ដឹងតិចនិកទាំងនេះរួច អ្នកលែងបារម្ភរឿងពាក់ស្បែកជើងកែងចោតទៀតហើយ!
- 2020-02-19 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងតិចនិកទាំងនេះរួច អ្នកលែងបារម្ភរឿងពាក់ស្បែកជើងកែងចោតទៀតហើយ!
មិនថាមិត្តនារីដែលទម្លាប់ជាមួយការពាក់ស្បែកជើងកែងចោតយ៉ាងណាទេ ពោលគឺនៅតែជៀសមិនផុតពីបញ្ហាឈឺជើងឡើយ។ ដូច្នេះដើម្បីដោះស្រាយផលលំបាកមួយនេះ កញ្ញា នឹងណែនាំអ្នកទាំងអស់គ្នានូវតិចនិកមួយចំនួនដូចខាងក្រោម៖
**១. ប្រើប៉ុងទ្រនាប់ជើង**
មិនប្រាកដថាស្បែកជើងដែលត្រូវនឹងជើងហើយគឺសុទ្ធតែស្រួលដើរទាំងអស់ទេ ស្បែកជើងខ្លះរអិលមុខរអិលក្រោយ ពាក់ទៅគ្មានលំនឹង ប៉ុន្តែការប្រើប៉ុងទ្រនាប់ជើងគឺអាចដោះស្រាយបញ្ហានេះបាន។
២. ប្រើស្រ្ពាយបាញ់
ក្រៅពីបំបាត់ក្លិន ហើយវាក៏ជួយការពារជើងអ្នកមិនកកិតចេញពងបែកផងដែរ។
៣. ប្រើបង់ស្អិត
វាល្អបំផុតសម្រាប់ការប្រើប្រាស់ជាមួយស្បែកជើងថ្មីដែលទើបនឹងទិញ ដោយសារផ្នែកខាងក្រោយនៃស្បែកជើងភាគច្រើនតែងតែកកិត ដែលធ្វើឲ្យអ្នកឈឺហើយពិបាកដើរ។
៤. លាបឡេផ្តល់សំណើម
បើសិនជាអ្នកមិនមានបញ្ហាបែកញើសជើងទេ គួរតែប្រើឡេផ្តល់សំណើមលាបនៅត្រង់ប្រអប់ជើង ដើម្បីកុំឲ្យក្រិនស្បែក៕
ចុចអាន៖បើមិនចង់ខ្មាសគេពេលពាក់វាលៗ ស្រីៗគួរស្វែងយល់ប្រភេទអាវក្នុងទាំង ៧