លុយអ្នកក្លាយជារលាយអស់ ដោយសារកំហុស៥យ៉ាងពេលប្រើម៉ាស៊ីនបោកខោអាវ

  • 2019-10-28 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​អ្នក​មាន​ឆ្ងល់​ទេ​ថា ​ពេល​ចេញ​​ថ្លៃ​ភ្លើង​ម្ដង​ៗ ​ផ្ទះ​របស់​អ្នក​អស់​ភ្លើង​ច្រើន​​ ទាំង​ដែល​គ្រួសារ​អ្នក​មិន​សូវ​ប្រើ​អ្វី​ច្រើន​ផង។ ​​កំហុស​​ធ្វើ​ឲ្យ​​លុយ​អ្នក​មហន្តរាយ​ដោយសារ​តែ​កង្វះ​​ការ​យល់​ដឹង​លើ​ការ​ប្រើ​ប្រាស់​ម៉ាស៊ីន​បោក​​ខោអាវ​ត្រឹម​ត្រូវ។ ​ខាង​ក្រោម​នេះ ​ជា​កំហុស​ទាំង​៥​ធ្វើ​ឲ្យ​ម៉ាស៊ីន​អ្នក​​ឆាប់​ខូច​ហើយ ​និង​អស់​ភ្លើង​ច្រើន​ទៀត​ផង។

រូបតំណាង

**​១. មិន​ឆែក​ឆេរ​របស់​របរ​ក្នុង​ហោ​ប៉ៅ**

ពេល​ខ្លះ​នៅ​ពេល​យក​​ខោ​អាវ​ទៅ​បោក​ អ្នក​ភ្លេច​ឆែក​មើល​របស់​របរ​ក្នុង​ហោ​ប៉ៅ​​ដែល​ជួន​កាល​​អាច​មាន​ដូច​ជា ​ដែក​កេះ ​កូន​សោ ​ម្ជុល​ខ្ចាស់ ...​។ ​របស់​ទាំង​នេះ​​ងាយ​​ធ្វើ​ឲ្យ​ម៉ាស៊ីន​របស់​អ្នក​មិន​ដំណើរ​ការ​​ភ្លាម​ៗ និង​បណ្ដាល​ឲ្យ​ឆាប់​ខូច​​ថែម​ទៀត។

រូបតំណាង

២. ​​ដាក់​ខោអាវ​បោក​ច្រើន​ពេក

កំហុស​ជា​ញយ​ៗ​ដែល​អ្នក​ប្រើ​ម៉ាស៊ីន​​បោក​ខោអាវ​តែង​ធ្វើ ​គឺ​សម្រុក​ដាក់​ខោអាវ​បោក​ច្រើន​សន្ធឹក​ក្នុង​ពេល​តែ​មួយ។ ​វិធី​នេះ​​នឹង​ឆាប់​បញ្ជូន​ម៉ាស៊ីន​បោក​របស់​អ្នក​ទៅ​កន្លែង​លក់​អេត​ចាយ​លឿន​បំផុត។ ​នៅ​ពេល​អ្នក​ដាក់​ខោអាវ​លើស​បរិមាណ​​កំណត់ ​ម៉ាស៊ីន​​នឹង​ប្រឹង​ខ្លាំង ​ហើយ​វា​នឹង​​គ្មាន​លទ្ធភាព​​ឲ្យ​ម្សៅ​​សាប៊ូ​និង​ទឹក​​ជម្រះ​ខោអាវ​អ្នក​បាន​ស្អាត​ឡើយ។ ​ចំណែក​ដាក់​ខោអាវ​តិច​ពេក ​ក៏​ធ្វើ​ឲ្យ​វា​ខ្ទាត​ទៅ​តែ​ម្ខាង​នៃ​បំពង់​ម៉ាស៊ីន ​ជា​ហេតុ​ធ្វើ​ឲ្យ​​មិន​​មាន​តុល្យភាព​លំ​ញ័រ​ខ្លាំង​ក្នុង​ពេល​​បោក​គក់។ ជា​ទូ​ទៅ ​​អ្នក​គួរ​លៃ​លក​ដាក់​ខោអាវ​ ​៤ /​៥ ​នៃ​កម្ពស់​កន្ត្រក​បោក​​ក្នុង​ម៉ាស៊ីន។

រូបតំណាង

៣. ​​បើក​គំ​រប​​ ​ពេល​ម៉ាស៊ីន​​កំពុង​ដំណើរ​ការ

ពេល​ម៉ាស៊ីន​បោក​ខោ​អាវ​កំពុង​ប្រតិបត្តិការ ​ស្រាប់​តែ​អ្នក​បើក​គំរប​​នោះ​ដើម្បី​បន្ថែម​ខោ​អាវ​ ​នឹង​ធ្វើ​ឲ្យ​ម៉ាស៊ីន​​រអាក់​រអួល។ ​អ្នក​គួរ​ចុច​ប៊ូតុង​ផ្អាក ​នៅ​ពេល​ចង់​បន្ថែម​​ខោ​អាវ​ចូល។​ យ៉ាង​ណា​ក៏​ដោយ ​ជា​ការ​ល្អ​បើ​អ្នក​មិន​បន្ថែម​អ្វី​ក្នុង​ម៉ាស៊ីន​នៅ​ពេល​កំពុង​ដំណើរ​ការ។

៤. មិន​លា​ង​ធុង​ក្នុង​ម៉ាស៊ីន​បោក​ខោ​អាវ​

​កុំ​បណ្ដោយ​ឲ្យ​ធុង​​ក្នុង​ម៉ាស៊ីន​សើម​​ដក់​​ទឹក​​គ្រប់​ពេល ព្រោះ​ជា​កន្លែង​ប្រមូល​ផ្ដុំ​បាក់​តេរី។ ដូច្នេះ ​​ជា​ញឹក​ញាប់​គួរ​លាង​សម្អាត ដោយ​អ្នក​អាច​ដាក់​ទឹក​ខ្មេះ​បន្តិច ​ឬ Baking Soda ​​​ដើម្បី​ជម្រះ​ស្នាម​ច្រេះ ​និង​ធ្វើ​ឲ្យ​ប្រតិបត្តិ​ការ​ម៉ាស៊ីន​ដំណើរ​ការ​ល្អ​។ ​លើស​ពី​នេះ ​កន្លែង​ដាក់​ម្សៅ​សាប៊ូ​ក៏​ត្រូវ​តែ​ឧស្សាហ៍​លាង​សម្អាត​ចេញ​ដូច​គ្នា។

រូបតំណាង

៥. ​ដាក់​ខោអាវ​បោក​ចោល ​ពេញ​មួយ​យប់

​គ្រួសារ​មួយ​ចំនួន​មាន​ទម្លាប់​មួយ ​ដាក់​ខោ​អាវ​បោក​មុន​ពេល​ពួក​គេ​ចូល​គេង ហើយ​បិទ​ម៉ាស៊ីន​តែ​មិន​ទាន់​យក​ខោអាវ​ចេញ​ពី​ម៉ាស៊ីន​បោក​គក់​ឡើយ។ ​ព្រឹក​ឡើង​ទើប​យក​ខោអាវ​ទាំង​នោះ​​ទៅ​ដាក់​ហាល។ ​យ៉ាង​ណា​ក៏​ដោយ ​នៅ​ពេល​បោក​ខោអាវ​ហើយ ​គួរ​ប្រញាប់​យក​ខោអាវ​ចេញ​ពី​ម៉ាស៊ីន​យក​ទៅ​ហាល ហើយ​បន្ទាប់​ពី​យក​ចេញ​រួច ​គួរ​ទុក​កន្លែង​​កន្ត្រក​បោក​គក់​ឲ្យ​ត្រូវ​ខ្យល់ ​ចៀស​វាង​ក្លិន​មិន​ល្អ៕ ​​​

ចុចអាន៖ ​ ឡូយមែន! ខ្ទឹមបារាំងមិនសម្រាប់តែចម្អិនម្ហូបតែមួយមុខឡើយ

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា