ចង់​ផាត់​ភ្នែក​ស្អាត​ដូច​តារា​ស្រី​កូរ៉េ ត្រូវ​គូរ eyeliner ឲ្យ​ស្ដើង​ដូច​ជា​អត់​គូរ

  • 2019-07-09 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រាន់​តែ​គំនូស​គូរ​ភ្នែក​ដ៏​តូច​ស្ដើង​មួយ​ប៉ុណ្ណោះ ក៏​អាច​ធ្វើ​ឲ្យ​ភ្នែក​របស់​អ្នក​ទាក់ទាញ​ខ្លាំង​ដូច​ជា​តារា​ស្រី​កូរ៉េ។

កើត​មកជា​តារា​កូរ៉េ គឺ​មាន​ស្ទីល​ផាត់​មុខ ដែល​មិន​មែន​អ្នក​ណា​ក៏​អាច​រៀន​បាន។ ពី​ស្ដាយ​ធម្មជាតិ ដ៏​ស្ដាយ​ឡូយ​ឆាយ​ខ្លាំង​ គឺ​ពួក​គេ​អាចស្រប​តាម​គ្រប់​កាលៈទេសៈ ដោយ​មើល​ទៅ​មិន​ហួសហេតុ​សូម្បី​បន្តិច។

យ៉ាងណាក្ដី​ ក្នុង​ចំណោម​ស្ដាយ​ផាត់​មុខ​ទាំង​អស់ យើង​អាច​សង្កេត​ឃើញ​ដោយ​ងាយ​ស្រួល​ថា តារា​ចម្រៀង​ស្រី​កូរ៉េ​តែង​ពេញ​និយម​ខ្លាំងជាង​គេ គឺ​ស្ដាយ​ផាត់​មុខ​ធម្មជាតិ និង​គួប​ផ្សំ​ទៅ​ដោយ​ការ​គូរ​ខ្សែ​ភ្នែក​ស្ដើង​បំផុត។ គឺ​ការ​គូ​ភ្នែក​របស់​ពួក​គេ ជាប់​នឹង​ត្របក​ភ្នែក​ខ្លាំង​បំផុត ហើយ​មាន​សភាព​ស្ដើង​មើល​សឹង​មិន​ឃើញ។

ជាមួយ​គ្នា​នេះ​ដែរ អ្នក​ជំនាញ​ផាត់​មុខ​របស់​តារា​កូរ៉េ​បាន​បង្ហើប​ថា ដើម្បី​ទទួល​បាន​ត្រេ​ភ្នែក​ស្អាត​បែប​នេះ អ្នក​គួរ​តែប្រដាប់​គូរ​ភ្នែក ដោយ​ជែល ឬ​ខ្មៅ​ដៃ​គូរ​ភ្នែក គូរ​ភ្នែក​ដោយ​ជែល​វិញ ទើប​ទទួល​បាន​លទ្ធផល​ល្អ​បំផុត ជៀសវាង​គូរ​ភ្នែក​ដោយ​ទឹក ដែល​អាច​បណ្ដាល​ឲ្យ​ឃើញ​ក្រាស់ ក៏​ដូច​ជា​ដិត​ខ្លាំង៕

ចុចអាន៖ ​​ របៀបជ្រើសរើសពណ៌ក្រែម ឲ្យស៊ីនឹងសម្បុរស្បែក

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel