អានឃ្លាល្អៗ ដើម្បីលើកទឹកចិត្តខ្លួនឯង ក្នុងអំឡុងពេលតតាំងជាមួយកូវីដ១៩

  • 2020-04-10 09:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​ដែល​ជីវិត​របស់​មនុស្សគ្រប់​គ្នា​ត្រូវ​បាន​ផ្លាស់ប្តូរ​ ​ដោយ​សារ​តែ​ឥទ្ធិពល​នៃ​ជំងឺ​កូវីដ មិន​ថា​ផ្នែក​ហិរញ្ញវត្ថុ ដំណើរ​កម្សាន្ត មុខ​របរ​ការងារ និង​ទំនាក់ទំនង​​ សុទ្ធ​តែ​ទទួល​រង​ផល​ប៉ះពាល់​។ ហេតុនេះ​ហើយ​ដើម្បី​ពង្រឹង​ផ្លូវ​ចិត្ត​ឲ្យ​បាន​រឹង​មាំ​ គួរ​រំឭក​ខ្លួន​ឯង​នូវ​ឃ្លាៗ​ល្អៗ​​រាល់​ថ្ងៃ។

រូបតំណាង

- ​​​មេរៀន​ដ៏​ល្អ​បំផុត​ពិបាក​រក​បាន​​ក្នុង​ជីវិត គឺ​នៅ​ពេល​ដែល​អ្នក​បាន​ឆ្លង​កាត់​​​រៀន​សូត្រ​យល់​​ពី​គ្រា​លំបាក​ជាមុន។

  • ​​កុំ​នៅ​ធ្វើ​រឿង​ដដែលៗ​នាំ​ឲ្យ​កើតទុក្ខ ត្រូវ​នឹក​​គិត​​ដល់​អ្វី​ដែល​អាច​​ជួយ​ឲ្យ​អារម្មណ៍​ល្អ​ប្រសើរ។

  • ជ្រើសរើស​អ្វី​ដែល​​អ្នក​ស្រលាញ់ ហើយ​កុំ​ភ្លេច​ស្រលាញ់​អ្វី​ដែល​ខ្លួន​ឯង​បាន​ជ្រើសរើស។

  • នៅ​តែ​បន្ត​ភាព​រឹង​មាំ ទោះ​គ្រប់​យ៉ាង​មើល​ទៅ​ហាក់​បី​ដូច​ជា​កំពុង​​ក្រឡាប់​ចាក់ ឬ​ជិត​ដួល​រលំ​ក៏​ដោយ​។

  • ត្រូវ​ចាំ​ថា​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក​បំផុត គឺ​នៅ​ពេល​ដែល​អ្នក​ត្រូវ​ជ្រើស​រើស​រវាង "ការ​ចាក​ចេញ​” ឬ "ការ​ព្យាយាម​ម្តង​ទៀត'។

រូបតំណាង
  • អ្នក​មិន​អាច​​កែប្រែ​​បញ្ហា​​ដែល​បាន​កើត​ឡើង​រួច​ទៅ​ហើយ​ពិត​មែន​ ប៉ុន្តែ​យ៉ាង​ហោច​ណាស់ អ្នក​ចេះ​ប្រុង​ប្រយ័ត្ន​និង​ការពារ​មិន​ឲ្យ​រីករាល​ដាល​កាន់​តែ​ធំ​ជាង​មុន​។

  • ទុក្ខ​លំបាក​ដែល​អ្នក​បាន​ឆ្លង​កាត់ អាច​ចាត់​ទុក​ជា​បទពិសោធ​សម្រាប់​ចែក​រំលែក​ដល់​កូន​ចៅ​ជំនា់​ក្រោយ។

  • បញ្ហា​ភាគ​ច្រើន​ គ្រាន់​តែ​​ជា​រឿង​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ ដូច្នេះ​ត្រូវ​មាន​ភាព​អត់ធ្មត់​ បើក​ចិត្ត​ ចេះ​បត់​បែន​តាម​កាលៈទេសៈ។

  • ត្រូវ​រៀន​ផ្លាស់​ប្តូរ​ទម្លាប់ ដើម្បី​អភិវឌ្ឍ​ខ្លួន​ឲ្យ​មាន​ភាព​ល្អ​​ប្រសើរ​ ទោះ​មិន​មែន​ជា​ផ្នែក​លុយ​កាក់ តែ​អាច​ជា​ការ​​រីក​ចម្រើន​​ផ្នែក​​ចិត្ត​គំនិត​​និង​ចំណេះ​ដឹង ដែល​ប្រៀប​បាន​ដូច​ជា​- គ្រឹះ​ដ៏​រឹង​មាំ សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​ជីវិត​។

  • ញញឹម​ឲ្យ​បាន​ច្រើន កុំ​ស្មុគ​ស្មាញ​ពេក នាំ​តែ​ប៉ះពាល់​ទាំង​សម្រស់​និង​សុខភាព​​ទៀត។

  • ស្រលាញ់​ ឲ្យ​តម្លៃ ថែរក្សា​ខ្លួន​​ឯងឲ្យ​បាន​ល្អ ទើប​ឧបសគ្គ​គ្មាន​ថ្ងៃ​យក​ប្រៀប​អ្នក​​បាន៕

រូបតំណាង

ចុចអានបន្ត៖ ជូន​ចំពោះ​អ្នក​ដែល​ចូល​ចិត្ត​សួរ​គេថា"ពេល​ណា​រៀប​ការ?”​​​

អត្ថបទ៖ ដេត ឈុនអ៉ី