ទម្លាប់ប្រចាំថ្ងៃទាំង ៥ អាចធ្វើឱ្យប៉ះពាល់ដល់ការមករដូវ
- 2020-01-23 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់ប្រចាំថ្ងៃទាំង ៥ អាចធ្វើឱ្យប៉ះពាល់ដល់ការមករដូវ
តើអ្នកធ្លាប់ចាប់អារម្មណ៍ថារដូវរបស់អ្នកមានភាពមិនប្រក្រតីដែរទេ? ជួនកាលសកម្មភាពប្រចាំថ្ងៃមួយចំនួនក៏អាចបណ្តាលឱ្យបញ្ហាខាងលើនេះកើតឡើងបានដែរ មានដូចជា៖
១. ស្ត្រេសច្រើន៖ នៅពេលអ្នកព្យាយាមគិត និងស្មុគស្មាញច្រើន នោះខួរក្បាលនឹងរំញោចធ្វើឱ្យអ័រម៉ុនរបស់ស៊ុតបង្កកំណើតចាប់ផ្តើមខ្សោយខ្លាំងភ្លាម។
២. ហាត់ប្រាណខ្លាំងពេក៖ ការប្រើកម្លាំងហាត់ប្រាណខ្លាំងពេកធ្វើឱ្យជាតិខ្លាញ់ក្នុងរាងកាយត្រូវបានកាត់បន្ថយ ដូចនេះស៊ុតបង្កកំណើតក៏មិនមានលទ្ធភាពលូតលាស់បានល្អដែរ។
៣. ផឹកភេសជ្ជៈមានជាតិអាល់កុល៖ វាធ្វើឱ្យអ័រម៉ុន Estrogen និង Testosterone កើនឡើង។ នៅពេលអ័រម៉ុនភេទទាំងពីរនេះកើនឡើង វដ្តរដូវក៏មិនមានភាពប្រក្រតីដែរ។
៤. ឡើងទម្ងន់៖ ការឡើងទម្ងន់ក៏បណ្តាលឱ្យអ័រម៉ុនភេទលូតលាស់លឿនដែរ។
៥. គេងមិនទៀងពេល៖ តាមការស្រាវជ្រាវបានឱ្យដឹងថា ស្ត្រីភាគច្រើនដែលគេងមិនទៀងពេល តែងតែមករដូវមកលឿនឬយឺតជាងពេលធម្មតា។ បើលឿនខ្លាំងគឺត្រឹម ២១ ថ្ងៃតែបើយឺតវិញគឺអាចដល់ទៅ ៤០ ថ្ងៃឬលើសនេះក៏មាន៕
ចុចអាន៖បើដើមទ្រូងអ្នកមានអាការៈចម្លែកៗទាំងនេះកុំបារម្ភ ជារឿងធម្មតាទេ!