មើល​រ៉ូប​ស្អាតៗ ក្នុង​វគ្គ​១០​នាក់​ចុង​ក្រោយ នៃ​កម្មវិធី Miss Cambodia 2019 យប់​មិញ

  • 2019-04-01 07:35:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កម្មវិធី​ប្រឡង​សមត្ថភាព និង​សម្រស់​ដ៏​របស់​ធំ Miss Cambodia 2019 បាន​រក​ឃើញ​ម្ចាស់​ជយលាភី​ហើយ​នៅ​យប់​មិញ​នេះ ដោយ​ស្រី​ស្អាត​នៅ​រាជធានី​ភ្នំពេញ សំណាង អាលីណា វ័យ ១៨​ឆ្នាំ គឺ​ជា​ម្ចាស់​ជយលាភី។

បេក្ខនារី សំណាង អាលីណា ម្ចាស់​ជយលាភី​ឆ្នាំ ២០១៩

សំណាង អាលីណា បាន​បង្ហាញ​ឲ្យ​គ្រប់​គ្នា បាន​ឃើញ​ពី​សមត្ថភាព និង​ភាព​ជឿជាក់​របស់​នាង​ក្នុង​ដំណើរ​ឆ្ពោះ​មកុដ "ផ្កា​រំដួល" តម្លៃ​ជាង​១ម៉ឺន​ដុល្លារ​អាមេរិក ដោយ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​កម្ពុជា យ៉ាង​ស្វាហាប់ និង​មាន​ការ​ជឿជាក់​ខ្ពស់។ ជា​លទ្ធផល នាង​បាន​យក​ឈ្នះ​បេក្ខនារី ២៤​រូប​ផ្សេង​ទៀត ដែល​មាន​សមត្ថភាព និង​សម្រស់​ប្រហាក់​ប្រហែល​គ្នា។

ក្រៅ​ពី​ចាប់​អារម្មណ៍​លើ​កម្មវិធី​ទាំង​មូល ក៏​ដូច​ជា​ម្ចាស់​ជយលាភី សំលៀកបំពាក់​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​កម្មវិធី​ខាង​លើ​ដោយ​បេក្ខនារី ក៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែរ ដែល​ភាគ​ច្រើន គឺ​ជា​ប្រភេទ​រ៉ូប រចនា​យ៉ាង​ស្រស់​ស្អាត​ដោយ​អ្នក​ច្នៃ​ម៉ូដ​ក្នុង​ស្រុក តម្រូវ​ទៅ​តាម​រូបរាង​នៃ​បេក្ខនារី​នីមួយៗ។ ខាង​ក្រោម​នេះ គឺ​ម៉ូដ​រ៉ូប របស់​បេក្ខនារី​សម្រាំង​ចុង​ក្រោយ ១០​រូប នៃ​កម្មវិធី។

តោះ...ទស្សនា​ម៉ូដ​រ៉ូប​ទាំង​នេះ​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា