មក​ដឹង​តិចនិក​ស្លៀកពាក់​ឲ្យ​ឃើញ​រាង​ស្លីម​ និង​ជើង​វែង​ដូច​អ្នក​ខ្ពស់ៗ

  • 2019-01-30 00:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជើង​វែង​ រាង​ស្លីម​ ចង្កេះ​តូច​ជា​អ្វី​ដែល​ស្រី​ៗ​គ្រប់​គ្នា​ប្រាថ្នា ប៉ុន្តែ​អ្វី​ដែល​សំខាន់​ គឺ​ស្លៀកពាក់​អី​ក៏​នៅ​តែ​ឃើញ​ធាត់​។​ កុំ​បារម្ភ​ទៀត​អី​ តិចនិក​៥​ខាង​ក្រោម​នេះ​ជួយ​ឲ្យ​ស្លៀក​ពាក់​មើល​ទៅ​ឃើញ​ខ្ពស់​ ហើយ​ស្លីម​តែ​ម្ដង​។​ អូ​ខេ​ឥឡូវ​មក​ដឹង​ពី​តិចនិក​ទាំង​៥​នេះ​ទាំង​អស់​គ្នា​៖

ជ្រើស​រើស​របៀប​ស្លៀក​ខោ

គួរ​តែ​ជ្រើស​រើស​ស្លៀក​ខោ​ ដោយ​សារ​តែ​ខោ​អាច​ជួយ​ធ្វើ​ឲ្យ​ផ្នែក​ខាង​ក្រោម​របស់​ស្រី​ៗ មើល​ទៅ​ឃើញ​វែ។​ បើ​អាច​ អ្នក​គួរ​តែ​ជ្រើស​យក​ខោ​ដែល​វែង​ហើយ​លុប​ដល់​តំបន់​ស្បែក​ជើង​ វា​នឹង​ជួយ​ឲ្យ​យើង​មើល​ទៅ​ឃើញ​រឹត​តែ​ខ្ពស់​។​

គួរ​តែ​ស្លៀក​ខោ​ពណ៌​ខ្មៅ​ហើយ​គូទ​វែង

មិន​ថា​ជា​ខោ​ឬ​សំពត់​ទេ​ គួរ​ជ្រើស​យក​ប្រភេទ​គូទ​វែង​ ហើយ​បើ​ជា​ពណ៌​ខ្មៅ​ទៀត​រឹត​តែ​ល្អ​ ព្រោះ​វា​ធ្វើ​ឲ្យ​យើង​មើល​ទៅ​ឃើញ​ស្គម​។

ស្លៀក​ពាក់​ពណ៌​ដូច​គ្នា

ស្លៀក​សំលៀក​បំពាក់​ពណ៌​ដូច​គ្នា​ទាំង​លើ​និង​ក្រោម​ ជួយ​ឲ្យ​អ្នក​មើល​ទៅ​ឃើញ​ខ្ពស់​។​បើ​ពាក់​ជា​ប្រភេទ​អាវ​ជាប់​ខោ​ទៀត​រឹត​តែ​ល្អ​។

ពាក់​ស្បែក​ជើង​កែង​ចេញ​ម្រាម​ជើង

ស្បែក​ជើង​កែង​ធម្មតា​ជួយ​លើក​កម្ពស់​យើង​ស្រាប់​ទៅ​ហើយ​ តែ​បើ​យើង​ជ្រើស​យក​ស្បែក​ជើង​កែង​ចំហ​មុខ​ទៀត​រឹត​តែ​ល្អ​ ដោយ​សារ​តែ​វា​បង្ហាញ​ឲ្យ​ឃើញ​តាំង​ពី​ភ្លៅ​ដល់​ម្រាម​ជើង​ ហើយ​មើល​ទៅ​ឃើញ​ជើង​យើង​ហាក់​ដូច​ជា​តូច​ជាង​មុន​។

បួង​សក់​ឡើង​អាច​ជួយ​ឲ្យ​ឃើញ​ខ្ពស់​បាន

ធ្វើ​បែប​នេះ​មាន​ប្រយោជន៍​ណាស់​ វា​ដូច​ជា​ជួយ​បន្ថែម​កម្ពស់​ឲ្យ​យើង​បន្ថែម​ទៀត​។

ប្រភព៖ Sanook ប្រែ​សម្រួល៖ ឃួន​ សុលីកា