បន្ទប់​ទទួល​ភ្ញៀវ រៀប​ចំ​ដូច​នេះ ធានា​លុយ​ចូល​ហូរហៀរ

  • 2019-02-22 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិន​បើ​អ្នក​ដឹង​ពី​វិធី​រៀបចំ​បន្ទប់​ទទួល​ភ្ញៀវ​ឲ្យ​ត្រូវ​តាម​ក្បួន​ហុងស៊ុយ​នោះ សំណាង​ល្អ ក៏​ដូច​ជា​លាភ​ហូរ​ចូល​ជា​បន្តបន្ទាប់។

វិធី​រៀប​បន្ទប់​ទទួល​ភ្ញៀវ

បន្ទប់​ទទួល​ភ្ញៀវ មាន​រាង​ជ្រុង ឬ​ចតុ​កោណកែង​គឺ​ល្អ​បំផុត។ មិន​គួរ​ដាក់​កៅ​អី​នៅ​រាល់​កែង​បន្ទប់​នោះ​ទេ។ បើ​ជ្រុង​បន្ទប់​មួយ​ណា​ដែល​លេច​ចេញ​ជា​រាង​ដូច​មុខ​ព្រួញ ត្រូវ​យក​គ្រឿង​តុបតែង​មក​បិទ​បាំង ដើម្បី​បន្ថយ​ថាមពល​អាក្រក់។ ប្រសិន​បើ​បន្ទប់​មាន​រាង​អក្សរ L ត្រូវ​បំបែក​បន្ទប់​ជា​​បន្ទប់​ជ្រុង​ពីរ​ដាច់​ពី​គ្នា ជា​បន្ទប់​គេង​មួយ បន្ទប់​ទទួល​ភ្ញៀវ​មួយ។

តាម​ក្បួន​ហុងស៊ុយ ដើម្បី​ឲ្យ​មាន​បរិយាកាស​ល្អ របៀប​សាឡុង​អង្គុយ គឺ​រៀប​កៅ​អី​ឲ្យ​បាន​នៅ​ជុំ​វិញ​តុ​ទាំង​អស់ ដើម្បី​រក្សា​លំនឹង​បាន​ល្អ​នៅ​ក្នុង​គ្រួសារ។

ជា​រៀង​រាល់​ព្រឹក រឿង​ទី​មួយ​ដែល​ត្រូវ​ធ្វើ​គឺ​បើក​វាំងនន​ទ្វារ និង​បង្អួច​ទាំង​អស់​ឲ្យ​ពន្លឺ​បាន​ចូល រំសាយ​អស់​ចំហាយ​អាក្រក់ នាំ​លាភ​សំណាង​ចូល​មក​ផ្ទះ។

បន្ថែម​ពី​នេះ អាច​តាំង​គ្រឿង​តុបតែង​ដែល​ធ្វើ​ពី​កែវ​មើល​ទៅ​ចែង​ចាំង ដើម្បី​ទាក់ទាញ​លាភ​ឲ្យ​កាន់​តែ​ច្រើន។ នៅ​ខាង​លើ​គ្រឿង​តុបតែង​ធ្វើ​ពី​កែវ​នេះ អាច​ដាក់​បន្ថែម​អំពូល​បញ្ចាំង​បន្ថែម ដើម្បី​មើល​ទៅ​កាន់​តែ​ប្រសើរ។

គ្រឿង​តុបតែង​ធ្វើ​ពី​កែវ តំណាង​ឲ្យ​មនុស្ស​ល្អ​ជួយ​យក​អសារ រីឯ​ពន្លឺ​ចាំង​ពី​លើ​តំណាង​ឲ្យ​ភាព​ជ្រះ​ថ្លា។ អំពូល​នៅ​លើ​គ្រឿង​តុបតែង​ទាំង​នេះ អាច​បើក​រហូត​ដើម្បី​ឲ្យ​សំណាង​ល្អ និង​លាភ​ហូរ​ចូល​មិន​ដាច់៕

ចុចអានបន្ត៖ អ្នក​​​កើត​​​​​​​​ក្នុង​​​ថ្ងៃ​​​ទាំង​ ៤​ នេះ ជា​​មនុស្ស​​​មាន​​​លាភ​​​សំណាង​​ធំ​​ទៅ​ថ្ងៃ​មុខ

ប្រភព៖ Phunutoday ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម