៤ ជំហានងាយៗ ផាត់ភ្នែកបែបនារីកូរ៉េ ស្រស់ស្អាតគួរឲ្យស្រលាញ់
- 2019-07-10 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ ជំហានងាយៗ ផាត់ភ្នែកបែបនារីកូរ៉េ ស្រស់ស្អាតគួរឲ្យស្រលាញ់
អ្នកប្រហែលជាធ្លាប់ឃើញហើយ ពេលនារីកូរ៉េផាត់មុខ តែងជ្រើសរើសស្ទីលបែបធម្មជាតិគួរឲ្យស្រលាញ់។ បើក្រឡេកមើលលើត្របកភ្នែកវិញ ស្រាលស្រទន់មានមន្តស្នេហ៍ខ្លាំងណាស់។ ឲ្យតែដឹងពីតិចនិករួមទាំងជំហានងាយៗ ៤ ខាងក្រោមនេះ ចង់បានភ្នែកស្រស់ស្អាតលែងពិបាកទៀតហើយ។
១. ស្ទីលផាត់ត្របកភ្នែកបែបកូរ៉េ គឺត្រូវប្រើពណ៌ផាត់តិចបំផុត។ ជ្រើសរើសពណ៌ណាមួយដែលអ្នកពេញចិត្ត ក្នុងនោះមានដូចជា ពណ៌ត្នោតស្រាល ទឹកក្រូចឬផ្កាឈូកស្រាលល្មម។ បន្ទាប់មកប្រើជក់ទន់ មានក្បាលធំបន្តិច ហើយធ្វើការផាត់ពេញត្របកភ្នែកក្នុងបរិមាណសមល្មម។
២. ពត់រោមភ្នែកឲ្យងរឡើង ហើយបន្ថែមម៉ាស្ការ៉ាសិតពីលើតិចៗ។
៣. សម្រាប់ការគូសត្រេភ្នែកវិញ ត្រូវប្រើខ្មៅដៃប្រភេទជែល ពណ៌សូកូឡាឬត្នោត ដើម្បីបានពណ៌ស្រទន់មិនដិតពេក និងគូកន្ទុយខ្លីល្មមបែបធម្មជាតិ។
៤. ជំហានចុងក្រោយ គ្រាន់តែបន្ថែមពណ៌ហាយឡាយ ត្រង់គល់ភ្នែក និងនៅលើផ្នែកកន្ទុយភ្នែក ក្រោមចិញ្ចើម ជាការស្រេច។
ឃើញទេ? ងាយៗបំផុត ហើយអ្នកក៏អាចជ្រើសរើសស្ទីលនេះ ក្នុងការផាត់ជាប្រចាំថ្ងៃដែរ៕
ចុចអានបន្ត៖ របៀបជ្រើសរើសពណ៌ក្រែម ឲ្យស៊ីនឹងសម្បុរស្បែក