កុំ​​​​​ឲ្យ​​​ខាត! ពេល​​​ជិះ​យន្ត​​ហោះ ត្រូវ​​​ដឹង​​​​ពី​​​របស់​​​ដែល​​​​អាច​​​​​​​ហៅ​បាន​​​​​​ Free

  • 2019-05-31 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​អ្នក​​ដែល​ធ្លាប់​​ជិះ​​យន្ត​​​ហោះ​ ប្រហែល​​ជា​​​ធ្លាប់​​កុម្ម៉ង់​​​​​​​​​របស់​​​ផ្សេងៗ​​​ ដួច​ជា​ទឹក​​ ម្ហូប​​​អាហារ​​​ ឬ​​​​​ថ្នាំ​​​​​​សង្កូវ​​ជា​​​ដើម​ ពី​ពហុនិការ។ ​​​​​​ដើម្បី​​កុំ​​​ឲ្យ​​​ខាត ​​​​​​នៅ​​មាន​​​របស់​​​ពិសេសៗ​​​​​​​ជា​​ច្រើន​ទៀត ដែល​អ្នក​​​​អាច​​​​ហៅ​​​បាន​​​ដោយ​​​ឥត​គិត​​ថ្លៃ​ នៅ​​លើ​​​យន្ត​​​ហោះ​។

​​១. ម្ហូប​​អាហារ​

​​​​​​​​​​​​​សម្រាប់​​អ្នក​​ដែល​​ចូល​ចិត្ត​​ញ៉ាំ​​​​គឺ​​​ត្រូវ​​ម៉ាច់​​តែ​ម្តង ព្រោះ​​​​​​​​ជើង​​​​​យន្ត​ហោះ​​​​​​​ដែល​​​​​​​​​​​​​​​​​មាន​ផ្តល់​​​​​​អាហារ​ជូន​​ហ្រ្វី តែង​​​​​​​​​​បាន​​ត្រៀម​​​​ចំណី​​អាហារ​​​ជា​​ច្រើន​​មុខ​​​​​​​​​​ដល់​​​អ្នក​​​ដំណើរ​​ ហើយ​អ្នក​​ក៏​​អាច​​ហៅ​​​​​​ថែម​​​ដោយ​​​​មិន​​បាច់​​អស់​​​លុយ​​​​ដែរ​​​​​​​​។ ​​ដោយ​​សារ​​តែ​​អ្នក​​​ដំណើរ​​​ខ្លះ​​ មិន​​ចេះ​​​ញ៉ាំ​​អាហារ​​ដែល​គេ​​ផ្តល់​ឲ្យ​​នោះ ​ទើប​​​​​​អ្នក​​អាច​​​​​​​​កុម្ម៉ង់​​​ថែម​​តាម​​ចិត្ត​​​ចង់​​បាន​​​​​។ ​​ប្រ​​​សិន​​​បើ​​​អ្នក​មិន​​​​​ចូល​​​ចិត្ត​​ផឹក​​​​​​តែ​ឬ​​កាហ្វេ​​​ អ្នក​​ក៏​អាច​​ប្តូរ​ទៅ​​​​ជា​​​ទឹក​​​​​ផ្លែ​ឈើ ទឹក​​ក្រូច​​ ទឹក​​​ដោះ​គោ ឬ​​​​​​សូកូឡា​​ក្តៅ​​ក៏​បាន​​ដែរ​។​

​​​​​២. បង់​​​បិទ​​​របួស​​​​​​ឬ​​​​​​​​​ឧបករណ៍​វេជ្ជសាស្ត្រ​​​​

​បើ​អ្នក​​​មាន​​​អាការៈ​​មិន​​ស្រួល​​​ខ្លួន ដូច​ជា​​​​ឈឺ​ក្បាល ​​ក្តៅ​​ខ្លួន ​​​ចុក​ពោះ​ ​​​​​ឬ​​មាន​​​អារម្មណ៍​​​​ថា​ឈឺ​​​ចាប់​​ត្រង់​​កន្លែង​ណាមួយ​​ អ្នក​​អាច​​​ស្នើ​​សុំ​​​​​​ថ្នាំ​​​បំបាត់​​ការ​​ឈឺ​​ចាប់​​បាន។ ​​​​​ម្យ៉ាង​​​​វិញ​​​ទៀត​ បើ​​​អ្នក​​​​​​​មាន​​ស្នាម​​​របួស​សើ​​ស្បែក​​ អ្នក​​​​​ក៏​​អាច​​​​​​ពឹង​​​​​ឲ្យ​​​អ្នក​​បម្រើ​ការ​​លើ​​យន្ត​ហោះ ជួយ​​​សង្រ្គោះ​ដោយ​ការ​​លាង​​​របួស​​​​​ បិទ​​​​​​​​បង់​​​​​​​​​បាន​​ដែរ​។

​​​​​៣. ​​សុំ​​ជំនួយ​ពី​​គ្រូពេទ្យ​​

​​​​​​​​​​​​​ក្នុង​​ករណី​​​​​​​​ដែល​អ្នក​មាន​ជំងឺ​​មិន​​ប្រក្រតី​​​​​​​កើត​ឡើង​​​ភ្លាម​ៗ អ្នក​​អាច​​​​សុំ​​ឲ្យ​​​​​​អ្នក​​​បម្រើការ​​លើ​​យន្ត​​​ហោះ​​ ជួយ​​​ប្រកាស​​​រក​​​​​​​​ក្រែង​លោ​មាន​​អ្នក​​​ដំណើរ​ណា​ជា​គ្រូ​​ពេទ្យ​​​ ដើម្បី​​មក​​ជួយ​​​សង្គ្រោះ​និង​​មើល​ថែ​​​បណ្តោះ​​​អាសន្ន​​​។ បន្ទាប់​​មក​​​ខាង​​​ជើងយន្ត​​ហោះ​​ នឹង​​មាន​​ផ្តល់​​ជូន​ប្រាក់​​​​​​លើក​ទឹក​​ចិត្ត​​​ដល់​គ្រូ​ពេទ្យ​​វិញ​។​

​​​៤. ​​សុំ​​ប្តូរ​កៅអី​​​

​បើ​អ្នក​​មាន​បំណង​​ចង់​​​ផ្លាស់​ប្តូរ​​​​​​កៅអី ដើម្បី​ទៅ​​អង្គុយ​​​​ជិត​​មិត្ត​ភ័ក្តិ​ឬ​​​ក្រុម​គ្រួសារ អាច​​​​​​​ប្រាប់​​​​ទៅ​​​ដល់​​​​​​​​​ពហុនិការ​​ឲ្យ​ជួយ​​សម្រួល​​បាន​​​​​​​។ ឬ​​មួយ​​ក៏​​​អ្នក​​មិន​ពេញ​​​ចិត្ត​​នឹង​​​កន្លែង​​អង្គុយ​​របស់​​​​ខ្លួន​​ ពិហុការ​​ក៏​អាច​ជួយ​​​រក​​កន្លែង​​ស័ក្តិសម​សម្រាប់​អ្នក ប្រសិន​​បើ​មាន​​ទំនេរ។​

​​​​​៥. សុំ​​​​​ចាក់​ទឹក​​​​ក្នុង​​ដប​​​​បន្ថែម​​

​​​​​មាន​អ្នក​​ដំណើរ​មួយ​​​ចំនួន​​​ យក​​​ដប​ទឹក​ទទេ​តាម​​ខ្លួន​​ ព្រោះ​​​​​​​​​នៅ​លើ​​​យន្តហោះ​​​ គេ​មិន​​អនុញ្ញាត​ឲ្យ​យក​​​​​ដប​ទឹក​​ឡើង​​នោះ​ទេ​​​​​​។​ ​​​​​​​ប៉ុន្តែ​​អ្នក​អាច​​​​​សុំ​​ទឹក​​​ចាក់​​ចូល​​​​ក្នុង​​​ដប​​បាន ធ្វើ​​បែប​នេះ​​អ្នក​​អាច​​​ផឹក​ទឹក​​បាន​​ច្រើន​​មិន​​​ស្ងួត​​​​​ក​​​ និង​​មិន​​​សុំ​​គេ​​ច្រើន​​ដង​។​

​​​៦. ​​​​​​​ស្រា​​​​​

​​​​​​មាន​​ជើង​​​​យន្ត​ហោះ​​​ច្រើន​ណាស់​​ដែល​​ផ្តល់​​ស្រា​​​​​​ឲ្យ​​មិន​គិត​​​ថ្លៃ​​។ យ៉ាង​ណា​មិញ នៅ​​លើ​យន្តហោះ​​ធ្វើ​​ឲ្យ​​រាង​កាយ​អ្នក​​បាត់​បង់​ជាតិ​ទឹក​​​ច្រើន​ណាស់​​ បើ​អ្នក​​​​ផឹក​​ស្រា​​ច្រើន​ពេក​​ វា​មិន​ល្អ​​ចំពោះ​​​សុខភាព​​​នោះ​ទេ​។​

​​​​៧. សុំ​​​​សេវា​ជូត​​សម្អាត​​

​បើ​អ្នក​​ត្រូវ​ការ​ឲ្យ​​កន្លែង​​អង្គុយ​មាន​អនាម័យ​ជាង​​នេះ​​ ឬ​គិត​​ថា​​វា​​នៅ​​កខ្វក់​​​​ ​​មិន​​បាច់​​ស្ទាក់​​​ស្ទើរ​​ទេ ​​​អាច​​​សុំ​​ឲ្យ​​គេ​​​ជូត​​​​​សម្អាត​​ឲ្យ​​បាន​​​​​​​ ​​​ដើម្បី​​ផាសុកភាព​​​។

​​៨. របស់​​ក្មេង​​លេង​​

​​​​ប្រសិន​​​បើ​​​កូន​​អ្នក​​​​​​​​​​​ចង់​បាន​​របស់​​លេង​​​​បន្ថែម​​​ដូច​ជា ​​សៀវភៅ​​រូបភាព Sticker ដី​​ឥដ្ឋ​​ជា​​ដើម​។ ​​​​​​​​លើស​​ពី​​​​​​នេះ​​​ទៅ​​​​ទៀត​​​​ បើ​អ្នក​គេង​​ពុំ​​លក់​ អាច​​​​សុំ​​​​​របាំង​​​ភ្នែក​​​​​​ ​​កាស​​​​​​​​​​​​​​​​ផ្តល់​​កម្តៅ​​​​​​​ត្រចៀក​​​​​​​​​ជា​​​ជំនួយ​​​​​​​​​បាន​​ទៀត​​​ផង​។​​​ ​​​​​​​​​​​​​រី​​ឯ​​​ថ្នាំ​​​ដុស​​​​ធ្មេញ​​​ ច្រាស​​​ដុស​​​ធ្មេញ​​​​ ឬ​​​ភួយ​​​​​​ពេល​​​​​អ្នក​​មាន​​អារម្មណ៍​​ថា​​ត្រជាក់​ក៏​​​​​​​​អាច​​​​​​សុំ​​​បាន​​ដែរ​។ ​​​​​​នៅ​​ពេល​​​​ដែល​​អ្នក​​មិន​​បាន​ទិញ​​​​​កៅ​អី​​​សម្រាប់​​​​​​កូន​​​​​​​​​​​​​​​​​ក្រោម​​​អាយុ​​​​២​​ឆ្នាំ​​ទេ អ្នក​​​​​​អាច​​​​​​​សុំ​​​បន្ថែម​​​​​​​​​កូន​​អង្រឹង​​បាន​។​

​​​​​៩. ​​សុំ​​មើល​​​​​​​​បន្ទប់​​​បញ្ជា​​​យន្ត​​​ហោះ​​​

​​​​​​​​​​​​​​​​​​​​​ភាគ​​ច្រើន​​​អ្នក​​​ដំណើរ​​​​គិត​ថា ​​​​​​​​បន្ទប់​​​បញ្ជា​​​យន្ត​​​ហោះ​​​​​ ជា​​​កន្លែង​​​​ហាម​​​​ឃាត់​​មិន​ឲ្យ​​​ចូល​​មើល វា​​ពិត​ជា​​​​ត្រឹម​​ត្រូវ ប៉ុន្តែ​​​​​​បើ​​​យន្ត​​​​ហោះ​​​​ចុះ​​ចត​អ្នក​​អាច​​មាន​​​​​សិទ្ធ​​​​សុំ​​​​​​​​​​​​​មើល​​បាន​។ ​​​​​

ចុចអានបន្ត៖

​​​​​​

​​​​​​​

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ដេត ឈុនអ៉ី