ប៉ាម៉ាក់សម្បុរស្រអែមក៏កូនអាចកើតមកស្បែកស៊ីជម្ពូរ ឱ្យតែពេលពពោះញ៉ាំអាហារទាំង៦មុខ
- 2019-10-22 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ាម៉ាក់សម្បុរស្រអែមក៏កូនអាចកើតមកស្បែកស៊ីជម្ពូរ ឱ្យតែពេលពពោះញ៉ាំអាហារទាំង៦មុខ
ឆ្ងល់អត់ពេលឃើញម៉ាក់ប៉ាមួយចំនួនសម្បុរខ្មៅ ឬស្រអែមសោះ តែកូនវិញមានស្បែកសស្អាតមិនគួរឲ្យជឿ។ ពិតហើយ មិនថាទារកកើតមកភេទប្រុសឬស្រីនោះទេ ឪពុកម្តាយគ្រប់រូប តែងតែប្រាថ្នា ចង់ឲ្យកូនមានស្បែកសស្អាតនិងមានសុខភាពល្អ។ ក្រៅពីអាថ៌កំបាំង ផឹកទឹកដូង ញ៉ាំបន្លែបៃតង ឬពងមាន់...អាចជួយឲ្យទារកមានស្បែកស៊ីជម្ពូស្អាតហើយ នៅមានអាហារច្រើនមុខទៀត ដែលអ្នកម្តាយមិនគួររំលង ក្នុងអំឡុងពេលមានផ្ទៃពោះ។
១. អាហារដែលមានសារជាតិវីតាមីនA ខ្ពស់
សម្រាប់ស្រ្តីមានផ្ទៃពោះ ដែលបានញ៉ាំអាហារណាសម្បូរសារជាតិវីតាមីនA ខ្ពស់ អាចជួយឲ្យទារក មានពណ៌ស្បែក ស ភ្លឺបែបស៊ីជម្ពូ និងមានសុខភាពល្អ។ សារជាតិវីតាមីនA ទាំងនោះភាគច្រើន មាននៅក្នុងអាហារដូចជា ប៉េងប៉ោះ ថ្លើមសត្វ ពងមាន់ ប្រេងផលិតចេញសាច់ត្រី និងទឹកដោះគោ។
២. ទឹកសណ្តែកខ្មៅ
ទឹកសណ្តែកខ្មៅមានប្រសិទ្ធភាពខ្ពស់ក្នុងការជួយឲ្យស្បែកស។ វិធីធ្វើងាយៗ ដោយគ្រាន់តែ យកសណ្តែកខ្មៅមកលាងទឹកឲ្យស្អាត លីងវារហូតមានក្លិនឈ្ងុយ បន្ទាប់មកចាក់ទឹកចូល។ ក្នុងមួយថ្ងៃ អ្នកម្តាយដែលមានគភ៌ត្រូវផឹកឲ្យបាន១-២លីត្រ ព្រោះវាមានតួនាទីធ្វើឲ្យរាងកាយត្រជាក់ ស្បែកទន់រលោង មិនកើតមុន។ ប្រសិនបើស្បែកម្តាយត្រជាក់ ពេលកូនកើតមកនឹងមានស្បែកស្អាតទៅតាមហ្នឹងដែរ។
៣. ពងមាន់
ពងមាន់មានជីវជាតិសំខាន់ជាច្រើនមុខ សម្រាប់ធ្វើឲ្យស្បែកស។ ជាពិសេសជាងនេះទៅទៀត ពងមាន់ អាចជួយដល់ប្រព័ន្ធសរសៃប្រសាទ បង្កើនការចងចាំ ការអភិវឌ្ឍនៃរាងកាយ និងការដាស់សតិអារម្មណ៍។
៤. ផ្លែបឺរ
ផ្លែបឺរមិនត្រឹមតែសម្បូរទៅដោយ អូមេហ្គា៣ ប៉ុណ្ណោះទេ វាថែមទាំងផ្ទុកទៅដោយ វីតាមីន Cនិង E ជួយដល់ការផលិតខូឡាជែន ធ្វើឲ្យស្បែកតឹងស្អាតទាំងម្តាយនិងកូន រួមទាំងអត្ថប្រយោជន៍ជាច្រើនទៀតចំពោះរាងកាយទាំងមូល។ ចង់បានលទ្ធផលជាទីគាប់ចិត្ត អ្នកមានផ្ទៃពោះ គួរញ៉ាំ៣ខែជាប់ មុនពេលសម្រាល។
៥. ញ៉ាំផ្លែឈើដែលមានវីតាមីនCខ្ពស់ ដើម្បីបង្កើតពណ៌ស្បែកដ៏ស្រស់ស្អាត
ប្រសិនបើឪពុកម្តាយមានសម្បុរខ្មៅ អ្នកមានគភ៌ត្រូវញ៉ាំផ្លែឈើដែលមានវីតាមីនCខ្ពស់ ដើម្បីបង្កើតពណ៌ស្បែកដ៏ស្រស់ស្អាត និងការពារភាពខ្មៅស្រអាប់លើស្បែករបស់ទារក។ ផ្លែឈើទាំងនោះមានដូចជា ក្រូច ទំពាំងបាយជូរ ក្រូចឃ្វិច...ប៉ុន្តែមុនទិញត្រូវឲ្យច្បាស់ថា ផ្លែឈើនោះស្រស់ល្អ និងមិនប្រើថ្នាំសម្លាប់សត្វល្អិត។
៦. ញ៉ាំទឹកឲ្យបានច្រើន
ញ៉ាំទឹកកាន់តែច្រើន ជួយធ្វើឲ្យស្បែកកូននៅក្នុងផ្ទៃ ទន់រលោង។ វាក៏អាចបណ្ដេញជាតិពុលចេញពីក្នុងរាងកាយ និងជាវិធីដ៏ល្អក្នុងការធ្វើឲ្យស្បែកទារក មានសភាពចែងចាំង ស៊ីជម្ពូ។ បន្ថែមពីលើសារធាតុបំប៉នដោយអាហារ និងបន្លែអ្នកម្ដាយក៏គួរតែជ្រើសរើសទឹកដោះគោដែលមានធាតុផ្សំល្អគ្រប់គ្រាន់ទាំងសម្រាប់ម្ដាយ និងគភ៌នៅក្នុងផ្ទៃ៕
ចុចអានបន្ត៖