អត្ថន័យនិមិត្តសញ្ញាពេញនិយមខ្លះៗទាក់ទងនឹងដើមឈើ តា Santa កណ្តឹងមាសក្នុងបុណ្យណូអែល

  • 2019-12-16 07:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

និយាយ​ពី​បុណ្យ​ណូអែល​វិញ ​តើ​ធ្លាប់​គិត​ទេ​​ថា ​ហេតុ​អ្វី​ក៏​​​គេ​តែង​លើក​ឡើ​ង​​ពី​លោក​តា Santa ស្លៀក​ខោ​​​​​​​​អាវ​ក្រហម ​ស្ពាយ​ថង់​អំណោយ​ធំ​ជាប់​ខ្លួន ​រួម​ទាំង​ដើម​ឈើ​​​ណូអែល​ធំ​​ថែម​ទៀត។​តើ​អ្នក​ធ្លាប់​ឆ្ងល់​​​​ឬទេ? ​ហេតុ​អី​ក៏​​ដើម​​ណូ​អែល ​ត្រូវ​តុប​តែង​និង​ព្យួរ​គ្រឿង​តុប​តែង​ដូច​ជា ​ផ្កាយ ​កណ្តឹង ស្រោម​ជើង​និង​បាល់​ជា​ដើម? ​តោះ ​ថ្ងៃ​នេះ​កញ្ញា ​នឹង​ស្រាយ​ចម្ងល់។

១. កម្រង​ផ្កា​ស្លឹក​ឈើ

រូបតំណាង

​ជា​កម្រង​ផ្កា​ដ៏​ពេញ​និយម​មួយ​ក្នុង​ពិធីបុណ្យ​ប្រពៃណី ​​ព្រម​ទាំង​បុណ្យ​​ណូ​អែល​ផង​ដែរ ដែល​ចង​​ភ្ជាប់​ខ្សែ​បូ​​ពណ៌​ក្រហម ​បង្ហាញ​ពី​ភាព​អំ​​ណរ។ ចំពោះ​ស្លឹក​ឈើ​ពណ៌​បៃ​តង​វិញ ​តំណាង​ឲ្យ​​ជីវិត​ជា​និរន្ត ​ដែល​បង្ហាញ​លើ​ជំ​នឿ​​​នៃ​កំណើត​ព្រះ​យេ​ស៊ូ។ ដូច្នេះ​កម្រង​ផ្កា​នេះ ​គេ​​​មាន​ជំ​នឿ​ថា​អាច​ការពារ​ផ្ទះ​ពី​​ធាតុ​​អា​ក្រក់ ​បណ្ដេញ​ចំហាយ​មិន​ល្អ​ឲ្យ​ទៅ​ឆ្ងាយ កុំ​ឲ្យ​ឆ្លង​ចូល​ឆ្នាំ​ថ្មី។ ​

២. ​ស្លឹក​ឈើ

រូបតំណាង

​​​ស្លឹក​ឈើ​ពណ៌​បៃ​តង​​ស្រងាត់ ​ជា​និមិត្ត​សញ្ញា​នៃ​ជីវិត​ ។ ស្លឹក​ឈើ​​ដ៏​បរិសុទ្ធ​នេះ​​មាន​ទំនាក់​ទំនង​នឹង​ព្រះ​យេ​ស៊ូ ​ដែល​​ផ្លែឈើ​ពណ៌​ក្រហម​នៃ​ដើម​ឈើ​ Holly ​នេះ ​តំណាង​ឲ្យ​​តំណក់​ឈាម​របស់​ព្រះ​យេ​ស៊ូ​នៅ​លើ​ឈើ​ឆ្កាង។ ​ម្យ៉ាង​ទៀត ​ក៏​បង្ហាញ​ពី​ក្ដី​ស្រលាញ់​ផង​ដែរ។ ​រី​ឯ​​បន្លា​ស្លឹក​ឈើ​វិញ ​ជា​និមិត្ត​រូប​បង្ហាញ​ពី​ការ​រំ​លឹក​ដល់​​មកុដ​​នៃ​បន្លា​ដែល​ទាហាន​រ៉ូម៉ាំង បាន​ដាក់​​នៅ​លើ​ក្បាល​របស់​ព្រះ​​យេស៊ូ។

៣. រូប​កណ្ដឹង

រូបតំណាង

​នៅ​ពេល​ព្រឹក​នៃ​ថ្ងៃ​បុណ្យ​ណូ​អែល ​សំលេង​កណ្តឹង​​បន្លឺ​ឡើង​ដើម្បី​អប​អរ​ថ្ងៃ​កំណើត​របស់​ព្រះ​យេ​ស៊ូ។ ​យោង​តាម​រឿង​និទាន សំលេង​កណ្តឹង​ត្រូវ​បាន​គេ​បន្ទរ​ឡើង​ជា​ច្រើន​ម៉ោង​នៅ​ថ្ងៃ​បុណ្យ​ណូ​អែល​ចូល​មក​ដល់ ​ដើម្បី​ជា​សញ្ញា​បំ​បាត់​ភាព​ខ្មៅ​​ងងឹត ​មុន​ពេល​ព្រះ​ប្រសូត។ ​ ​ហើយ​នៅ​​​ពាក់​កណ្តាល​អា​ធ្រាត្រ ​សំ​លេង​កណ្តឹង​នោះ​ត្រូវ​គេ​ចាត់​ទុក​ជា​សំលេង​នាំ​មក​នូវ​សុភមង្គល។

៤. ​ផ្កាយ​ពណ៌​មាស

រូបតំណាង

​សម្រាប់​គ្រិស្តសាសនិក ​​គេ​ចាត់​ទុក​ផ្កាយ​នេះ​ជា​អារម្មណ៍​ពិសេស​របស់​ព្រះ​យេស៊ូដែល​បង្ហាញ​មក​រក​ភព​ផែន​ដី។ ​ជា​ទូ​ទៅ ​ផ្កាយ​នេះ​តែង​រះ​ចិញ្ចាច​នៅ​ពេល​ព្រឹក​ព្រលឹម។ ​វា​មាន​អត្ថន័យ​ណាស់​​សម្រាប់​ពួក​គេ ​ហើយ​ពួក​គេ​បាន​ចាត់​ទុក​ថា​ជា​ការ​បែង​ចែក​​ជាមួយ​មេឃ​ដោយ​មិន​គិត​ពី​ជញ្ជាំង​អ្វី​ដែល​រា​រាំង​ផ្ទៃ​ផែន​ដី។

៥. ​​គ្រឿង​តុប​តែង ​និង​ផ្លែ​ប៉ោម

រូបតំណាង

នៅ​តាម​ផ្ទះ​មួយ​ចំនួន ​គេ​យក​ផ្លែ​ប៉ោម​​ធ្វើ​ជា​គ្រឿង​តុប​តែង​លើ​ដើម​ឈើ ​ដែល​មើល​ទៅ​ដូច​ជា​​ដើម​ឈើ​​នៃ​ជីវិត​ទៅ​ស្ថាន​សួគិ៍។ ​​​​​ចំណែក​គ្រឿង​អលង្ការ​តុ​ប​តែង​តូច​ៗ​វិញ ​គេ​ជឿ​ថា​វា​មាន​ពន្លឺ​ភ្លឺ​ផ្លេកៗ​ ដែល​ផ្តល់​ការ​កម្សាន្ត​ដល់​មនុស្ស​គ្រប់​គ្នា​នៅ​ក្នុង​ផ្ទះ​។​ ​ម្ល៉ោះ​ហើយ​​ទើប​គេ​តែង​តែ​បន្ថែម​ទៀន​ និង​អំពូល​នៅ​​លើ​តុ​ ​ដើម្បី​ឲ្យ​ចែង​ចាំង​ជា​មួយ​គ្រឿង​តុប​តែង​ទាំង​នេះ​។

៦. ស្រោម​ជើង

រូបតំណាង

តាម​​​ព្រេង​និទាន​ ដំណាល​ថា​​លោក​តា​ម្នាក់​ឈ្មោះ Saint Nicholas ​បាន​ជួប​ក្មេង​ស្រី​​ក្រី​ក្រ​៣​នាក់​ជា​បង​ប្អូន​នឹង​គ្នា​​រស់​នៅ​​ជន​បទ​ ហើយ​ពួក​គេ​​ជា​ទាសករ។ ​ដើម្បី​ជួយ​ពួក​គេ លោក​តា Saint ​ក៏​បាន​​ទម្លាក់​កាក់​មាស​ចូល​ទៅ​ក្នុង​បំពង់​បង្ហុយ​ផ្សែង​ក្នុង​ផ្ទះ​របស់​ពួក​គេ។ ​យប់​នោះ ​កាក់​មិន​​បាន​ធ្លាក់​​​ចុះ​មក​ដូច​ការ​គិត​ឡើយ ប៉ុន្តែ​បែរ​ជា​ធ្លាក់​ទើរ​ក្នុង​​ស្រោម​ជើង​ដែល​​ក្មេង​ស្រី​ទាំង​បី​បាន​ព្យួរ​នៅ​មុខ​ភ្នក់​ភ្លើង​​មុខ​បំពង់​បង្ហុយ​ផ្សែង​ទៅ​វិញ។ ​​ពេល​ព្រឹក​ឡើង ​​ក្មេង​ស្រី​ទាំង​៣ ​យក​ស្រោម​ជើង​មក​ពាក់​ក៏​ឃើញ​កាក់​មាស​ទាំង​នោះ ​ធ្វើ​ឲ្យ​​ពួក​គេ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង។ ​ដោយសារ​តែ​បែប​នេះ​ហើយ ​​មនុស្ស​ជា​ច្រើន​បាន​ព្យូរ​ស្រោម​ជើង​បុណ្យ​ណូអែល​របស់​ពួក​គេ​ដែរ ​ជាមួយ​ក្តី​សង្ឃឹម​ថា ​នឹង​ទទួល​បាន​កាដូ​។

រូបតំណាង

​សម្រាប់​ពណ៌​ដែល​គេ​ប្រើ​ប្រាស់​ក្នុង​រដូវ​កាល​បុណ្យ​ណូ​អែល​វិញ ​​ខុស​ៗ​គ្នា។ ​ដូច​ជា ​ពណ៌​ក្រហម​​របស់​លោក​តា Santa ​ពណ៌​បៃ​តង​នៃ​ដើម​ឈើ ​​​ពណ៌​មាស​របស់​ពន្លឺ​ផ្កាយ​និង​ទៀន រួម​ទាំង​ពណ៌​ស​​របស់​ព្រិល​ទឹក​កក​​ផង​ដែរ។

​​ពណ៌​ក្រហម៖ ជា​ពណ៌​ដែល​បង្ហាញ​ពី​​​ក្តី​រំភើប​នៃ​ខែ​ធ្នូ ​។ ​បើ​យោង​តាម​សាសនា ​តំណាង​ឲ្យ​​ភ្លើង ​ឈាម ​និង​ភាព​បរិបូរណ៍។

​​ពណ៌​បៃ​តង៖ និមិត្ត​សញ្ញា​នៃ​​ធម្មជាតិ ​យុវជន​និង​ក្តី​សង្ឃឹម​របស់​ជីវិត។ សម្រាប់​​​ពណ៍​នេះ​ក្នុង​បុណ្យ​​ណូ​​អែល​​វិញ ​គេ​ចាត់​ទុក​​ជា​​​ពណ៍​នៃ​ក្តី​សង្ឃឹម​​។ ​​​​​​ ​​ពណ៌​​​ស៖ តំណាង​ឲ្យ​​ភាព​ខុស​ៗ​គ្នា​ដូច​ជា ​ពន្លឺ ​ភាព​បរិសុទ្ធ ​សុភមង្គល និង​​ភាព​រុង​រឿង។ ​ជា​ញឹក​ញាប់​គេ​ឃើញ​ពណ៍​ស​​ច្រើន​មាន​លើ​ពុក​មាត់​ដ៏​វែង​របស់​តា Santa ​ មនុស្ស​ទឹក​កក​ និង​ដុំ​ព្រិល​ជា​ដើម។

​​​ពណ៌​មាស៖ ​តំណាង​ឲ្យ​ពន្លឺ​ព្រះ​អាទិត្យ​និង​ការ​រះ​ចិញ្ចាច ហើយ​វា​ក៏​តំណាង​ឲ្យ​​ពណ៍​របស់​បុណ្យ​ណូ​អែល​គឺ​​ផ្កាយ ​ភ្លើង​ទៀន ​គ្រឿង​លម្អ និង​អំ​ពូល​ផង​ដែរ៕​​​

រូបតំណាង

អានបន្ត៖ ​ ១៥ សន្លឹកដែលជាងគំនូរបានប្រែភេទតួអង្គល្បីៗក្នុងរឿងគំនូរជីវចល

​​​

ប្រភព៖ Mthai ប្រែ​សម្រួល៖ លឹម សុនា