រឿងចាំបាច់ត្រូវធ្វើមុនចេញដំណើរដើរលេងពេលចូលឆ្នាំចិន ដើម្បីសុវត្ថិភាពផ្ទះសម្បែងនិងខ្លួនឯង
- 2020-01-22 08:26:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងចាំបាច់ត្រូវធ្វើមុនចេញដំណើរដើរលេងពេលចូលឆ្នាំចិន ដើម្បីសុវត្ថិភាពផ្ទះសម្បែងនិងខ្លួនឯង
ក្នុងឱកាសចូលឆ្នាំចិនខាងមុខនេះ សម្រាប់អ្នកដែលមានគម្រោងដើរលេងជិតឬឆ្ងាយក្តី អ្វីដែលត្រូវយកចិត្តទុកដាក់បំផុតនោះគឺការប្រុងប្រយ័ត្នទុកដាក់រៀបរយ ដើម្បីការពារទាំងសុវត្ថិភាពផ្ទះសម្បែងនិងខ្លួនឯងផងដែរ។ ដាច់ខាងមិនគួរភ្លេចធ្វើរឿងទាំងនេះសិន មុនចាកចេញពីផ្ទះ។
ពន្លត់ភ្លើង ទៀន ធូប និងបិទកុងតាក់ភ្លើង ដើម្បីការពារអគ្គិភ័យឆាបឆេះក្នុងប្រការណាមួយ។
បិទប្រព័ន្ធទឹកជៀសវាងការខ្ជះខ្ជាយ ក្នុងករណីមានបញ្ហាលេចធ្លាយទុយោជាដើម។
បើដល់ថ្ងៃត្រូវបង់ថ្លៃទឹកឬភ្លើង គួរបង់ឲ្យរួចរាល់ ជៀសវាងខកខាន គេកាត់ផ្តាច់ចោល ក្រោយពេលត្រលប់មកពីដំណើរកម្សាន្តវិញ។
ប្រមែប្រមូលម្ហូប បន្លែ សំរាម ដែលអាចរលួយ មានក្លិន ចេញពីទូទឹកកក ឬចេញពីផ្ទះឲ្យអស់។
ត្រូវប្រាកដថា អ្នកគ្មានសម្លៀកបំពាក់សើម ដែលអាចបណ្តាលឲ្យមានក្លិនជូរផ្អូម។
ប្រសិនបើអ្នកមានសត្វចិញ្ចឹម ត្រូវរកកន្លែងសមគួរឬហាងសត្វណាដែលមានសេវាទទួលមើលថែរក្សាត្រឹមត្រូវ ។
បិទបង្អួច ទ្វារ និងចាក់សោការពារឲ្យបានត្រឹមត្រូវល្អ។
ប្រសិនបើអ្នករស់នៅតំបន់ដែលមិនសូវមានសុវត្ថិភាព មានចោរច្រើនជាដើម គួរចាក់សោច្រើនជាន់ និងដាក់អំពូលភ្លើងដែលបើកដោយស្វ័យប្រវត្តិ។
ទុកលេខទូរសព្ទឲ្យអ្នកជិតខាង ២-៣ ប្រព័ន្ធ ទុកសម្រាប់ទំនាក់ទំនងពេលមានអាសន្ន ហើយកុំភ្លេចផ្តាំផ្ញើឲ្យជួយមើលផ្ទះសម្បែងរបស់អ្នកផង។
ពិនិត្យមើលយាន្តយន្ត ដូចជាកង់ សម្ពាធខ្យល់ សាំង ប្រេងម៉ាស៊ីន...ដើម្បីការពារសុវត្ថិភាពពេលធ្វើដំណើរ។
ចុចអានបន្ត៖ អ្នកសែនចូលឆ្នាំចិនគួរដឹង ព្រោះសត្រូវខាងក្រៅងាយទប់ សត្រូវខាងក្នុងពិបាកការពារ