អត្ថប្រយោជន៍ល្អលើសស្មានរបស់អង្ករចំពោះសុខភាព ដែលភាគច្រើនមិនសូវមានអ្នកដឹង

  • 2020-03-10 10:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អង្ករ​​ពិត​ជា​សំខាន់​ណាស់​សម្រាប់​ការ​រស់​នៅ​របស់​មនុស្ស​គ្រប់​គ្នា។ ​នៅ​ពេល​អ្នក​ជ្រើស​រើស​អង្ករ​​ល្អ​ ​មាន​គុណភាព ​នោះ​នៅ​ពេល​យក​ទៅ​ដាំ​បាយ​ហូប​​ជាមួយ​ម្ហូប​អាហារ ​​វា​ក៏​ជួយ​បង្កើន​រស​ជាតិ​មួយ​បែប​​សម្រាប់​ការ​ទទួល​ទាន​ប្រចាំ​​ថ្ងៃ​របស់​អ្នក​ផង​ដែរ។ ​ម្យ៉ាង​ទៀត ​អង្ករ​ក៏​មាន​គុណ​សម្បត្តិ​​លើស​ពី​ការ​ស្មាន ​ដែល​អ្នក​ប្រហែល​ជា​មិន​ដឹង។​

រូបតំណាង

**១. ​ជួយ​​​​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​មាន​ស្ថេរ​ភាព**

អ្នក​ច្បាស់​ជា​ភ្ញាក់​ផ្អើល​មិន​ខាន​​ព្រោះ​អង្ករ​ជា​ប្រភេទ​ម្សៅ​ដែល​មាន​កម្រិត Glycemic។ ​ជា​ទូ​ទៅ Glycemic ​អាច​ទប់​ស្កាត់​ជាតិ​ស្ករ​ក្នុង​ឈាម​បាន ព្រោះ​នៅ​ពេល​កម្រិត​ជាតិ​ស្ករ​ខ្ពស់​ក្នុង​ឈាម ​វា​ងាយ​នឹង​កើត​​ជំ​ងឺ​ទឹក​នោម​ផ្អែម ​ព្រម​ទាំង​ជំងឺ​​ធាត់​ផង​ដែរ។

២. ​​ងាយ​ស្រួល​រំលាយ

​​ជា​​ធម្មតា​គ្រាប់​ធញ្ញជាតិ​មាន​សំបក​រឹង​ខាង​ក្រៅ ​ដែល​ពេល​ខ្លះ​ពិបាក​​ក្នុង​ការ​រំលាយ​អាហារ។ ​យ៉ាង​ណា​ក៏​ដោយ ​អង្ករ​ជា​ប្រភេទ​គ្រាប់​ធញ្ញជាតិ​ធម្មជាតិ ​ដែល​​ផ្ដល់​ផល​ល្អ​​សម្រាប់​ការ​រំលាយ​អាហារ។ ​​ម្ល៉ោះ​ហើយ ​នេះ​ជា​គុណ​សម្បត្តិ​មួយ​នៅ​ពេល​អ្នក​ហូប​អង្ករ​​​គ្រាប់​ស ​ដែល​ងាយ​រំលាយ​អាហារ​​​ជាង​អង្ករ​សំរូប។

រូបតំណាង

៣. ​​គ្មាន​ជាតិ Gluten

Gluten ​ជា​សារធាតុ​​​ស្មុគ​ស្មាញ​​ ​ដែល​មិន​សូវ​ផ្ដល់​សុខភាព​ល្អ​ដល់​រាង​កាយ​នោះ​ឡើយ ​ដោយសារ​វា​ធ្វើ​ឲ្យ​ប៉ះ​​ពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ។​ ជា​ទូ​​ទៅ​សមាសធាតុ​នេះ​មាន​នៅ​ក្នុង​ប្រភេទ​អាហារ​កញ្ចប់​ជា​ដើម។ ​​យ៉ាង​ណា​ក៏​ដោយ ​Gluten ​អាច​មាន​ច្រើន​ក្នុង​​ពពួក​ស្រូវ​សាឡី ​តែ​សម្រាប់​ប្រភេទ​ស្រូវ​​យក​មក​ដាំ​បាយ ​ពុំ​មាន​នោះ​ទេ។ ​

រូបតំណាង

៤. ជា​សមាសធាតុ​ល្អ​ឥត​ខ្ចោះ​សម្រាប់​ឆ្អឹង

​នៅ​​អាស៊ី ​ប្រជាជន​មួយ​ចំនួន​និយម​ដាក់​អង្ករ​មួយ​ក្ដាប់​ក្នុង​ស៊ុប​បន្លែ​របស់​គេ ​ដើម្បី​នៅ​ពេល​ឆ្អិន​ទៅ​គឺ​មាន​រស​ជាតិ​ឆ្ងាញ់​​ គឺ​ហឹរ ​ជូរ ​ផ្អែម​លាយ​គ្នា។ ​ប៉ុន្តែ​ពី​ក្រោយ​អាថ៌កំបាំង​ដ៏​អស្ចារ្យ​មួយ​ទៀត ​គឺ​វា​​ផ្ដល់​ប្រយោជន៍​ដល់​ឆ្អឹង​ជួយ​សុខភាព​​ឲ្យ​លូត​លាស់​បាន​ល្អ។

ចង់​បាន​អង្ករ​ផ្កា​ម្លិះ​ប្រណីត ដាំ​ដោយ​ធម្មជាតិ គុណ​ភាព​ល្អ​ឥត​ខ្ចោះ ដឹក​ដល់​ផ្ទះ​របស់​លោកអ្នក ​សូម​ចុច​ត្រង់​នេះ ៕ ​ ​​​​

អានបន្ត៖ ​ ប្រយោជន៍​ខ្លាំង! ជួយ​សម្រស់​ក្មេង​ជាង​វ័យ សុខ​ភាព​ល្អ ដោយ​ញ៉ាំ​បន្លែ​ធម្មជាតិ​ទាំង​នេះ

ប្រភព៖ FearlessEating ប្រែ​សម្រួល៖ លឹម សុនា