នេះ​ល្អ​ហ្មង​សម្រាប់​នារី​ៗ​យើង សមាធិ​ហាត់​យ៉ូហ្គា​ជាមួយ​គ្រូ​ជំនាញ នៅ​ខេត្ត​មណ្ឌល​គិរី​ដ៏​មនោរម្យ

  • 2019-11-05 09:34:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ទាំង​អស់​គ្នា​ប្រាកដជា​ដឹង​ហើយ​ជា​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ច្រើន អាច​ជួយ​អោយ​យើង​រំសាយ​ភាព​ហត់​នឿយ និង​បំបាត់​អស់​នៅ​ទុក្ខ​កង្វល់​បាន​យ៉ាង​លឿន​។ ដូច្នេះ​ហើយ ការ​ស្រួប​ខ្យល់អាកាស​ត្រជាក់​ៗ និង​ពន្លឺ​ព្រះអាទិត្យ​គឺ​រឿង​ដ៏​សំខាន់ និង​រឹត​តែ​សំខាន់​សម្រាប់​នារី ព្រោះ​ពិតជា​អាច​កាត់បន្ថយ​អារម្មណ៍​ស្មុគស្មាញ ចេញពី​ខ្លួន​របស់​យើង​បាន​ល្អ។

ឥឡូវ​នេះ រឿង​ល្អ​ទាំង​ពីរ គឺ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ និង​ហាត់​យូហ្គា នឹង​កើត​ឡើង​ក្នុង​ពេល​តែ​មួយ តាម​រយៈ​គម្រោង "រម្យនា​ហ្វេស្ទីវ៉ល" នា​អំឡុង​បុណ្យ​អុំ​ទូក អក​អំបុក សំពះ​ព្រះ​ខែ និង​លយ​ប្រទីប​ខាង​មុខ​នេះ។

ការ​ធ្វើ​ដំណើរ​កម្សាន្ត គឺជា​កត្តា​មួយ​ដែល​ធ្វើ​អោយ​យើង​ធូរស្បើយ​មួយ​កម្រិត​ហើយ ចុះ​ដែល​ដឹង​អត់​ថា​យ៉ូហ្គា​មាន​សារ​សំ​ខាន់​អ្វី​ខ្លះ​សំ​រាប់​មនុស្ស​គ្រប់​រូប។ ជា​ការពិត​ណាស់ យ៉ូហ្គា គឺជា​កីឡា​ម្យ៉ាង​ដែល​អាច​ធ្វើ​ឲ្យ​រាងកាយ និង​ស្មារតី​របស់​យើង​មាន​ភាព​ធូរស្រាល​ជាង​មុន ក៏ដូចជា​ជួយ​កាត់បន្ថយ​ស្ត្រេស​បន្ទាប់ពី​ភាព​ហត់នឿយ​របស់​មនុស្ស​ម្នាក់​ៗ ពិសេស​សកម្មភាព​នេះ នឹង​ជួយ​ឲ្យ​យើង​បាន​ជួប​មនុស្ស​ថ្មីៗ ក៏ដូចជា​បរិយាកាស​ប្លែកៗ​ថែម​ទៀត ដែល​ជា​វេលា​អំណោយ​ផល​ល្អ​បំផុត​សម្រាប់​ក្រេប​យក​ចំ​នេះ​ដឹង និង​បទ​ពិសោធ​ថ្មីៗ​ពី​មនុស្ស​ជុំ​វិញ​ខ្លួន ក៏ដូចជា​​អភិវឌ្ឍន៍​គោល​គំនិត​របស់​យើង​។

ចំណុច​សំខាន់​មួយ​ទៀត គឺ យ៉ូហ្គា ជា​វិធី​ដ៏​អស្ចារ្យ​មួយ ដើម្បី​បំបាត់​នូវ​សារធាតុពុល​ក្នុង​ប្រព័ន្ធ​សរីរាង្គ​ទាំងអស់ ក៏ដូចជា​ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន រក្សា​ទម្ងន់​អោយ​កាន់តែ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀ​ត។មួយ​វិញ​ទៀត ដឹង​អត់​ថា​ហេតុអ្វី​បានជា យ៉ូហ្គា ពិតជា​ផ្ដល់​អត្ថប្រយោជន៍​បន្ថែម​លើ​លើស​មួយ​កម្រិត​ទៀ​ត​ពី​បុរស​?

ចម្លើយ​គឺ​ថា ភាគច្រើន​មនុស្ស​ស្រី​គាត់​តែង​តែ​មាន Emotional ជាង​មនុស្ស​ប្រុស​បន្តិច​ត្រូវ​អត់? ពេល​ខ្លះ​គាត់​ឆាប់​មួ​ម៉ៅ ធុញ​ថប់ នឹង​មាន​អារម្មណ៍​ឆាប់​បាក់​ទឹកចិត្ត​មែនទែន ការសិក្សា​បាន​បង្ហាញ​ថា​កង្វះ​ឈាម​អុកស៊ីហ្សែន​ទៅ​ខួរក្បាល​អាច​ជះ​ឥទ្ធិ​ពល​អវិជ្ជមាន​ដល់​អារម្មណ៍​របស់​មនុស្សម្នា​ក់​ៗ។បើសិនជា​អ្នក​ទាំងអស់​គ្នា​មាន​បញ្ហា​ក្នុង​ការ​គេង​វិញ ការហាត់​យូហ្គា​នេះ​ហើយ​គឺជា​ជំ​រើស​ល្អ​បំផុត​សំ​រាប់​មនុស្ស​ម្នាក់ៗ។

ដូច្នេះ​អ្នក​ទាំងអស់​ប្រាកដជា​ដឹង​ហើយ​ថា លោក​អ្នក​នឹង​ទទួល​បាន​អ្វី​ខ្លះ​បន្ទាប់ពី​ការ​ធ្វើ​ដំណើរ​កម្សាន្ត និង​ការហាត់​យ៉ូ​ហ្គា ក្នុង​ពេល​តែ​មួយ​នៅ​ខេត្ត​មណ្ឌល​គីរី​របស់​យើង​។ នេះ​គឺជា​ឧកាស​ដ៏​ពិសេស និង​កម្រ​ក្នុង​ឧកាស​អ៊ុំទូក អក​អំ​បុក និង​សំពះ​ព្រះខែ​នេះ ពោល​គឺ​លោក​អ្នក​អាច​ចូលរួម​ដំណើរ​កម្សាន្ត​បោះ​តង់ ទស្សនា​រមណី​យ​ដ្ឋាន​នានា​នៅ​ខេត្ត​មណ្ឌល​គិរី ទស្សនាការ​ប្រគំ​តន្ត្រី​នៅ​រមនា​ហ្វេសស្ទីវ៉ល ជាពិសេស​នោះ​បាន​ទាំង​ការ​យល់ដឹង សិក្សា និង​បន្ធូរ​អារម្មណ៍​ជាមួយ​និង​ការហាត់​យ៉ូ​ហ្គា​ទៀត រក​ឯណា​បាន​?

​សកម្មភាព​រួមមាន​:​ ⁃ ទស្សនា​រមណីយ​ដ្ឋា​ន​ល្បី​ៗ​នៅ​ខេត្ត​មណ្ឌល​គិរី​ ⁃ ការ​ស្នាក់នៅ​តង់ ដែល​ប្រកបដោយ​ផាសុកភាព​ ⁃ ការ​សម្រាក​សមាធិ និង​ហាត់​យូហ្គា​ជាមួយ​គ្រូ​បង្វឹក​ដែល​មាន​បទ​ពិសោធ​ ⁃ ការចែក​រំលែក និង​យល់ដឹង​ទាក់ទង​ទៅ​នឹង​ការ​ថែរក្សា​សុខភាព​ ⁃ ស្វែង​យល់​ពី​កម្មវិធី​ដាល់​អំ​បុក ដែល​ជា​កម្មវិធី​ប្រពៃណី​ខ្មែរ​ដែល​មាន​ជា​យូរ​លង់​ណាស់​មក​ហើយ​ ⁃ ការ​ចូល​កម្សាន្ត រម្យនា ហ្វេស្ទីវ៉ល និង​ទស្សនាការ​ប្រគំ​តន្ត្រី និង​សកម្មភាព​ជាច្រើន​ទៀត​។​

​ទីកន្លែង និង​ការ​បរិច្ឆេទ​:​ ​-តំបន់​នៅ​កណ្ដាល​ទីក្រុង​សែន​មនោ​រម្យ​ដែល​ធ្វើ​ដំណើរ​រយៈ​ពេល ៥​នាទី​ពី​ផ្សារ​ខេត្ត​ -ថ្ងៃ​ទី​១០ ១១ ១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​ ​ ​សាក​ស្រមៃ​មើល បាន​ទាំង​ការ​លំហែ ទាំង​ការហាត់​យូ​ហ្គា និង​មាន​ការ​បង្ហាញ​ការ​យល់ដឹង​ពី​អត្ថប្រយោជន៍​នានា ទាក់ទិន​ទៅ​និង​ការ​ថែ​រក្សា​សុខភាព​ទៀត​។ ​ ​សំ​រាប់ព័ត៍​មាន​បន្ថែម​: 016818785/012806232​ ​Email: info@lomhaetravel.com​ ​ ​

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម