BE YOUR OWN HERO ប្រែក្លាយស្ត្រី​ឲ្យក្លាយជា​ បុគ្គលឆ្នើម​ និងអ្នកដឹកនាំឆ្នើម

  • 2019-05-02 06:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៩ កន្លងផុតទៅស្ថាប័ន BE YOUR OWN HERO បានធ្វើកម្មវិធីគំរប់ខួបមួយឆ្នាំរបស់ខ្លួន ។ សមាជិកទាំង 3 ជំនាន់បានធ្វើការជួបជុំគ្នា សាងនូវភាពស្និតស្នាល ការសំណេះសំណាលគ្នារវាងជំនាន់ខុសៗគ្នាដើម្បីផ្លាស់ប្តូរគំនិត និងបទពិសោធន៍គ្នាទៅវិញទៅមក។ យើងសង្កេតឃើញថាទោះជាមានភាពមមាញឹកយ៉ាងណាក្តីក៏ក្រុមស្ត្រីនៅក្នុងក្លឹបនេះមិនដែលបោះបង់នូវចំណងមិត្តភាព ដែលមាននៅក្នុងក្លឹបនេះឡើយ ពួកគាត់តែងបែងចែកពេលវេលាដ៏មានតម្លៃរបស់ខ្លួនផ្ទាល់ដើម្បីធ្វើការចូលរួម និងចែករំលែកគ្នាទៅវិញទៅមកដូចបងនឹងប្អូន។

គួរបញ្ជាក់ផងដែរថាក្លឹប BE YOUR OWN HEROត្រូវបានបង្កើតឡើងដោយអ្នកស្រី គង់ សូរីតា សហគ្រិនវ័យក្មេងនៅកម្ពុជា គ្រប់គ្រងក្រុមហ៊ុនជាច្រើននាពេលបច្ចុប្បន្ន។ អ្នកស្រីជាស្រ្តីម្នាក់មានឥទ្ធិពលបំផុតក្នុងការធ្វើជាគំរូដល់ស្រី្តវ័យក្មេងជំនាន់ក្រោយៗ ព្រោះអ្នកស្រីមានបទពិសោធន៍ ក្នុងការងារជាសហគ្រិន និងសង្គមជាច្រើន។

កញ្ញា ភឹម សុវណ្ណៈ ទើបតែបានជាប់ជាអ្នកដឹកនាំថ្មីរបស់ស្ថាប័ន BE YOUR OWN HERO បានលើកឡើងថា៖ BE YOUR OWN HERO ត្រូវបានបង្កើតឡើងនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ ក្នុងគោលបំណងធំបំផុតគឺលើកកម្ពស់ភាពជាស្ត្រី លើកទឹកចិត្តឲ្យមានភាពក្លាហាន ក្នុងការបញ្ចេញសំឡេងរបស់ខ្លួន ។ មិនតែប៉ុណ្ណោះ ស្ថាបនិកយើងនឹងធ្វើឲ្យស្រីក្លាយជាអ្នកដឹកនាំនៅកម្ពុជា ដោយរឹងមាំចេញពីខ្លួនឯងផ្ទាល់ នាពេលបច្ចុប្បន្ន និងពេលអនាគត ។ លើសពីនេះទៅទៀត ក្លឹប BE YOUR OWN HERO មានទស្សនវិស័យ អភិវឌ្ឍ ប្រែក្លាយក្មេងស្រីឲ្យទៅជាបុគ្គលឆ្នើម ឬអ្នកដឹកនាំឆ្នើម ។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងជារៀងរាល់ជំនាន់ដោយឥតគិតថ្លៃឡើយ ក្នុងមួយជំនាន់មានរយៈពេលបីខែ ។

BE YOUR OWN HERO បានរៀបចំសកម្មភាពមួយចំនួន ដើម្បីសម្រេចគោលបំណងរបស់ខ្លួនគឺ៖

-លើកកម្ពស់សក្តានុពលនៃស្រ្តីវ័យក្មេងឲ្យក្លាយជាស្ត្រីមានភាពជាមេដឹកនាំនាពេលអនាគត។

-ក្លឹប BE YOUR OWN HERO បានបង្កើនជំនាញទាំងផ្នែកទន់ និងជំនាញផ្នែករឹង ដល់ពួកគេតាមរយៈការចែករំលែក និងរៀនសូត្រពីគ្នា រវាងគ្រូបង្វឹក និងសមាជិក។

-ក្លឹប BE YOUR OWN HERO នឹងរៀបចំសិក្ខាសាលា វគ្គបណ្តុះបណ្តាល និងសកម្មភាពផ្សេងៗ ដើម្បីដុសខាត់ភាពខ្សោយរបស់ពួកគេឲ្យក្លាយជាភាពឆ្នើម និងជំរុញពួកគេឲ្យកាន់តែមាន ភាពរីកចម្រើនទ្វេឡើង៕

ចុចអាន៖ ស្ត្រី​ខ្មែរ​មហិច្ឆតា​ខ្ពស់​!​ សុខ​ចិត្ត​ចាយ​លុយ​ខ្លួន​ឯង​ធ្វើ​គម្រោង​ដើម្បី​ជំរុញ​ទឹក​ចិត្ត​យុវតី​ជំនាន់​ថ្មី​

អត្ថបទដោយ៖ ដៃគូសហការ