ធ្លាប់តែឮជ្រកជើងមាន់ហឹរ ឥឡូវមកសាកឆាជើងមាន់ហឹរហោះម្តងមើល!
- 2019-08-26 07:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់តែឮជ្រកជើងមាន់ហឹរ ឥឡូវមកសាកឆាជើងមាន់ហឹរហោះម្តងមើល!
បច្ចុប្បន្នយើងឃើញគេនិយមជាមួយការបរិភោគជើងមាន់ជ្រក់ដែលមានរសជាតិហឹរខ្លាំង គ្រាន់តែនឹកឃើញក៏មានអារម្មណ៍ថាឃ្លានលេបទឹកមាត់មុនទៅហើយ។ ប៉ុន្តែថ្ងៃនេះ កញ្ញា នឹងលើកយកនូវមុខម្ហូបថ្មីរបស់ជើងមាន់មួយទៀត ដែលមានឈ្មោះថា ជើងមាន់ឆារហឹរហោះវិញម្តង។
គ្រឿងផ្សំ៖ ជើងមាន់ ខ្ទឹមស ក្រូចឆ្មារ អំបិល ស្ករស ទឹកត្រី ប្រេងខ្យង ប្រេងឆា មើមខ្ញី គល់ស្លឹកគ្រៃ។
របៀបធ្វើ៖
១. យកខ្ទឹមស ម្ទេស អំបិល ស្ករស បុកបញ្ចូលគ្នា ហើយលាយជាមួយទឹកត្រី និងច្របាច់ក្រូចឆ្មារ។
២. ឈូសគល់ស្លឹកគ្រៃស្តើងៗហើយយកទៅរំលីងឱ្យក្រៀមជាមួយស្លឹកក្រូចសើច និងមើមខ្ញី។
៣. ឆាជើងមាន់ដែលកាប់រួចហើយដាក់ប្រេងខ្យង និងគ្រឿងដែលលាយរួច។
៤. ឆាជើងមាន់ឱ្យរៀងឆ្អិនបន្តិចសឹមដាក់គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច និងមើមខ្ញីដែលរំលីងរួច៕
ទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ Kimyee Ros Cooking