ក្រោយ​លែង​លះ Song Joong Ki ធ្លាក់​កូដ Song Hye Kyo ឡើង​ថ្លៃ

  • 2019-08-02 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យោង​តាម​បណ្ដាញ​ព័ត៌មាន​ហុងកុង ក្រោយ​រឿង​លែងលះ​ដ៏​កងរំពង កំពូល​តារា​សម្ដែង​ស្រី​កូរ៉េ Song Hye Kyo នៅ​តែ​រក្សា​តម្លៃ​ខ្លួន​បានកប់​ពពក ខណៈ​អតីត​ស្វាមី Song Joong Ki ត្រូវ​រង​ការ​ប៉ះ​ទង្គិច​មិន​តិច​ឡើយ។

កាល​ពី​ល្ងាច​​ថ្ងៃ​ទី​៣១ ខែ​កក្កដា បណ្ដាញ​ព័ត៌មាន OH របស់​ហុងកុង​បាន​ចុះ​ផ្សាយ​ថា ក្រោយ​ពេល​លែងលះរួច អ្នក​​ដែល​ទទួ​ល​ការ​ខាត​បង់​ច្រើន​គឺ តារា​សម្ដែង​ប្រុស​ល្បី​ឈ្មោះ Song Joong Ki។ កេរ្តិ៍​ឈ្មោះ​របស់​លោក​ធ្លាក់​ចុះ ធ្វើ​ឲ្យ​ផលិតផល​ដែល​ប្រើ​ប្រាស់​រូបភាព​លោក ក្រែង​រអែង រីឯ​​កុងត្រា​ផលិតផល​ចាស់​ គឺ​ត្រូវ​បា​នកាត់​ផ្ដាច់តែ​ម្ដង មិន​បន្ត​ឡើយ។

ទោះ​បី​ជា​ក្រោយ​ពេល​លែងលះ ភាគី​ខាង​ស្រី​គឺ Song Hye Kyo ជា​អ្នក​​រង​ពាក្យ​រិះគន់​ច្រើន​ជាង​ក្ដី តែ​កេរ្តិ៍​ឈ្មោះ​នាង​លើ​ឆាក​អន្តរជាតិ​នៅ​តែ​លើ​កំពូល​ដដែល។

ផ្ទុយ​មក​វិញ ដោយ​សារ​តែ​កំឡុង​ពេល​ល្បី​ឈ្មោះ ទើប​តែ​ខ្លាំង​ឡើង​ក្រោយ​ពេល​រឿង “ស្ដេច​ព្រះ​អាទិត្យ​” នោះ ទើប​ភាព​ល្បី​ឈ្មោះ​របស់ Song Joong Ki មិន​ទាន់​រឹង​មាំ ដែល​ខុស​ពី​អតីត​ប្រពន្ធ​ដែល​បាន​ឈរ​លើ​កំពូល​ជិត​២០​ឆ្នាំ​មក​ហើយ។

បន្ថែម​ពី​នេះ Song Hye Kyo ទើប​តែ​ចុះ​កុងត្រា​ធំជា​មួយ​ផលិតករ​ភាពយន្ត​ធំ​ចិន ព្រម​ទាំង​ក្លាយ​ជា​អ្នក​តំណាង​ម៉ាក​គ្រឿង​អលង្ការ​លំដាប់​ខ្ពស់​មួយ​ដូច​គ្នា។ បញ្ច្រាស់​មក​វិញ អតីត​ស្វាមី​នាង មាន​តែ​រឿង​ភាគ​មួយ​គឺ​រឿង Arthdal តែ​មិន​ទទួល​បាន​ជោគជ័យ​ឡើយ៕

ចុចអានបន្ត៖ Yaya និង Baifern ឈរ​លើ​ឆាក​តែ​មួយ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មើល​ភ្លឹក

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម