បកស្រាយបញ្ហាដែលគេច្រើននិយាយថា ញ៉ាំហឹរធ្វើឲ្យឈឺ រលាក ឬដំបៅក្រពះ
- 2019-07-19 03:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បកស្រាយបញ្ហាដែលគេច្រើននិយាយថា ញ៉ាំហឹរធ្វើឲ្យឈឺ រលាក ឬដំបៅក្រពះ
តើនេះជារឿងពិតឬយ៉ាងណា? ព្រោះពាក្យនេះមានមនុស្សជាចច្រើនតែងនិយាយតៗគ្នា។ ការ ស្រាវជ្រាវក្នុងឆ្នាំ ២០០៦ ចេញផ្សាយនៅក្នុងទស្សនាវដ្តីអាហារវិទ្យាសាស្ត្រ និងអាហារូបត្ថម្ភបានរកឃើញថាកាល់ស្យូមដែលមានក្នុងម្ទេស ជាសារធាតុសកម្មផ្តល់នូវការការពារប្រឆាំងនឹងជំងឺដំបៅក្រពះមួយចំនួន។ វារំញោចសរសៃប្រសាទនៅក្នុងក្រពះ និងសម្រាប់ការពារប្រឆាំងនឹងភ្នាក់ងារបង្កឲ្យមានរបួស។
ការសិក្សានោះបានលើកឡើងពីការសិក្សាស្រដៀងគ្នា ដែលធ្វើឡើងនៅប្រទេសសឹង្ហបូរី និងម៉ាឡេស៊ីរបស់លោកវេជ្ជបណ្ឌិត Dr Gwee Kok Ann ប្រធានវេជ្ជសាស្ត្រ និងអ្នកឯកទេសខាងក្រពះពោះវៀន ដោយបានបន្ថែមថាជំងឺក្រពះរលាក ដំបៅ និងមហារីកត្រូវបានគេរកឃើញថាកើតមានញឹកញាប់លើជនជាតិចិន-សិង្ហបុរី ជាជាងជនជាតិម៉ាឡេ ឬឥណ្ឌា។ ព្រោះជនជាតិម៉ាឡេ ឬឥណ្ឌាមានទំនោរញ៉ាំម្ទេស ឬហឹរច្រើន។
ការស្រាវជ្រាវមួយបានកត់សម្គាល់ថាដំបៅក្រពះមានច្រើនជាង ៣ ដងលើជនជាតិចិន ច្រើនជាងជនជាតិម៉ាឡេ ឬជនជាតិឥណ្ឌា។ តាមពិតដំបៅក្រពះគឺបណ្ដាលមកពីការឆ្លងមេរោគប៉ុណ្ណោះ ហើយប្រភេទបាក់តេរី Helicobacter pylori (H. pylori) ត្រូវបានរកឃើញក្នុងខ្លួនប្រជាជនជាងពាក់កណ្តាលនៃពិភពលោក និងជាធម្មតាមិនមាន asymptomatic ក៏ដូចជាការប្រើថ្នាំប្រឆាំងនឹងការរលាក nonsteroidal (NSAIDs) ដូចជាពពួកថ្នាំអាស្ពីរីនជាដើម។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជំងឺបានឲ្យដឹងថា នៅសហរដ្ឋអាមេរិក ជំងឺដំបៅក្រពះមានប្រមាណ ៨០ ភាគរយដែលបណ្តាលមកពីបាក់តេរី Helicobacter pylori ។ ដូចនេះការញ៉ាំម្ហូបអាហារហឹរមិនធ្វើឲ្យអ្នកឈឺក្រពះទេ៕