វិធីចាត់ការមិត្តភ័ក្ដិដែលបបួលមកញ៉ាំអី តែវក់វីជាមួយទូរសព្ទ
- 2019-11-07 02:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីចាត់ការមិត្តភ័ក្ដិដែលបបួលមកញ៉ាំអី តែវក់វីជាមួយទូរសព្ទ
ចូលចិត្តបបួលគេចេញក្រៅដើរលេង ញ៉ាំអី ប៉ុន្តែដល់កន្លែងមិនរវល់នឹងយើងបែរជារវល់ចុចតែទូរសព្ទ ? ពេលនេះអ្នកអាចប្រើវិធានការនេះបាន ធានាថាថ្ងៃក្រោយលែងហ៊ានធ្វើចឹងទៀតហើយ។
ជឿជាក់ថាក្នុងចំណោមពួកយើងទាំងអស់គ្នា អ្នកណាក៏ធ្លាប់ប្រទះរឿង មិត្តភ័ក្ដិបបួលចេញក្រៅលេង ឬទៅញ៉ាំអី ប៉ុន្តែនៅពេលទៅដល់គោលដៅ បែរជាទុកយើងឲ្យកណ្ដោចកណ្ដែងតែម្នាក់ឯង ដោយគេវក់តែនឹងទូរសព្ទ តែមួយមុខគត់។ ដោយមិនខ្វល់ថា ម្ហូបគេលើកមកឡើងត្រជាក់ ឬក្រែងចិត្តដែលបានគេបបួលមក តែនៅម្នាក់ឯងនោះទេ។
ទោះបីជាយើងត្រូវជួបករណីនេះជាច្រើនដងហើយក្ដី ប៉ុន្តែមិនដឹងជាយ៉ាងម៉េច នៅពេលគេបបួលមកលើកក្រោយៗ នៅតែមិនរាងចាលទេ គឺតែងតែទៅជាមួយគេជានិច្ច ហើយគ្មានអ្វីចម្លែកឡើយ គឺយើងត្រូវគេទុកចោលសារជាថ្មី។
យ៉ាងណាក្ដី ប្រសិនបើអ្នកមានមិត្តដូចនេះ លែងព្រួយបារម្ភទៀតហើយ ដ្បិតគេបានរកឃើញវិធីកំចាត់ចរិតមិនល្អ នេះបានហើយ។ តាមនោះដែរ នៅលើបណ្ដាញសង្គមចិន មនុស្សម្នាក់ដោយសារខឹងមិត្តភ័ក្ដិខ្លួនឯងដែលបបួលខ្លួនមកញ៉ាំអីហើយ តែភ្នែកបែរជាជក់មើលទូរសព្ទមិនដាច់នោះ បានប្រើវិធានការធ្ងន់ៗតែម្ដង ដោយនាងបានយកស្កុតមកបិតទូរសព្ទឲ្យជាប់នឹងមុខមិត្តរបស់នាងតែម្ដង។
សកម្មភាពនេះបានធ្វើឲ្យមនុស្សជាច្រើន ដែលធ្លាប់ឆ្លងកាត់រឿងហេតុដូចគ្នាពេញចិត្តស្ដូកតែម្ដង។ ដោយមនុស្សជាច្រើន បានលាន់មាត់ថា លើកក្រោយអាចប្រើវិធីនេះបាន ហើយបុរសដែលត្រូវគេបិតស្កុតនេះក៏លែងហ៊ានដែរលើកក្រោយ៕
ចុចអាន៖ ប្លែក! ប្រជាជនសិង្ហបុរីខ្លាចសត្វកន្លាតជាងខ្លាចការស្លាប់ទៅទៀត