ឡូយតើ! តាមពិតកម្ពស់ទាបមានអត្ថប្រយោជន៍ច្រើនបែបនេះសោះ
- 2019-10-31 06:58:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡូយតើ! តាមពិតកម្ពស់ទាបមានអត្ថប្រយោជន៍ច្រើនបែបនេះសោះ
នារីៗខ្លះដែលមានកម្ពស់ទាប ភាគច្រើនមានការអន់ចិត្ត ហើយមិនសូវជាមានទំនុកចិត្តទេ ប៉ុន្តែបើពួកគេព្យាយាមក្រឡេកមកមើលចំណុចវិជ្ជមានវិញ នោះពួកគាត់នឹងមិនសូវមានអារម្មណ៍បែបនោះទៀតឡើយ។ ៥ ចំណុចខាងក្រោមនេះជាអត្ថប្រយោជន៍ដែលនារីទាបៗមាន ៖
**១. មិនងាយចាស់**
ជាទូទៅ មនុស្សស្រីដែលមានកម្ពស់ទាបមើលទៅឃើញក្មេង ហើយមិនងាយចាស់ទៀតផង។ បូកផ្សំនឹងការចេះថែរក្សារាងទៀតនោះ នឹងមើលទៅ តូចច្រឡឹង ស្រស់ស្អាតតែម្តង។
២. គួរឱ្យស្រលាញ់
ក្រៅពីមើលទៅឃើញក្មេងនោះ នរណាៗក៏លាន់មាត់ថា មនុស្សស្រីដែលមានកម្ពស់ទាបគឺ ខ្យូត គួរឱ្យស្រលាញ់ ដូចកូនក្មេងអញ្ចឹង មើលទៅមានភាពទាក់ទាញមួយបែបផ្សេងពីនារីដែលខ្ពស់ៗ។
៣. អាចស្លៀកពាក់ខោអាវកូនក្មេងបាន
គ្រប់គ្នាប្រហែលជាបានដឹងហើយថា ជាធម្មតាសំលៀកបំពាក់របស់កូនក្មេងតែងមាន ម៉ូដស្អាតៗ និង គួរឱ្យស្រលាញ់ច្រើន ព្រមទាំងមានតម្លៃធូរថ្លៃជាងសំលៀកបំពាក់មនុស្សធំទៀតផង។ ដូច្នេះបើសិនជាអ្នកមានកម្ពស់ទាប អ្នកអាចសាកល្បងជ្រើសរើសជាមួយនឹងសំលៀកបំពាក់របស់កូនក្មេង ដែលអាចមើលទៅប្លែកភ្នែកនិង មានតម្លៃធូរថ្លៃទៀតផង។
៤. មិនពិបាកក្នុងការស្វែងរកដៃគូដែលខ្ពស់ជាងខ្លួន
នារីៗមួយចំនួនធំ តែងប្រាថ្នាចង់បានបុរសម្នាក់ដែលខ្ពស់ជាងខ្លួនជាដៃគូ ។ បំណងប្រាថ្នានេះមិនងាយស្រួលទេ សម្រាប់នារីដែលមានកម្ពស់ខ្ពស់ស្រាប់ ពីព្រោះពួកគាត់ត្រូវចំណាយពេលជ្រើសរើសបន្តិចហើយ បើសិននោះជាអ្វីដែលពួកគាត់ចង់បាន។ សម្រាប់នារីៗដែលមានកម្ពស់ទាបវិញ ពួកគាត់មិនសូវត្រូវខ្វល់ខ្វាយពីរឿងទាំងនេះទេ ពីព្រោះវាជាការងាយស្រួលក្នុងការជួបជាមួយដៃគូដែលខ្ពស់ជាងគាត់។
៥. មិនពិបាកឈោងយកឥវ៉ាន់
បើអ្នកនៅផ្ទះ ឬក៏ទៅក្រៅជាមួយអ្នកដែលមានកម្ពស់ខ្ពស់ជាងអ្នក នោះអ្នកមិនបាច់បារម្ភរឿងត្រូវឈោងយករបស់ដែលមានទីខ្ពស់នោះទេ គឺពួកគេនឹងជួយយកជំនួសអ្នកជាមិនខាន៕
ចុចអាន៖ ចង់ដឹងអ្នកជាមនុស្សរឹងមាំ ឬទន់ជ្រាយក្នុងភ្នែកអ្នកដទៃ សាកល្បងរើសរូបមួយ