល​បំផុត​ អ្នក​អាច​​​​ចូល​ទៅ​កុម្ម៉ង់​តាមរយៈ ៖

ផ្សារ បន្លែ កសិផល ធម្មជាតិ មាន ក្រុម​ការងារ​ជា​ច្រើន​នាក់​រង់ចាំ​ដឹក​ជូន​បង​ប្អូន​យ៉ាង​ឆាប់រហ័ស ក្នុង​ចន្លោះ​ពេល​ត្រឹម​តែ ២០​នាទី​ប៉ុណ្ណោះ​នៅ​ភ្នំពេញ៕

ចុចអានបន្ត៖ ចំណីអាហារ ៤ មុខគួរមាននៅផ្ទះជួយបង្កើនប្រព័ន្ធការពារឲ្យរឹងមំា

ប្រភព៖ Prevention ប្រែ​សម្រួល៖ ដេត ឈុនអ៉ី