បើអ្នកមិនចង់មានទុក្ខនៃបញ្ហាក្លៀកទាំង ៣នេះទេ សូមអាននូវអត្ថបទខាងក្រោម

  • 2020-03-16 07:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ទូទៅ​មិនថា​អ្នក​លេង​ខ្លួន​បែប​ទាន់សម័យ ឬ​អ្នក​ធម្មតា​ៗ​នោះ​ទេ គឺ​តែងតែ​ចង់​បាន​ក្លិន​ខ្លួន ពិសេស​​ត្រង់​បរិវេណ​ក្លៀក គ្មាន​ក្លិន​អាក្រក់ ដែល​នាំ​ផល​រំខាន​ដល់​ការងារ និង​ការ​រស់​នៅ​ទូទៅ។ ជា ធម្មតា ក្លិនក្លៀក តែងកើតឡើងចំពោះមនុស្សពេញវ័យ ឬតាមសម្គាល់យើងច្រើននិយមហៅថា កត្តា​ការ​ផ្លាស់ប្ដូរ​អ័រម៉ូន ឬ​តាម​ភាសា​និយាយ​ហៅថា​ឡើងខ្លួន។ ចំពោះករណី អ្នកមានក្លិន​ក្លៀកហួស​ប្រមាណ ឬធុំក្លិនអាក្រក់ពិបាកនៅជិត គឺជាអាច ចោតជា បញ្ហា សម្រាប់ បុគ្គលរូបនោះ ដែលភាគច្រើននាំបុគ្គលនោះពិបាកនៅក្នុងការប្រាស្រ័យទាក់ទង ក្នុងការរស់ នៅដែលមានដូចជា៖

១. បាត់បង់ទំនុកចិត្ត

រូបតំណាង

បញ្ហាក្លិនខ្លួនជាប្រភពនៃការបង្កើតភាពខ្មាសអៀន និង ងាយ ជម្រុញ ឲ្យ បុគ្គល រូបនោះ បាត់បង់ ទំនុក ចិត្តលើខ្លួន។ ឧទាហរណ៍៖ ប្រសិនបើអ្នកបែកញើសក្លៀកពេញមួយថ្ងៃ និងរាល់ថ្ងៃ នោះ អ្នក ប្រាកដជាមានអារម្មណ៍ថាអៀនខ្មាស ហើយពុំសូវហ៊ាននៅក្បែរគេឯង ឬអ្នក សឹង តែ លែង ចង់ នៅ ជិត អ្នកនៅជុំវិញខ្លួន ព្រោះតែអ្នកបារម្ភរឿងក្លិនមិនល្អ ដែលចេញពីក្លៀកខ្លាំង ដែលពេលខ្លះសូម្បី ខ្លួនអ្នក ក៏ចង់ពុលនឹងក្លិនខ្លួន ពិបាកនឹងទ្រាំហិតក្លិនខ្លួនឯងផងដែរ។

២. បន្ថយភាពទាក់ទាញ

រូបតំណាង

យោងតាមការស្រាវជ្រាវមួយរបស់សាកលវិទ្យាល័យ Bern នៅប្រទេស Swiftzerland បានរកឃើញថា ក្លិនខ្លួនរបស់ស្រ្តី គឺទាក់ទងនឹងកម្រិតអ័រម៉ូនបន្តពូជ ហើយបុរសយល់ថាជាក្លិនទាក់ទាញ។ បន្ថែម​ពី​នេះ មានមនុស្សមិនតិចឡើយតែងពោលថា ឲ្យតែមានសមត្ថភាព ចំណេះដឹង​គឺអា​ច​ទាក់ទាញ​មនុស្ស​ជុំវិញ​ខ្លួនបានហើយ ប៉ុន្តែការគិតបែបនេះមិនខុសទេ។ ផ្ទុយទៅវិញ ប្រសិន​បើ​អ្នក​មាន​សមត្ថភាព​ក្នុងការ​បំពេញការងារមួយនោះ តែអ្នកមិនមានការថែរក្សាអនាម័យផ្ទាល់ខ្លួនឲ្យបានត្រឹមត្រូវ តើ​អ្នក​គិតថាមនុស្សជុំវិញខ្លួនអ្នកនឹងគិតយ៉ាងណា? ប្រាកដណាស់ អ្នកនឹងបាត់បង់ភាពទាក់ទាញមួយផ្នែកធំ ប្រសិនបើអ្នកមានក្លិនខ្លួនអាក្រក់ ចូលមិនចុះនោះ។

៣. ការផ្តាច់ខ្លួនជាមួយមនុស្សជុំវិញខ្លួន​

រូបតំណាង

នៅពេលអ្នកមានបញ្ហាក្លិនក្លៀក អ្នកនឹងចាប់ផ្តើមបាត់បង់ទំនុកចិត្ត និងភាពទាក់ទាញក្នុងការធ្វើការ ឬ រៀនសូត្រ។ ហេតុដូចនេះ អ្នកអាចនឹងមិនចង់នៅក្បែរជាមួយមនុស្សជាច្រើន ឬក៏ធ្វើការជាក្រុម មូលហេតុ នេះ នឹងបណ្តាលឲ្យអ្នកចូលចិត្តធ្វើការម្នាក់ៗឯងឬហៅថាការចាប់ផ្តើម ចង់ផ្តាច់ខ្លួន ពី មនុស្ស ជុំវិញខ្លួនម្តងបន្តិចៗ ។ បញ្ហាក្លិនក្លៀកតែង​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ក្នុងការ​ធ្វើ​ឲ្យ​បាត់បង់​ភាព​ជឿ​ជាក់របស់មនុស្សម្នាក់ៗ។ អ្នក​អាច​​សម្រេចកិច្ចការអ្វីមួយបានដោយរលូន អាស្រ័យ​លើការកសាង​ទំនុក​​ចិត្ត​​ពី​ខ្លួនឯងជាមុនសិន។ ហេតុដូចនេះ ចូលព្យាយាមថែរក្សានិងស្វែងយល់ពីមូលហេតុ ដំណោះ​ស្រាយ ក៏ដូចជាវិធីការពារក្លិនខ្លួនរបស់អ្នកឲ្យបានល្អ៕

អ្នកអាចមានក្លិនក្លៀកក្រអូប និងបង្កើនភាពទាក់ទាញឡើងវិញ ដោយគ្រាន់តែប្រើប្រាស់ផលិតផលថ្មី Blooming Cream ដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ និងមានការទទួលស្គាល់ពីប្រទេសកូរ៉េ (ID Hospital)។

ព័ត៌មានបន្ថែមសូមចូលទៅកាន់ Facebook page ៖The V Mask ឬទូរសព្ទទៅលេខ ០១០ ៥២៣ ៥៣៣

ចុចអានបន្ត៖

របស់ ៤ យ៉ាងដែលមិនអាចខ្វះបានពេលនារីចេញក្រៅម្តងៗ

អត្ថបទ៖ សុវណ្ណ ស្រីពីន