រូប​ដែល​អ្នក​ឃើញ​មុន​គេ អាចបង្ហាញពីបញ្ហាដែលកំពុងជួបប្រទះខ្លាំងនាពេលបច្ចុប្បន្ន

  • 2019-07-17 06:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រាន់តែ​សម្លឹង​មើល​រូបភាព​អស់ទាំងនេះ​មួយ​ប៉​ព្រិច​ភ្នែក​ ​​អាច​ដឺង​ពី​កង្វល់ដែលអ្នកកំពុងតែ​ជួប។ សាក​សម្លឹង​មើល​មួយ​ភ្លែត​ទៅ ថាតើ​អ្នក​ឃើញ​រូបសត្វ​អ្វី​មុនគេ? បើ​ឃើញ​ហើយ តើ​សត្វ​នោះ​បញ្ចាក់ពី​បញ្ហាអី​ដែល​អ្នក​កំពុង​តែ​មាន?

ទី១៖ រូបខ្លាខ្មៅ

បើ​អ្នក​ឃើញ​រូបខ្លាខ្មៅ​មុនគេ​នោះ មានន័យថា​មូលហេតុ​ដែល​ធ្វើឲ្យ​អ្នកស្មុគស្មាញ​ដោយសារ​រឿងផ្ទាល់ខ្លួនរ​បស់​អ្នក។ អ្នក​កំពុង​តែ​មាន​អារម្មណ៍​ថា​បាត់បង់​ទំនាក់ទំនង​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់ ជួនកាល​អ្នក​មិន​ដឹងថា​ទំនាក់ទំនង​នោះ​ទៅដល់​ណា​ហើយ​ក៏​មិន​ដឹង។

រូបទី២៖ សត្វតោ

បើអ្នក​ឃើញ​ក្រុម​សត្វតោ​មុនគេ មាន័យថា​អ្នក​ព្យាយាម​ដោះស្រាយ​រាល់​ទំនួលខុសត្រូវ​ដែល​អ្នក​តែងតែធ្វើ​ជាយូរមក​ហើយ។ អ្នក​តែងតែ​យកចិត្ត​ទុកដាក់​អ្វីៗជុំវិញ​ខ្លួន​និង​មើលថែ​គ្រប់គ្នា​ ហើយ​ចាប់ផ្តើម​ភ្លេច​គិតពី​ខ្លួនឯង។

រូបទី៣៖ ក្រុមសេះបង្កង់

បើសិនជា​សត្វ​ដំបូង​ដែល​អ្នកឃើញ​ជាសេះបង្កង់​នោះ​មានន័យថា បញ្ហា​ដែល​អ្នក​បារម្ហ​គឺសុខភាព​របស់អ្នក ​ឫ​សុខភាព​សមាជិក​នៅក្នុង​គ្រួសារ​អ្នក។

រូបទី៤៖ ក្រុមសត្វកវែង

ប្រសិនបើ​អ្នក​ឃើញ​សត្វកវែង​មុនគេ​មានន័យថា ​អ្នក​កំពុង​មាន​អារម្មណ៍​ខ្វាយខ្វល់​ពី​ការងារ​របស់អ្នក​ហើយ​មាន​អារម្មណ៍​មិន​ស្រួល​​រឿង​ថវិកា។

រូបទី៥៖ បក្សីខៀវ

ប្រសិនបើ​អ្នក​ឃើញ​បក្សីខៀវ​មុនគេ​មានន័យថា អ្នក​កំពុង​មាន​អារម្មណ៍​មិនទុកចិត្តខ្​លួនឯង​តិចតួច​និង​ឯកា។

រូបទី៦៖ សត្វចាបពីរ

បើ​អ្នក​ឃើញ​សត្វចាប​ពីរក្បាល​មានន័យថា អ្នកកំពុង​ឯកា​តិចតួច អ្នកចង់​ជជែក​ទៅកាន់​នរណាម្នាក់​តែបែរជា​គិតថា​រឿងនោះ​មិនសូវ​សំខាន់​ទៅវិញ។

ចុចអានបន្ត៖ ជ្រើស​​​រើស​ពណ៌​​​ក្រេម​​មួយ​​​​​​ ដើម្បី​​ដឹង​​ថា​​​​​​​អ្នក​​​​ក្លាយ​​ជា​​មនុស្ស​​​​​ប្រភេទ​​ណា​​​​នា​២០​​ឆ្នាំ​​​​ខាង​​មុខ​ទៀត​

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម