​ពេលសេពគប់​​គ្នា​ដំបូង ស្រី​ៗ​មិន​គួរ​ឲ្យ​ខាង​ប្រុស​ដឹងរឿង ៥ យ៉ាង​​

  • 2019-10-22 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ជាច្រើន​តែង​និយាយ​ថា បើ​ស្រលាញ់​គ្នា​ពិត​ត្រូវ​មាន​ភាព​ស្មោះត្រង់​ទៅ​វិញ​ទៅ​មក។ តែ​បើ​ភាគី​ខាង​ស្ត្រី ហ៊ាន​លាត​ត្រដាង​រឿងរ៉ាវ​ទាំងអស់​ឲ្យ​បុរស​ដឹង នឹង​មាន​ផល​ប៉ះពាល់​ច្រើន។ ដូចនេះ​ពេល​ទើប​ចាប់ផ្ដើម​ស្រលាញ់​គ្នា យើង​គួរ​ចេះ​លាក់បាំង​រឿង​ខ្លះ​ៗ​មិន​ឲ្យ​ខាង​ប្រុស​ដឹង ដើម្បី​ឲ្យ​ក្ដី​ស្នេហ៍​មាន​ភាព​រឹងមាំ៖

រូបតំណាង

**១.រឿង​សម្ងាត់​ផ្ទាល់​ខ្លួន**

បើ​ស្គាល់​គ្នា​មិន​ទាន់​ដល់​កន្លះ​ឆ្នាំ​ទេ ស្រី​ៗ​គួរតែ​កុំ​និយាយ​​អាថ៌កំបាំង​ផ្ទាល់​ខ្លួន​ប្រាប់​ទៅ​ដៃគូ​អី។ ព្រោះ​រយៈពេល​នេះ​ទាំងពីរ​នាក់​មិន​ទាន់​ស្គាល់​គ្នា​ច្បាស់ និង​​អាច​ប្រាកដប្រជា​ជាមួយ​គ្នា​រហូត ឬ​ចប់​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។

រូបតំណាង

២.បញ្ហា​គ្រួសារ

អំឡុង​ពេល​ស្គាល់​គ្នា​ថ្មី​ថ្មោង ទោះ​សង្សារ​ជា​មនុស្ស​ពូកែ​លួងលោម​ប៉ុណ្ណា​ក៏​ដោយ ក៏​យើង​មិន​គួរ​យក​រឿង​ពិបាក​ចិត្ត​ក្នុង​គ្រួសារ​ទៅ​ប្រាប់​គេ​ដែរ។ ព្រោះ​អ្នក​ទាំងពីរ​មិន​ទាន់​មាន​ទំនាក់ទំនង​ស៊ី​ជម្រៅ ដែល​អាច​រៀបរាប់​រឿង​គ្រួសារ​ទៅ​គេ​បាន​ទេ។

៣.ទ្រព្យ​សម្បត្តិ

ទោះ​ជា​គ្មាន​សោះ,មាន​ច្រើន ឬ​មិន​សូវមាន​ប្រាក់កាក់ ក៏​មិន​គួរ​និយាយ​រឿង​នេះ​ទៅ​ប្រាប់​មនុស្ស​​ប្រុស​។ បើ​អត់​សោះ ហើយ​ទៅ​និយាយ​ត្អូញត្អែរ មនុស្ស​ប្រុស​នឹង​គិត​ថា​យើង​ចង់​ចាប់​តោង​គេ តែ​បើ​យើង​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ទៅ​ប្រាប់ នោះ​គេ​នឹង​គិត​ថា​យើង​ជា​មនុស្ស​អួតអាង និង​ចូលចិត្ត​សំញែង​ឲ្យ​គេ​ដឹង។

៤.លេខ​សម្ងាត់​ផ្សេង​ៗ

យុវវ័យ​សម័យ​នេះ​ភាគច្រើន​ ពេល​មាន​​សង្សារ​តែងតែ​ស្គាល់​ពី​លេខ​សម្ងាត់​ទូរស័ព្ទ, facebook និង​លេខ​សម្គាល់​កាត ATM គ្នា​ទៅ​វិញ​ទៅមក។ តែ​បើ​ទាក់ទង​គ្នា​មិន​ទាន់​ស្គាល់​ច្បាស់​ថា​មិត្ត​ប្រុស​ជា​មនុស្ស​​​ល្អ ឬ​អាក្រក់ គួរ​កុំ​ប្រាប់​គេ​ពី​បញ្ហា​នេះ​ល្អ​ជាង។

៥.នាំ​ទៅ​ជួប​សាច់ញាតិ

ប្រសិនបើ​ទើប​សេពគប់​គ្នា មិន​គួរ​យក​គេ​ទៅ​ណែនាំ​ឲ្យ​ឪពុកម្ដាយ ឬ​សាច់ញាតិ​បងប្អូន​ស្គាល់​ទេ ព្រោះ​បើ​បែក​គ្នា​ថ្ងៃ​ណា​មួយ យើង​នឹងអាម៉ាស់​មុខ​ជាមួយ​បងប្អូន និង​ញាតិ​ជិត​ខាង។ គួរតែ​ស្វែង​យល់​ពី​គ្នា​ឲ្យ​ច្បាស់ និង​សន្មត​ថា​អាច​ដឹកនាំ​គ្នា​ចូល​រោងការ​បាន ចាំ​នាំ​សង្សារ​ទៅ​បង្ហាញ​ខ្លួន៕

រូបតំណាង

ចុចអាន៖៦ វិធីទោះ​គ្មាន​ប្រាក់ ក៏​អាច​ឲ្យ​គូស្នេហ៍​រីករាយ​ក្នុង​ការ​ណាត់​ជួប​បាន​ដែរ

ប្រភព៖ Youqueen ប្រែសម្រួល៖ ​ទ្រី រ៉ាវី

អត្ថបទពេញនិយម