ខ្សែភាពយន្តល្បីរបស់វៀតណាមយកក្មេងស្រីថតស្រើបស្រាល គេរិះគន់ចាស់ដៃ(វីដេអូ)
- 2019-05-21 12:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែភាពយន្តល្បីរបស់វៀតណាមយកក្មេងស្រីថតស្រើបស្រាល គេរិះគន់ចាស់ដៃ(វីដេអូ)
ខ្សែភាពយន្តរឿង "The Third Wife” បានចេញ trailer ផ្លូវការកាលពីថ្ងៃទី ១៧ ខែឧសភាកន្លងទៅ ទទួលរងការរិះគន់ធ្ងន់ៗពីសំណាក់ប្រជាជនវៀតណាម និងអ្នកទស្សនានៅលើអនឡាញ(YouTube និងបណ្ដាញសង្គម) ភាគច្រើនសម្ដែងការមិនពេញចិត្តជាខ្លាំង។
ចំណុចក្ដៅគគុកដែលរងការរិះគន់នោះគឺ ត្រង់ប្លង់មួយដែលតួអង្គធំ ជាក្មេងស្រីអាយុត្រឹម ១៥ ឆ្នាំត្រូវបានគេបញ្ជាឲ្យដោះសំលៀកបំពាក់ប្រលែងខ្លួនមួយជំហរលើ និងឡើងគ្រែជាមួយបុរសវ័យជ្រេពេលរាត្រីផ្សំដំណេកក្នុងសាច់រឿង។ ប្រការនេះហើយ ដែលធ្វើឲ្យសាច់រឿងនោះក្លាយជាប្រភេទមាតិកាផ្លូវភេទទៅវិញ មិនមែនជារឿងអប់រំ ម្យ៉ាងអ្នកទស្សនាបាននិយាយចំៗថា វាបំពានខ្លាំងដល់ច្បាប់ការពារសិទ្ធកុមារ។
លោក Nguyen Phuong Anh ដែលជាអ្នកដឹកនាំរឿងភាពយន្ត Vo Ba ឬ (The Third Wife) បានបកស្រាយប្រាប់សារព័ត៌មានវៀតណាម Vnexpressថា រឿងនេះជាប្រភេទខ្សែភាពយន្តឆ្លុះជញ្ជាំងពីសាច់រឿងពិតរបស់គ្រួសារមួយ ដែលហេតុការណ៍នោះកើតឡើងតាំងពីសម័យទើបចប់សង្គ្រាមវៀតណាម-អាមេរិក ពោលគឺបង្ខំឲ្យក្មេងស្រីមិនទាន់គ្រប់អាយុរៀបការជាមួយបុរសវ័យជ្រេទៅហើយ។
លោកបន្ថែមថា មុននឹងសម្រេចចិត្តបញ្ចូលប្លង់នោះ ក្រុមការងារទាំងអស់ ក៏បានសាកសួរនិងសុំការអនុញ្ញាតពីដេប៉ាតឺម៉ងភាពយន្តវៀតណាម និងសមាជិកគ្រួសារតួអង្គស្រី រួចហើយដែរ ហើយក៏បានប្រាប់លម្អិតពីប្លង់ថតដែលនឹងត្រូវថតទៀតផង។
សូមបញ្ជាក់ដែរថា ខ្សែភាពយន្តនេះបានឈ្នះពានរង្វាន់ Best Firm award ក្នុងព្រឹត្តិការណ៍ Kolkata International Film Festival ប្រទេសឥណ្ឌា និងថែមទាំងឈ្នះពានខ្សែភាពយន្តអប់រំល្អបំផុតក្នុងកម្មវិធី Toronto International Film Festival លើកទី ៤៣ នៅប្រទេសកាណាដាផងដែរ មុននឹងចាក់ផ្សាយនៅវៀតណាម៕
សូមទស្សនាវីដេអូ Trailer ខាងក្រោម៖