អាហារ ១១ មុខនេះតិចច្រឡំដាក់ក្នុងទូទឹកកក ដឹងតែខូចខ្ទេចហ្មង
- 2019-04-30 03:25:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាហារ ១១ មុខនេះតិចច្រឡំដាក់ក្នុងទូទឹកកក ដឹងតែខូចខ្ទេចហ្មង
មិនខុសទេ អាហារមួយចំនួនពេលដែលសល់និងចង់រក្សាទុកបានយូរ គឺត្រូវតែរក្សាទុកក្នុងទូទឹកកកទើបមិនខូច។ តែអាហារខ្លះវិញមិនស័ក្ដិសមនឹងទុកក្នុងទូទឹកកកទេ ព្រោះវាធ្វើឲ្យបាត់បង់នូវសារធាតុចិញ្ចឹម ហើយនិងរសជាតិ។ ជាពិសេសអាហារទាំង ១២ មុខនេះដាច់ខាតកុំទុកចោលក្នុងទូទឹកកកឲ្យសោះ៖
១. ដំឡូង
ដំឡូងនឹងល្អបើទុកនៅកន្លែងត្រជាក់ និងកន្លែងដែលមានម្លប់ ប៉ុន្តែសីតុណ្ហភាពក្នុងទូទឹកកកត្រជាក់ពេកហើយ។ ភាពត្រជាក់នឹងធ្វើឲ្យដំឡូងប្រេះបែក រឹង ដុបៗ ធ្វើឲ្យញ៉ាំទៅលែងឆ្ងាញ់ហើយ។
២. ខ្ទឹមបារាំង
ពេលទុកចោលក្នុងទូទឹកកក ខ្ទឹមបារាំងនិងលឿនពេលយកចេញមកក្រៅវិញ។ វាល្អជាងបើសិនជាទុកវាក្នុងកន្លែង ដែលមិនមានពន្លឺព្រះអាទិត្យ។
៣. ខ្ទឹមស
៤. ឪឡឹក
ការសិក្សាមួយចំនួនក៏រកឃើញថា ឪឡឹកត្រជាក់នឹងធ្វើឲ្យបាត់បង់ជាតិអង់ស៊ីដង់ ហើយឆាប់ប្រេះ។ អ៊ីចឹងហើយ ទុកវាក្នុងកន្លែងដែលមានសីតុណ្ហភាពសមល្មម នឹងធ្វើឲ្យឪឡឹកមានរសជាតិកាន់តែឆ្ងាញ់។ បន្ទាប់ពីពុះហើយបើសិនជាមាននៅសល់អ្នកគួរទុកវាក្នុងទូទឹកកកត្រឹមរយៈពេលខ្លីបានហើយ។
៥. ទឹកឃ្មុំ
ទឹកឃ្មុំនឹងកកបើសិនជាទុកក្នុងទូទឹកកក។ វានឹងរឹង ហើយពិបាកយកមកប្រើ។ ទឹកឃ្មុំគួរតែទុកឲ្យបានយូរតាមដែលអាចធ្វើបានក្នុងកន្លែងដែលមានសីតុណ្ហភាពសមល្មម។ បើសិនជាអ្នកទុកវាក្នុងទូទឹកកក អ្នកអាចរំលាយវាបានជាដោយយកដបទឹកឃ្មុំដាក់ក្នុងទឹកក្ដៅ។
៦. នំប៉័ង
អាហារដែលធ្វើពីស្រូវសាលីភាគច្រើនឆាប់ខូច។ គ្រប់គ្នាដាក់វាចូលក្នុងទូទឹកកកដើម្បីកុំឲ្យឡើងផ្សិត។ ប៉ុន្តែនំប៉័ងបើវាត្រជាក់ខ្លាំងវានឹងស្ងួត ហើយលែងឆ្ងាញ់ហើយ។
៧. ប្រភេទគ្រាប់ធញ្ញជាតិ
ពេលទុកក្នុងទូទឹកកកវានឹងបាត់បង់រសជាតិ ហើយវាងាយនឹងស្រូបយកក្លិនអាហារផ្សេងទៀតដែលមានក្នុងទូទឹកកកដែរ។ វាគួរតែទុកក្នុងប្រអប់មានខ្យល់ចេញចូលល្អហើយទុកក្នុងកន្លែងដែលមានសីតុណ្ហភាពល្មម តែបើអ្នកជ្រុលជាទុកវាក្នុងទូទឹកកកហើយអ្នកគួរវាយកវាដាក់ក្នុងខ្ទះហើយលីងកម្ដៅសិនមុននឹងញ៉ាំ។
៨. កាហ្វេ
គ្រាប់កាហ្វេនឹងបាត់បង់រសជាតិបើវាត្រជាក់ខ្លាំងពេក។ គួរតែទុកវាក្នុងប្រអប់ជ័រហើយរក្សាទុកក្នុងកន្លែងដែលមានសីតុណ្ហភាពសមល្មម។ ៩. ប៉េងប៉ោះ
អាហារច្រើនគួរតែដាក់ក្នុងទូទឹកកក តែសម្រាប់ប៉េងប៉ោះគួរតែទុកនៅខាងក្រៅ បើមិនចង់ឲ្យវាស្វិត និងបាត់បង់គុណភាព។
១០. ប៉ោម
អត់មានចាំបាច់ដែលត្រូវដាក់ប៉ោមក្នុងទូទឹកកកទេ ភាពត្រជាក់នឹងធ្វើឲ្យប៉ោមប្រេះ។ អ្នកគួរតែទុកវានៅលើតុក្នុងកន្លែងដែលមានសីតុណ្ហភាពល្មម។
១១. ប៊ឺ
ប៊ឺនឹងគ្មានរសជាតិឆ្ងាញ់ទេបើសិនណាជាវារឹងឬទន់ពេក។ ញ៉ាំប៊ឺខ្ចីប្រៀបដូចជាញ៉ាំដំឡូងបារាំងឆៅអ៊ីចឹង។ តែនៅពេលដែលទុំវានឹងផ្លាស់ប្ដូររសជាតិ។ កុំទុកវាក្នុងទូទឹកកកតាំងពីពេលទិញមកឬបេះពីដើម។ តែបើវាទុំ ទុកវាដាក់វាក្នុងទូទឹកកកតែ ២ ទៅ ៣ ថ្ងៃបានហើយ៕
ចុចអាន៖ ដាច់ខាតកុំទិញទំនិញ ១០ ប្រភេទនេះតាមអនឡាញអី