មិនសូវស្ទាត់ខាងគូសចិញ្ចើម គួរចាប់ផ្តើមពីដំណាក់កាលងាយៗជាមុនសិន
- 2020-01-16 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនសូវស្ទាត់ខាងគូសចិញ្ចើម គួរចាប់ផ្តើមពីដំណាក់កាលងាយៗជាមុនសិន
មិនថាខំប្រឹងតុបតែងមុខយ៉ាងណាក៏ដោយ ហ៊ានតែគូសចិញ្ចើមឆ្គង ឬមិនត្រូវទម្រង់ ច្បាស់ជាទាញសម្រស់ឲ្យធ្លាក់ចុះស្រឹបតែម្តង។ ដោយសារចិញ្ចើមនិងភ្នែក ស្ថិតនៅផ្នែកខាងលើដែលមានភាពលេចធ្លោ និងជាចំណុចសំខាន់ ដែលមិនគួរមើលរំលងនោះទេ។ ប្រសិនបើអ្នកមិនទាន់ស្ទាត់ខាងគូសចិញ្ចើម ក៏ពុំចាំបាច់បារម្ភដែរ ព្រោះខាងក្រោមនេះជាដំណាក់កាលងាយៗ ដែលអាចរៀនតាម ដើម្បីទទួលបានចិញ្ចើមស្អាតបែបធម្មជាតិពិតៗ។
សម្ភារត្រូវត្រៀមមានដូចជា៖ ឡាមកោរចិញ្ចើម ខ្មៅដៃគូភ្នែក ច្រាសសិតចិញ្ចើម។
របៀបគូស
អាចប្រើឡាម ដើម្បីកោររោមចិញ្ចើមដែលនៅសេសសល់រញ៉េរញ៉ៃ (គួរកោរមួយសប្តាហ៍ម្តង)។
ប្រើខ្មៅដៃ គូសបំពេញបន្ថែម ហើយមិនត្រូវសង្កត់ធ្ងន់ដៃពេកទេ។
កាលណាអ្នកព្យាយាមរៀនគូសរាល់ថ្ងៃ យូរៗទៅ នឹងកាន់តែថ្នឹកដៃ គូសស្អាតមិនអ្នកជំនាញប៉ុន្មានទេ។
កាន់តែងាយស្រួលជាងនេះទៅទៀត អាចរៀនតាមរយៈវីដេអូខាងក្រោមនេះក៏បានដែរ៕
ចុចអានបន្ត៖ មិនហប់តឹងណែនចង្អៀតចង្អល់ ជាមួយនឹងស្ទីលស្លៀកពាក់ស្រួលខ្លួន