គួរអនុវត្តវិធីទាំងនេះ ដើម្បីសម្រួលដល់ការរំលាយអាហារ
- 2019-11-19 08:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរអនុវត្តវិធីទាំងនេះ ដើម្បីសម្រួលដល់ការរំលាយអាហារ
ការរំលាយអាហារ គឺជាផ្នែកមួយដ៏សំខាន់របស់រាងកាយ។ វាមាននាទីបំបែកអាហារដែលអ្នកបរិភោគ ដើម្បីឱ្យរាងកាយស្រូបយកសារធាតុចិញ្ចឹមពីអាហារទាំងនោះ។ ថ្វីដ្បិតតែការរំលាយអាហារនេះ ជាមុខងារដែលរាងកាយធ្វើដោយស័្វយប្រវត្តិ ប៉ុន្តែមានវិធីខ្លះ ដែលយើងអាចអនុវត្តដើម្បីជួយពន្លឿនល្បឿនរបស់វា និង ឱ្យរាងកាយដំណើរការបានល្អផងដែរ។
១. ឧស្សាហ៍ហាត់ប្រាណ
ការធ្វើលំហាត់ប្រាណជាប្រចាំ ជួយធ្វើឱ្យអាហារដែលនៅក្នុងរាងកាយ ងាយរំលាយ ព្រោះវាបង្កើតជាចលនានៅក្នុងរាងកាយ។ យ៉ាងណាមិញ អ្នកគួរហាត់ប្រាណក្រោយការញុំាំអាហារយ៉ាងតិចណាស់មួយម៉ោង។
២. គេងឱ្យបានគ្រប់គ្រាន់
ពេលអ្នកសម្រាក វាក៏អាចជួយឱ្យប្រព័ន្ធរំលាយអាហារបានសម្រាក និង ជួយឱ្យវាបំពេញនូវមុខងារបានកាន់តែល្អ។ យ៉ាងណាមិញ អ្នកមិនគួរគេងភ្លាម ក្រោយពីបរិភោគហើយនោះទេ គួរចាំយ៉ាងតិច ៣ម៉ោង ទើបអាចគេងបាន។
៣. ផឹកទឹកឱ្យបានច្រើន
ការដែលរាងកាយរបស់អ្នកមានផ្ទុកជាតិទឹកគ្រប់គ្រាន់ គឺជារឿងសំខាន់។ ជាតិទឹកជួយជម្រុញឱ្យកម្ទចកម្ទីនៅក្នុងរាងកាយឆាប់ធ្វើការរំលាយ និង ជួយសម្រួលដល់បញ្ហាទល់លាមកផងដែរ។
៤. បរិភោគអាហារដែលសម្បូរជាតិកាកសរសៃ (fiber)
អ្នកណាក៏ដឹងដែរថា ជាតិកាកសរសៃគឺសម្រួលដល់ការបន្ទោរបង់ និងជួយលុបបំបាត់បញ្ហាទល់លាមក។ ដូចនេះ វាមានសារៈសំខាន់ក្នុងការជួយដល់ការរំលាយអាហារនៅក្នុងរាងកាយ។ ជាតិកាកសរសៃ ភាគច្រើនមាននៅក្នុងអាហារដូចជា បន្លែ ផ្លែឈើ និង ពពួកគ្រាប់ធញ្ញជាតិជាដើម។
៥. បរិភោគកុំឱ្យឆ្អែតជ្រុល
អានបន្ត៖ មិនត្រឹមតែមានរសជាតិឆ្ងាញ់ ពោតបារាំងនៅមានអត្ថប្រយោជន៍ដ៏ម្លឹង?