ល្បងប្រាជ្ញា៖ តើកាហ្វេនឹងចូលទៅពែងមួយណាមុនគេ?
- 2019-08-27 04:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បងប្រាជ្ញា៖ តើកាហ្វេនឹងចូលទៅពែងមួយណាមុនគេ?
នេះគឺជាល្បងប្រាជ្ញា ដែលមើលទៅងាយស្រួលពិតមែន ប៉ុន្តែបើហ៊ានតែប្រហែសបន្តិច អ្នកច្បាស់ជាជ្រើសរើសខុសមិនខាន។ ដំបូងត្រូវសម្លឹងមើលរូបភាពខាងក្រោមនេះសិន។ មានពែងកាហ្វេ៤ ដែលមានលេខខុសៗគ្នា ហើយមានមនុស្សកំពុងតែចាក់កាហ្វេពីលើត្រង់ចំណុចកណ្តាល។
សាកគិតបន្តិចមើល តើពែងមួយណាដែលទទួលបានកាហ្វេមុនគេ?
បើមើលមួយភ្លែតអ្នកអាចនឹងគិតថាពែងលេខ១និង២ ហើយបើគិតតាមលេខរៀង គឺចូលទៅលេខ៤មុនគេ បន្ទាប់មកលេខ ៩ ៧ និង៥។ តាមការពិតវាសុទ្ធតែចម្លើយខុសទាំងអស់។
មួយវិញទៀត អ្នកខ្លះអាចគិតថា ពែងកាហ្វេទាំងអស់នឹងពេញក្នុងពេលតែមួយ ប៉ុន្តែវាក៏ជាចម្លើយខុសដែរ។
សម្រាប់អ្នកចូលចិត្តគិតវិភាគច្រើនលើសកម្រិតអាចនឹងគិតថា កាហ្វេតិចពេក មិនអាចចាក់ពេញទៅកែវណាមួយឡើយ។ នេះក៏មិនមែនដែរ អ្នកគិតហួសព្រំដែនពេកហើយ។
តើពែងមួយណាទៅ ទើបជាចម្លើយពិត?
គ្មានអ្វីពិបាកទេ ចម្លើយដែលត្រឹមត្រូវនោះគឺពែងលេខ៥។ ចំណែកឯ ពែងផ្សេងទៀតសុទ្ធតែមានចំណុចបិទបាំង ដែលមិនអាចទទួលយកកាហ្វេបានឡើយ៕
តើអ្នកឆ្លើយត្រូវដែរទេ?