ចង់ដឹងទេថាយល់សប្តិនីមួយៗមានបង្កប់នូវអត្ថន័យយ៉ាងណាខ្លះ?
- 2020-01-10 10:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ដឹងទេថាយល់សប្តិនីមួយៗមានបង្កប់នូវអត្ថន័យយ៉ាងណាខ្លះ?
អ្នកណាក៏ធ្លាប់គេងយល់សប្តិឃើញអ្វីម៉្យាងដែរ មិនថាជា មនុស្ស វត្ថុ ទីកន្លែង ឬ ជាសកម្មភាពអ្វីមួយ។ អ្នកខ្លះតែងនិយាយតគ្នាថា យល់សប្តិច្រើនតែកើតឡើងពិត ឯអ្នកខ្លះទៀតបែរជានិយាយថាយល់សបិ្តច្រើនតែផ្ទុយពីការពិត។ តើអ្នកយល់យ៉ាងណាវិញ? តោះ! មកយល់ដឹងពីអត្ថន័យពីក្រោយយល់សប្តិរបស់អ្នកទាំងអស់គ្នា៖
**១. យល់សប្តិឃើញធ្លាក់ពីទីណាមួយ**
ការយល់សប្តិឃើញខ្លួនឯងធ្លាក់ពីទីណាមួយនេះគឺ កើតឡើងញឹកញាប់គួរសម។ ការសុបិនបែបនេះត្រូវបានគេជឿថាវាមានអត្ថន័យថា ឆាកជីវិតរបស់អ្នកកំពុងតែជួបរឿងមិនសមបំណង ឬ វាមានន័យថា អ្នកគួរសម្រេចចិត្តសារជាថ្មីទៅលើផ្នែកណាមួយនៃជីវិតអ្នក។ មិនត្រឹមតែប៉ុណ្ណោះ អត្ថន័យមួយទៀតរបស់វាគឺ អ្នកកំពុងមានការព្រួយបារម្ភទៅលើរឿងអ្វីមួយ។ ដូចនេះ វាជាសញ្ញាប្រាប់ថាអ្នកគួរតែបន្ធូរអារម្មណ៍ខ្លួនឯង ហើយ ធ្វើឱ្យខ្លួនឯងរីករាយនឹងជីវិតខ្លះ។
២. យល់សប្តិឃើញអាក្រាតកាយ
បើអ្នកសុបិនឃើញខ្លួនឯងអាក្រាតកាយ វាអាចមានន័យថាអ្នកកំពុងមានការព្រួយបារម្ភ ឬ ភ័យខ្លាចពីការដែលត្រូវបញ្ចេញនូវចំណុចខ្សោយរបស់ខ្លួនទៅអ្នកដទៃ ឬ ខ្លាចខ្លួនឯងធ្វើអ្វីមិនបានល្អ និង មិនសម្រេច។
៣. យល់សប្តិឃើញគេដេញតាម
ជាធម្មតា ការសុបិនឃើញគេដេញតាម គឺប្រៀបបានដូចជាការរត់គេចពីភាពភ័យខ្លាច ឬ រឿងរ៉ាវអ្វីមួយនៅក្នុងជីវិត។ ការដេញតាមនោះទៀតសោត គឺមានអត្ថន័យផ្សេងគ្នាថែមទៀត។ បើអ្នកត្រូវបានដេញតាមដោយសត្វ មានន័យថាអ្នកកំពុងរត់គេចពីការខឹង និង ពីចំណង់ចំណូលចិត្តរបស់ខ្លួនឯង។ តែបើអ្នកត្រូវបានដេញតាមដោយជនអាថ៌កំបាំងណាមួយ វាអាចជាសញ្ញាន័យស្រមោលអន្តកាល ឬ មេរៀនដ៏អាក្រក់មួយពីអតីតដែលនៅដិតដាមក្នុងចិត្តអ្នក។ រីឯ ការដេញតាមដោយមនុស្សដែលមានភេទផ្ទុយគ្នា មានន័យថាអ្នកមានការភ័យខ្លាចចំពោះទំនាក់ទំនងស្នេហាពីអតីតកាល។
៤. យល់សប្តិឃើញបាក់ធ្មេញ
ការបាក់ធ្មេញប្រៀបបានដូចជាភាពអាម៉ាស់មួយអ៊ីចឹង ដូច្នេះការសុបិនឃើញបែបនេះមានន័យថាអ្នកខ្វល់ខ្វាយពីរូបសម្បត្តិ និង ភាពទាក់ទាញពីខាងក្រៅ។ ម៉្យាងវិញទៀត វាអាចបង្ហាញថាអ្នកកំពុងបារម្ភពីពាក្យសម្តី ឬ ការសន្ទនារបស់អ្នកជាមួយអ្នកដទៃដែលអាចធ្វើឱ្យអ្នកខ្មាសគេជាដើម។
អ្នកខ្លះអាចសុបិនឃើញការស្លាប់របស់មនុស្សជាទីស្រឡាញ់ អ្នកនៅជុំវិញខ្លួន ឬ ខ្លួនឯងក៏មាន។ អត្ថន័យនៃការសុបិនបែបនេះគឺឆ្លុះបញ្ចាំងពីភាពភ័យខ្លាចនៃការប្រែប្រួល ឬ អ្វីៗដែលមិនទៀងដូចជាការស្លាប់នោះដែរ៕
អានបន្ត៖ រៀនមើលចិត្តមនុស្ស តាមរយៈការតាមដានលើលក្ខណៈ ៧ យ៉ាង