សក់​រួញ​ស្អាត​ដូច​តា​រា​កូរ៉េ ដោយគ្រាន់​តែ​​ធ្វើ​តាម​របៀប​មូរ​សក់​រួញ​​៤​ជំហាន​នេះ​

  • 2019-02-15 06:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រី​ៗ​យើង​អ្នក​ខ្លះ​មិន​ចេះ​ធ្វើ​សក់​ខ្លួន​ឯង​ឲ្យ​បាន​ស្អាត​ទេ​​។​ ជា​ពិសេស​រឿង​មូរ​សក់​រួញ​ហ្នឹង​ហ្មង​។ ហើយ​ថ្ងៃ​នេះ​ កញ្ញា នឹង​បង្ហាញ​វិធី​ងាយ​ៗ​ ៤ជំហាន​ ដើម្បី​មូរ​សក់​ឲ្យ​បាន​ស្អាត​ដោយ​ខ្លួន​ឯង​ ពេល​ទៅ​ដើរ​លេង​ឬ​ចូល​កម្ម​វិធី​ម្ដង​ៗ​។

១.​ ជូត​សក់​ ហើយ​ផ្លុំ​ឲ្យ​ស្ងួត​ដោយ​ប្រើ​កង្ហារ​រឺ​ខ្យល់​ធម្មជាតិ​ជា​មុន​សិន

បន្ទាប់​ពី​កក់​សក់​រួច​ អ្នក​គួរ​តែ​ជួត​ទឹក​ចេញ​ពី​សក់​ឲ្យ​ស្ងួត​។​ បន្ទាប់​មក​សម្ងួត​សក់​ដោយ​ប្រើ​កង្ហារ​ រហូត​ដក់​សក់​ស្ងួត​។​ បើ​សិន​ជា​យើង​ប្រើ​ម៉ាស៊ីន​ផ្លុំ​ វា​នឹង​ធ្វើ​ឲ្យ​សក់​ស្ងួត​ដោយ​សារ​កម្ដៅ​។​ ​ពេល​ដែល​សក់​ស្ងួត​ហើយ​​ អ្នក​គួរ​តែ​បំប៉ន​សក់​ដោយ​ប្រើ​សេរ៉ូម​ ហើយ​ចាំ​ផ្លុំ​កម្ដៅ​ទៅ​លើ​សក់​។

២.​ ចែក​សក់​ជា​ចំណែក​​ទុក​មូរ​ ហើយ​សក់​នៅ​សល់​បួង​ឡើង

បន្ទាប់​ពី​ផ្លុំ​សក់​ដោយ​ប្រើ​កម្ដៅ​ហើយ​​ ដើម្បី​ឲ្យ​មើល​ទៅ​សក់​ដែល​មូរ​មាន​ទំហំ​ល្មម​ត្រូវ​បួង​សក់​ឡើង​ឲ្យ​បាន​ ៤-៦ដុំ​បួង​ឡើង​ទៅ​លើ​ក្បាល​ រឺ​អាច​មួយ​ដុំ​ៗ​ចែក​វា​ ជា​ ២-៣​ ដុំ​ទៀត​។​ បើ​មាន​កន្លែង​ខ្លះ​ពិបាក​ចែក​ មិន​បាច់​ចែក​ទេ​មូរ​វា​ចូល​គ្នា​យក​តែ​ម្ដង​ទៅ​។​

៣.​មូរ​សក់​ដោយ​ប្រើ​ម៉ាស៊ីន​ផ្លុំ​សក់

ពេល​ដែល​ចែក​សក់​បួង​ឡើង​រួច​ហើយ​ ប្រើ​ដៃ​រមូរ​សក់​ចូល​គ្នា​ហើយ​ប្រើ​ម៉ាស៊ីន​ផ្លុំ​ ផ្លុំ​ពី​លើ​សក់​ដែល​បាន​មូរ​ហើយ​នោះ​។​ ផ្លុំ​រហូរ​ដល់​មាន​អារម្មណ៍​ថា​វា​ស្ងួត​ ហើយ​បន្ទាប់​មក​ត្រូវ​លា​សក់​មក​វិញ​។​ ធ្វើ​បែប​នេះ​រហូត​ដល់​អស់​សក់​ដែល​បាន​បួង​ឡើង​។​

៤.រក្សា​សក់​រួញ​ឲ្យ​នៅ​បាន​យូរ​ដោយ​ប្រើ​ mousse ជំនួយ

ពេល​ដែល​មូរ​សក់​រួញ​ហើយ​​ កុំ​ភ្លេច​ធ្វើ​យ៉ាង​ណា​ឲ្យ​សក់​នៅ​រួញ​ស្អាត​បាន​យូរ​ ។​​បាញ់​ mousse ដាក់​លើ​បាត់​ដៃ​ ហើយ​ញី​វា​ទៅ​លើ​សក់​ដែល​បាន​មូរ​ហើយ​ ហើយ​លើក​សក់​ឡើង​។​ ប្រើ​ម៉ាស៊ីន​ ផ្លុំ​សក់​ពេល​ដែល​លាប​ mousse ហើយ​ រួច​ប្រើ​ដៃ​មូរ​ៗ​សក់​ឲ្យ​មើល​ទៅ​រួញ​ដូច​ធម្មជាតិ​។​

ចុច​អាន​៖ ២០​ម៉ូដ​សម្រាប់​អ្នក​សក់​តិច​ ឲ្យ​មើល​ឃើញ​ក្រាស់ ​ហើយ​​ទាន់​សម័យ

ប្រភព៖ jelly ប្រែ​សម្រួល៖ ឃួន​ សុលីកា