ការសិក្សាបង្ហាញថា អ្នកស្លៀកពាក់ពណ៌ខ្មៅមើលមកកាន់តែមានទំនុកចិត្ត ឆ្លាត និងទាក់ទាញ

  • 2020-02-17 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការស្លៀកសម្លៀក​បំពាក់​ពណ៌ខ្មៅ​មិនត្រឹមតែ​ធ្វើឲ្យអ្នក​មើល​ទៅស្គម​ជាង​ធម្មតាប៉ុណ្ណោះទេ តែវា​នៅមាន​គុណ​សម្បត្តិ​ជាច្រើនទៀតដែលអ្នកមិនធ្លាប់ដឹង។ យោងតាម​ការសិក្សា​មួយដែល​បានសាក​សួរ​ទៅ​មនុស្សចំនួន ១០០០ នាក់ អំពីការជ្រើស​រើសពណ៌សម្លៀក​បំពាក់ផ្សេងៗ ក្នុងនោះពួកគេបានប្រាប់ថា ពណ៌​ខ្មៅ​គឺធ្វើ​ឲ្យ​ពួក​គេ​មាន​ទំនុកចិត្ត ទាក់ទាញ និងភាពឆ្លាតវៃ។ សម្លៀកបំពាក់ពណ៌ខ្មៅមានលក្ខណៈពិសេសនោះរួមមាន៖

ពណ៌ខ្មៅទាក់ទងជាមួយនឹងភាពវៃឆ្លាត

រូបតំណាង

«ការយល់ឃើញទៅលើពណ៌សម្លៀកបំពាក់» ជាការ​សិក្សាដែលបានសាក​សួរទៅកាន់អ្នក​ចូលរួមដើម្បី​ចែក​រំ​លែក​ពី​ពណ៌សម្លៀកបំពាក់ទាក់ទងទៅនឹងចរិតលក្ខណៈ​និងការគិតរបស់ពួកគេ។ ជា​លទ្ធផល​បាន​ឲ្យ​ឃើញ​ថា ពណ៌​ខ្មៅជាពណ៌ឈានមុខគេ ក្រៅពី​ពណ៌​ផ្សេង​ទៀត ហើយវាហាក់បី​ដូចជាផ្តល់នូវទំនុកចិត្ត ការ​គួរឲ្យ​ជឿ​ទុក​ចិត្ត និងភាពវៃឆ្លាត។ យោងតាមការស្រាវជ្រាវមួយបានឲ្យដឹងថា ពណ៌ផ្កាឈូកវិញគឺច្រើនមានទំនាក់ទំនងទៅនឹងន័យអវិជ្ជមាន។ មាន​តែ​អ្នកចូលរួម ៥% ប៉ុណ្ណោះបានជ្រើសរើសថា អ្នកវ័យឆ្លាតច្រើនតែពាក់សម្លៀកបំពាក់ពណ៌ផ្កាឈូក។ ទន្ទឹម​នឹងប្រើពណ៌ខ្មៅ អ្នកបោះឆ្នោតអស់ទាំងនោះបានជ្រើសរើសយកពណ៌ខៀវ ស និងបៃតង ជា​សញ្ញា​នៃ​ភាព​វៃឆ្លាត។

ពណ៌ខ្មៅជាពណ៌ល្អឥតខ្ចោះសម្រាប់ការបង្កើតចំណាប់អារម្មណ៍លើកដំបូង

រូបតំណាង

វាត្រូវ​បានគេរកឃើញថា ជាពណ៌ដ៏ល្អ​ឥតខ្ចោះ​នៅពេល​អ្នកចង់​ឲ្យនរណា​ម្នាក់ចាប់​អារម្មណ៍​ដោយ​មិនមើល​មក​មិន​សមរម្យនោះទេ។ បន្ថែមពីនេះ ៦៦% នៃស្ត្រីគិតថាវាជាពណ៌ដែលគួរឲ្យទាក់ទាញទៅកាន់បុរស រីឯ ៤៨% នៃ​បុរស​ចូលចិត្តស្ត្រីស្លៀកពណ៌ខ្មៅខ្លំាង។​

ពណ៌ខ្មៅជួយជម្រុញទឹកចិត្តអ្នក

រូបតំណាង

ពណ៌ខ្មៅត្រូវ​បាន​គេជឿជាក់​ថា ​ជម្រុញ​ទឹក​ចិត្ត​អ្នកខ្ពស់​បំផុត។

ពណ៌ខ្មៅ ជាពណ៌ដែលបង្ហាញភាពស៊ិចស៊ីខ្លាំង

រូបតំណាង

ពណ៌ខ្មៅត្រូវបានគេចាត់ទុកថាជាពណ៌ស៊ិចស៊ីខ្លាំង ទោះបីពីដើមឡើយ មនុស្សមួយ​ចំនួន​គិត​ថា​ជាពណ៌បង្ហាញពីភាពក្រអឺតក្រទមក៏ដោយ។ ជឿជាក់ថា សុភាព​នារីភាគ​ច្រើន​មាន​សម្លៀក​បំពាក់​ពណ៌​ខ្មៅ​ក្នុង​ទូសម្លៀកបំពាក់ប្រាកដណាស់៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

ចំណុច​ខុស​គ្នា​រវាង​មនុស្ស​​កំពូល​រវល់ និង​​មនុស្ស​សាច់ការ​

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម