ឃើញសួនផ្កាទាំង១០នេះ គូស្នេហ៍ណាក៏ស្រមៃចង់ទៅដែរ
- 2019-07-30 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញសួនផ្កាទាំង១០នេះ គូស្នេហ៍ណាក៏ស្រមៃចង់ទៅដែរ
ធ្លាប់ទេ? ស្រមៃថាបានទៅលេងកន្លែងពោរពេញទៅដោយផ្ការីកយ៉ាងស្រស់ស្អាត ហើយបានថតជាមួយគូស្នេហ៍? នេះជាសុបិនមួយអាចសម្រេចបានព្រោះកន្លែងទាំងនោះមិនមែនមានតែក្នុងរឿងទេ តែមានពិតនៅលើផែនដីនេះ។ ខាងក្រោមនេះគឺជាសួនផ្កាទាំង១០ដែលស្រស់ស្អាតដូចក្នុងគំនូរអញ្ចឹង៖
១. សួនផ្កា Tulip នៅ Amsterdam៖ មានប្រភេទផ្កាTulip ស្រស់ស្អាតជាច្រើនដែលមើលទៅពិតជាអស្ចារ្យមែនទែន។ វាជាកន្លែងដែលល្បីល្បាញបំផុតមួយលើពិភពលោក។
២. ឧទ្យាន Anza Borrego Desert State រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក៖ ជាកន្លែងពោរពេញទៅដោយផ្កាព្រៃជាច្រើនរីកខុសៗគ្នាទៅតាមរដូវនីមួយៗ។ មិនថាអ្នកទៅទស្សនាពេលណានោះទេគឺមិនខកបំណងឡើយ។
៣. តំបន់ភ្នំភ្លើង Osorno ប្រទេសឈីលី៖ ស្រដៀងទៅនឹងភ្នំ Fuji នៅជប៉ុនដែរ។ វាជាកន្លែងដ៏ស្រស់ស្អាតបំផុតមួយដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនទៅលេងជាពិសេសនៅដើមរដូវផ្ការីក។
៤. សួន Singapore-Botanical នៅសិង្ហបុរី៖ វាមានអាយុជាង ១៥០ឆ្នាំមកហើយ ថែមទាំងត្រូវបានចាត់បញ្ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោករបស់ UNESCO ទៀតផង។ អ្នកអាចទស្សនាផ្កាជាច្រើនប្រភេទនៅទីនោះដូចជា ផ្កាអ័រគីដេ និងផ្កាចម្រុះផ្សេងៗទៀតជាច្រើន។
៥. ឧទ្យាន Hitsujiyama ប្រទេសជប៉ុន៖ វានឹងគ្របដណ្ដប់ទៅដោយពណ៌ផ្កាឈូកនៅរដូវផ្ការីក។ ជាមួយទេសភាពដ៏ស្រស់ស្អាតនៃភ្នំ Fuji យើងអាចឃើញផ្កាយ៉ាងស្រស់ស្អាតវែងអន្លាយដាច់កន្ទុយភ្នែក។
៦. Provence Lavender Fields នៅប្រទេសបារាំង៖ ផ្កានឹងរីកយ៉ាងស្អាតនៅចន្លោះខែកក្កដាដល់សីហា ដែលតែងទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនទៅលេងទីនោះ។ បន្ថែមពីលើនោះក៏មានការប្រារព្ធពិធីសប្បាយៗជាច្រើនទៀតផងដែរ។
៧. សួន Monet’s Garden នៅជប៉ុន៖ បើកឲ្យចូលទស្សនាពីចុងខែមីនាដល់ដើមខែវិច្ឆិកា។ អ្នកអាចឃើញផ្កាកុលាប សួនទឹក ដើមឈើល្អៗ នឹងផ្កាស្រស់ស្អាតជាច្រើនប្រភេទទៀត។
៨. សួន Namaqualand អាហ្វ្រិកខាងត្បូង៖ វាជាកន្លែងដែលប្រមូលផ្ដុំទៅដោយផ្កាប្លែកៗបំផុតនៅលើពិភពលោក។
៩. សួនផ្កាឈូករ័ត្ន នៅតំបន់Tuscany ប្រទេសអ៊ីតាលី៖ ផ្កាឈូករ័ត្នរាប់រយ រាប់ពាន់នឹងរីកព្រមគ្នានៅពាក់កណ្ដាលខែមិថុនាដល់ដើមខែសីហា។
១០. Antelope Valley Poppy Reserve រដ្ឋកាលីហ្វ័រញ៉ា៖ មើលទៅគឺវាគ្របដណ្ដប់ទៅដោយពណ៌ទឹកក្រូចតែម្ដង ជាពិសេសនៅពាក់កណ្ដាលខែ មីនា។
ចុចអាន៖ គយគន់ព្រៃកោងកាង ជិះទូកមើលទេសភាពនៅពាមក្រសោបបាងកាយាក រំសាយត្រជាក់ចិត្ត