​៧ តិច​និ​ច​ក្នុង​ការ​ផាត់​មុខ​ មាន​ភាព​ទាក់​ទាញ មើល​ទៅ​មិន​ក្រាស់ បែប​ធម្មជាតិ

  • 2019-08-28 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ផាត់​មុខ​ឲ្យ​មាន​ភាព​ស្រស់​ស្អាត​និង​ទាក់​ទាញ​ជា​អ្វី​ដែល​នារី​ៗ​ត្រូវ​ការ។ ស្អាត​បែប​ធម្មជាតិ​ជា​រឿង​មួយ​ ប៉ុន្តែ​បើ​បន្ថែម​ការ​ផាត់​មុខ​បន្តិច​ទៀត​គឺ​កាន់​តែ​មាន​ភាព​ទាក់​ទាញ។ ម៉្យាងវិញទៀត បើ​ស្បែក​មុខ​មាន​បញ្ហា​ ហើយ​អ្នក​ចង់​ផាត់​មុខ​ឲ្យ​ស្អាត មិន​ក្រាស់​ពេក នោះ​មិនមែន​ជា​កង្វល់​ទៀត​ទេ។ នេះ​ជា​វិធី​សា​ស្រ្ត​មួយ​ចំនួន ក្នុង​ការ​ផាត់​មុខ​តាម​បែប​ធម្មជាតិ៖

១ លាប​ម្សៅ​បិទ​បាំង​ស្នាម​ដែល​សាក​សម​នឹង​ស្បែក​អ្នក

បើ​អ្នក​លាប​ម្សៅ​បំបាត់​ស្នាម​ក្រាស់​ពេក​ឬ​ស្ដើង​ពេក មើល​ទៅ​ក្រាស់​ខ្លាំង​ មិន​ដូច​ធម្មជាតិ​ទេ។ សម្រាប់​អ្នក​មាន​បញ្ហា​ស្បែក​មុខ ត្រូវ​លាប​ម្សៅ​បាត់បាំង​នេះ​ត្រង់​ទីតាំង​ទាំងនោះ​បាន​ហើយ។ បន្ទាប់​មក​តប់ៗ​ម្សៅ​នឹង​ស្បែក​មុខ​ឲ្យ​ស្មើ​ មើល​ទៅ​សម​នឹង​មុខ។

២ ផាត់​ត្របក​​ភ្នែក​ពណ៌ត្នោត​ស្រាល

ផាត់​ស្រទាប់​ភ្នែក​អ្នក​កុំ​ឲ្យ​ក្រាស់​ពេក​ កុំ​ដាក់​ព​ណ៏​ចាស់ៗ​ពេក ហើយ​អាច​បន្ថែម​ពន្លឺ​ភ្លឺ​ព្រឹមៗ​បន្តិច។ នោះ​នឹង​មើល​ទៅ​ស្អាត​បែប​ធម្មជាតិ។

៣ គូរ​ចិញ្ចើម​ស្ដើងៗ​

​មិន​ត្រូវ​គូរ​ចិញ្ចើម​ក្រាស់​ពេក​នោះ​ទេ ព្រោះ​មើល​ទៅ​ខ្មៅ​ពេក មិន​ដូច​ធម្មជាតិ។ គ្រាន់​តែ​គូរ​ចិញ្ចើម​អ្នក​ដោយ​ជក់​ទ​ទេរ ឲ្យ​បាន​ស្អាត ក្នុង​ករណី​អ្នក​មិន​ផាត់​មុខ។

៤ គូរ​ត្របក​ភ្នែក​ស្ដើងៗ

ដើម្បី​គូរ​ត្របក​ភ្នែក​បាន​ស្ដើង គូរ​ប្រើ​ពណ៌ត្នោត ហើយ​គូរ​ស្តើង​រហូត​ដល់​កែង​ត្របក​ភ្នែក ទើប​ធ្វើ​ឲ្យ​ភ្នែក​ធំ​មាន​ភាព​ទាក់​ទាញ​។

៥ លាប​ម្សៅ​ទ្រនាប់​ស្ដើងៗ

​មុន​នឹង​លាប​ម្សៅ​ទ្រនាប់ អ្នក​អាច​លាប​ឡេ​ផ្តល់​សំណើម​ដល់​ស្បែកអ្នកជាមុនសិន​ ដើម្បី​ឲ្យ​ស្បែក​មុខ​អ្នក​មាន​ភាព​ម៉ត់​រលោង បន្ទាប់​មក​អ្នកត្រូវ​លាបម្សៅ​ទ្រនាប់​នេះ​ស្ដើងៗ​ទៅ​តាម​ផ្ទៃ​មុខ​អ្នក។

៦ ជ្រើស​ប្រើ​ម៉ាស្ការា(​ Mascara) ដែល​មិន​ធ្វើ​ឲ្យ​សាំញ៉ាំ​ដល់​ភ្នែក​អ្នក

កុំ​ផាត់ Mascara ខ្លាំង​ពេក ធ្វើ​យ៉ាង​ណា​ប្រើវាឲ្យសមសម្របនឹងភ្នែកអ្នក។ ​

៧ ផាត់​ម្សៅ​ស្តើងៗ

ផាត់ម្សៅស្ដើងៗ ជាការល្អគូរជ្រើសយកម្សៅសមនឹងស្បែកមុខអ្នក។

ចុចអានបន្ត៖៥ វិធី​ថែ​ទាំ​ស្បែក​មុខ​ឲ្យ​មាន​ភាព​ទាក់​ទាញ​ជាថ្មី បើ​​​មុខ​អ្នក​​កំពុង​មាន​ជាតិ​ខ្លាញ់​​​

ប្រភព៖ akerufeed ប្រែ​សម្រួល៖ ង៉ាន់ សុគុន

អត្ថបទពេញនិយម