និស្សិត​ចិន​ថ្លង់​ត្រចៀក​ម្ខាង ព្រោះ​ភ្លេច​ដោះ​កាស​ចេញ​ពេល​គេង

  • 2019-03-20 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​ពេល​ដឹង​ខ្លួន​​ឡើង​វិញ​បន្ទាប់ពី​ដេក​លក់ និស្សិត​ប្រុស​ចិន​ម្នាក់ ទើប​ដឹង​ខ្លួន​ថា​ខ្លួន​ស្ដាប់​លែង​ឮ​មួយ​ចំហៀង​ត្រចៀក​ដោយ​សារ​ពាក់​កាស។

រូបតំណាង

មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន​ចិន​បាន​រាយការណ៍​ថា និស្សិត​ប្រុស​ឆ្នាំ​ទី​២​ម្នាក់​បាន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ Da Zhong ទាំង​កណ្ដាល​អធ្រាត្រ​ក្រោយ​ពេល​ត្រចៀក​លោក​ថ្លង់​ម្ខាង ដោយ​សារ​ភ្លេច​ដោះ​កាស​ចេញ​ពេល​គេង។ សំណាង​ល្អ វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ថា ការ​ថ្លង់​នេះ​គ្រាន់​តែ​ជា​បណ្ដោះអាសន្ន​តែ​ប៉ុណ្ណោះ មិន​មែន​ជា​រៀង​រហូត​ឡើយ ត្បិត​ពេល​​គេង​នោះ បើក​សំឡេង​មិន​ឮ​ខ្លាំង​ជ្រុល។

វេជ្ជបណ្ឌិត Tian Huiji នៃសកលវិទ្យាល័យ​ពេទ្យ Da Zhong បាន​ផ្ដល់​ដំបូន្មាន​ថា ពេល​គេង អ្នក​ទាំង​អស់​គ្នា​មិន​ត្រូវ​ស្ដាប់​កាស​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ការ​ស្ដាប់​របស់​យើង​ចុះ​ខ្សោយ ឬ​អាច​ថ្លង់​ជា​រៀង​រហូត​បាន។ តាម​នោះ​ដែរ បើ​ស្ដាប់​ចម្រៀង​ឮ​ពេល​ថ្ងៃ មិន​ងាយ​ថ្លង់​នោះ​ទេ តែ​បើ​ពេល​យប់ អត្រា​នេះ​នឹង​កើន​ឡើង​ខ្លាំង។ ដោយ​សារ​តែ​ពេល​យប់ កោសិការ ទទួល​បាន​ឈាម​តិច​ជាង​ពេល​ថ្ងៃ ធ្វើ​ឲ្យ​ត្រចៀក​​ទ្រាំ​នឹង​សំឡេង​ខ្លាំង​មិន​ធន់។

រូបតំណាង

បន្ថែម​ពី​លើ​នេះ​ដែរ កាស​ដែល​ក្ដោប​ដោយ​កៅស៊ូ ដែល​ធ្វើ​ឲ្យ​សំឡេង​បុក​ខ្លាំង ក៏​មាន​ហានិភ័យ​ខ្ពស់​ជាង កាស​ដែល​គ្មាន​កៅស៊ូ​ផង​ដែរ៕

ចុចអាន៖ខ្ជិល​ធ្វើ​ការ ឪពុក​ម្ដាយ​មួយ​គូ លក់​កូន ៥ នាក់​យក​លុយ​ចាយ

ប្រភព៖ Phunuonline អត្ថបទ៖Caramel