​ម្ហូប ៣មុខ ពេញនិយមសម្រាប់ធ្វើ​ច​ង្ហាន់​ទៅ​វត្ត​នា​រដូវ​ភ្ជុំបិណ្ឌ ធានា​ថា​ជាប់​ចិត្ត

  • 2019-09-09 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រដូវ​កាល​ភ្ជុំបិណ្ឌ​ឈាន​មក​ដល់​ហើ​យ គិត​មិន​ចេញ​ថា​ត្រូវ​ធ្វើ​ម្ហូប​អ្វីខ្លះ​ដើម្បី​ជា​ចង្ហាន់​យក​ទៅ​វត្ត! អី​ច៊ឹង​ សាក​មក​មើល​មុខ​ម្ហូប​ទាំង​នេះ​មក ​ ធានា​ថា​យក​ទៅ​វត្ត​មិន​ខក​បំណង​ទេ។ គ្រាន់​តែ​ឃើញ​ក៏​ស្រក់​ទឹក​មាត់​ ជាង​នេះ​ទៅ​ទៀត រស​ជាតិ​ម្ហូប​ទាំង​នេះ​ក៏​មិន​អន់​ដែរ។ មិត្ត​នារី​យើង កុំ​រំលង​មុខ​ម្ហូប​ប៉ុន្មាន​នេះ​ឲ្យ​សោះ៖

១. ឆា​មី​សួ

​​មុខ​ម្ហូប​មួយ​នេះ ប្រជាពលរដ្ឋ​ខ្មែរ​យើង​មិន​ដែល​រំលង​ឡើយ ពេល​យក​ចង្ហាន់​ទៅ​វត្ត​នា​រដូវ​ភ្ជុំបិណ្ឌ។ ដោយ​សារ​តែ​ជន​ជាតិ​ខ្មែរ​យើង​មាន​ជំនឿ​ថា​ទាក់​ទង​នឹង​ពូក​ប្រែត ពូក​​គេ​មាន​មាត់​តូច​ដូច​គូថ​ម្ជុល ហើយ​មិន​អាច​បរិភោគ​ម្ហូប​អាហារ​ធំៗ​បាន​ទេ។ ដោយ​ខ្លាច​ក្រែង​ថា​មាន​ញាតិ​ខ្លួន​កើត​ជា​ប្រែ​ត ព្រោះ​គ្មាន​នរណា​ហ៊ាន​អះអាង​បាន​ឡើយ​សម្រាប់​អ្នក​លា​ចាក​ឋាន​ទៅ​នឹង​កើត​ទៅ​ជា​អ្វី? ងាយ​ស្រួល​ធ្វើ ថែម​ទាំង​ចំ​ណេ​ញ​​ពេល​ទៀត​។ ​

គ្រឿងផ្សំ :​​

  • មីសួ ១ដុំ (​ ដាក់​ត្រាំ​ទឹក​ក្ដៅ)​
  • ស្ពៃខៀវ កន្លះ​ដុំ
  • សាច់​គោ​ឬ​សាច់​ជ្រូក​ ៣ខាំ
  • ​ស្លឹក​ត្រចៀក​ក​ណ្តុរ
  • ការ៉ុត ១មើម
  • ខ្ទឹម​បារាំង
  • ស្លឹកខ្ទឹម
  • ខ្ទឹមស​
  • ទឹកស៊ីអ៉ីវ ទឹកត្រី ស្ករស ប្រេងខ្យង និង ប្រេងឆា ១ស្លាបព្រាបាយ។

របៀប​ធ្វើ : បំពង​ខ្ទឹមស​ឲ្យ​ឡើង​ដូច​ពង​អ​ង្រ​ង ចាក់​សាច់​ចូល រួច​ដាក់​គ្រឿង​ទេស​ទាំង​អស់​ចូលគ្នា ឆា​ចូល​គ្នា​ឲ្យ​សព្វ ភ្លក់​យក​រស​ជាតិ​ទៅ​តាម​ចំណូល​ចិត្ត​អ្នក រូ​ច​ចាក់​មី​សួ​ចូល​កូរ​ឲ្យ​សព្វ​ជា​ការ​ស្រេច។

២. ស​ម្ល​ការី

ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​តែង​តែ​ពេញ​និយម​ធ្វើ​ម្ហូប​នេះ​យក​ទៅ​វត្ត​នា​រដូវ​ភ្ជុំ​បិណ្ឌ ព្រោះ​អាច​ទុក​បាន​យូរ ចំ​​ណែ​​ក​ឯ​រសជាតិ​វិញ​ឈ្ងុយ​ឆ្ងាញ់​ជាប់​ចិត្ត​តែ​ម្ដង។

គ្រឿងផ្សំ :

  • សាច់​មាន់ ឬ​សាច់​គោ ២គីឡូក្រាម​
  • គ្រឿង​បុក ( ​ស្លឹក​គ្រៃ រំ​ដេ​ង រមៀត ខ្ជាយ ស្លឹក​ក្រូច​សើច ខ្ទឹម​ស ខ្ទឹមក្រហម​)​ ១កូនចាន​តូច
  • គ្រឿង​ការី
  • កា​ពិ​ឆៅ ១ស្លាបព្រាបាយ
  • ស្លឹក​ក្រូច​សើច ៣ឬ៤ សន្លឹក
  • ម្ទេស​ប្លោក​ស្រស់​ ១ផ្លែ​​
  • ខ្ទិះ​ដូង​ដើម​ ១​កូន​ចាន​
  • សណ្ដែក​ដី​លីង​ បក​សំបក​វា ហើយ​បុក​វា​ឲ្យ​ម៉ត់​បន្តិច
  • បន្លែ​ការី​គ្រប់មុខ ( ដំឡូងបារាំង មើម​ការ៉ុត សណ្ដែក​គួ ត្រាប់ ខ្ទឹមបារាំង )
  • អំបិល ១ចិប
  • ទឹកត្រី ១ ស្លាបព្រាបាយ
  • ស្ករស ២ឬ៣ ស្លាបព្រាបាយ
  • ម្សៅ​ស៊ុប​ខ្នរ ១​ស្លាបព្រាកាហ្វេ -ប្រេងខ្យង ១ស្លាបព្រាកាហ្វេ
  • ​ទឹកស៊ីអ៉ីវ​ ១ ស្លាបព្រាបាយ​ -​ប្រេងឆា​ ៤ ស្លាបព្រាបាយ

របៀប​ធ្វើ : កាប់​សាច់ និង ចិត ហាន់ បន្លែ​ទុក​ឲ្យ​ស្អាត។ បន្ទាប់មក ដាក់​ខ្ទះ​ឲ្យ​ក្តៅ​ ចាក់​ប្រេង​ឆា​ចូល ហើយ​លីង​ស្លឹក​ក្រួច​សើច​ឲ្យ​ឈ្ងុយ រួច​ដាក់​កាពិ ដាក់​គ្រឿង​ការី គ្រឿង​បុក ដាក់​សាច់​ លីង​ឲ្យ​ឈ្ងុយ សឹម​ចាក់​ខ្ទិះ​ដូង​ដើម​ចូល រូច​ដាក់​គ្រឿង​ទេស​ចូល ទុក​ឲ្យ​ពុះ រូច​ដាក់​បន្លែ​ចូល​ ហើយ​ចាក់​ទឹក​ចូល ទុក​ឲ្យ​ពុះ ជា​ចុង​ក្រោយ​ដាក់​សណ្ដែក​ដី​លីង​ចូល​តាម​ចំណង់​ចំណូល​ចិត្ត។ ​​​​​ ​​​​​

៣ ប្រ​ហុ​ក​ដុត​និង​អ​ន្ល​ក់​ខ្ចី

ប្រហុក​ ជា​ម្ហូប​ដ៏​ពេញ​និយម​មួយ​សម្រាប់​គ្រួសារ​ខ្មែរ។ ឆ្លៀត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ អ្នក​អាច​សាក​ល្បង​ធ្វើ​ម្ហូប​​មួយ​មុខ​យក​ទៅ​ប្រ​គេនព្រះ​សង្ឃ​ ព្រោះ​វា​អាច​ប្លែក​ពី​គេ​ហើយ​រ​ស​ជាតិ​វិញ​ញ៉ាំ​ជាប់​ចិត្ត​តែ​ម្ដង។ នេះ​ជា​គ្រឿង​ផ្សំ​ងាយៗ​សម្រាប់​មុខ​ម្ហូប​នេះ។

គ្រឿងផ្សំ :​

  • គល់​ស្លឹក​គ្រៃ គល់​រំដេង ស្លឹក​ក្រូច​សើច​ មើម​ខ្ទឹម​ស​និង​ក្រហម បុក​លាយ​ចូល​គ្នា​ឲ្យ​ម៉ត់
  • ប្រហុក (​ ​តាម​ចំណូល​ចិត្ត)​​​
  • ស្ករស ១ស្លាបព្រាបាយ​​
  • ប៊ីចេង​ឬ​អំបិល​ស៊ុប​ខ្នរ
  • ម្ទេស (​តាមចំណូលចិត្ត)
  • បន្លែ​គ្រប់​មុខ

របៀប​ធ្វើ : យក​ក្រ​ហុ​ក​និង​យក​គ្រឿង​ដែល​បុក​រូច​ រួម​ជា​មួយ​ស្ករស អំបិល​ស៊ុប​ខ្នរ ម្ទេស ចិ​ញ្រ្ចាំ​​ចូល​គ្នា​ឲ្យ​ម៉ត់។ បន្ទាប់មក ខ្ចប់​វា​នឹង​ស្លឹក​ចេក ហើយ​យក​វា​ដុត​ក្នុង​បរិមាណ​កម្ដៅ​សម​ស្រប​មួយ។ ចុងក្រោយ លាង​បន្លែ​ឲ្យ​ស្អាត ហើយ​រៀប​ចំ​ដាក់​ចាន​ជា​ការ​ស្រេច។

ចុចអានបន្ត៖ស្ងោរសាច់ជ្រូកឲ្យឆ្ងាញ់ជាប់មាត់ គ្មានក្លិនឆ្អេះ កុំភ្លេចវិធីងាយៗទាំងនេះ

អត្ថបទ៖ ង៉ាន់ សុគុន

អត្ថបទពេញនិយម