ជីវិតរីករាយអ្នកណាក៏ប្រាថ្នា! Be Your Own Hero គន្លឹះជួយស្រ្តីឲ្យរឹងមាំមានក្តីសុខពេញលេញ
- 2020-02-06 06:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជីវិតរីករាយអ្នកណាក៏ប្រាថ្នា! Be Your Own Hero គន្លឹះជួយស្រ្តីឲ្យរឹងមាំមានក្តីសុខពេញលេញ
មនុស្សស្រីដែលរឹងមាំ ជាមនុស្សស្រីដែលចេះស្រលាញ់ អោយតម្លៃលើខ្លួនឯង ផ្ដល់ឱកាសក្រេបយកបទពិសោធន៍ និងគំនិតដែលនាំអោយខ្លួនឯងមានការអភិវឌ្ឍន៍កាន់តែខ្លាំងជាងមុន។ ស្រ្តីយើង អាចចាប់ផ្ដើម បែងចែកពេលវេលាពីការងារផ្ទះ និងការរកស៊ីនានាខ្លះ ដើម្បីនាំជីវិតខ្លួនឯងចាកចេញពីបរិយាកាសដដែលៗ ឬចាកចេញពីរឿងស្មុគស្មាញខ្លះផងដែរ។
រយៈពេល៤ជំនាន់ នៃកម្មវិធី Be Your Own Hero នេះ បានផ្លាស់ប្ដូរការគិតរបស់ស្ត្រីប្រមាណជាង ១៤០នាក់ ដែលបានចូលរួមនៅក្នុងការចែករំលែកនូវរឿងរ៉ាវក្នុងជីវិតក៏ដូចជាវិធីនៅក្នុងការដោះស្រាយបញ្ហា។ តាមរយៈការចែករំលែកដោយវាគ្មិនមួយរូបដែលមានឈ្មោះថា គង់ សូរីតា ជាស្ត្រីពោរពេញទៅដោយទេពកោសល្យក្នុងភាពជាសហគ្រិន ជាអ្នកដឹកនាំ និងជាអ្នកលើកទឹកចិត្តដ៏មានទេពកោសល្យមួយរូបផងដែរ។
ក្នុងមួយជំនាន់ ក្រុមការងារ នឹងធ្វើការទទួលស្ត្រី ចំនួនប្រហែល ៣០នាក់ ដើម្បីទទួលការចែករំលែកចំណេះដឹងនេះ ដែលមានប្រភពមកពីសាលាផ្សេងៗគ្នា និងអង្គភាពផ្សេងៗគ្នា ក៏ប៉ុន្តែនៅក្នុងគោលបំណងតែមួយ គឺដើម្បីសម្រេចបានគោលដៅរួមគ្នា ក្នុងការធ្វើអោយស្ត្រីកាន់តែមានភាពរឹងមាំ រកឃើញភាពជាខ្លួនឯងដ៏ពិតប្រាកដ មិនមែនរស់នៅផ្ដោតលើតែការគិត ឬវាយតម្លៃពីមជ្ឈដ្ឋានខាងក្រៅ។ សូមចុចចុះឈ្មោះត្រង់នេះ ដើម្បីចូលរួមជាមួយ ក្លឹប Be Your Own Hero
បេសកកម្មនៃក្លឹប Be Your Own Hero គឺដើម្បីធ្វើការចែករំលែកនូវចំណេះដឹងផ្សេងៗទាក់ទងនឹងជំនាញទន់ ក៏ដូចជាជំនាញរឹងមួយចំនួនទៅកាន់ស្ត្រីជំនាន់ក្រោយ ។ កម្មវិធីនេះ ប្រព្រឹត្តទៅក្នុងមួយជំនាន់ៗ ដែលមានរយៈពេល ៣ខែ ហើយក្នុង១ខែ ធ្វើឡើងចំនួន ២ថ្ងៃ នៅថ្ងៃសៅរ៍ សប្ដាហ៍ទី១ និងសប្ដាហ៍ទី៣ ។
ស្ត្រីយើងបានធ្វើការចែករំលែកនូវរឿងរ៉ាវ និងដំណោះស្រាយក្នុងបញ្ហាទាំងនោះ ក៏ដូចជាការចែករំលែកពីវាគ្មិន ដែលជាស្ថាបនិក នៃកម្មវិធី Be Your Own Hero ផ្ទាល់ រួមនឹងវាគ្មិនកិត្តិយសដទៃទៀតផងដែរ ។