ឃើញ Ladies' Fair បញ្ចប់ទៅដោយជោគជ័យ ធនាគារអឺរ៉ុបមួយបន្លឺប្រាប់ពីមោទនភាព
- 2018-12-26 07:58:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញ Ladies' Fair បញ្ចប់ទៅដោយជោគជ័យ ធនាគារអឺរ៉ុបមួយបន្លឺប្រាប់ពីមោទនភាព
ពិព័រណ៍នារីសម័យថ្មី ឬ Ladies' Fair ដែលទើបតែបង្ហាញខ្លួនសាជាថ្មី នៅកម្ពុជាកាលពីថ្ងៃ ២២-២៣ ធ្នូ កន្លងទៅនេះ បានបញ្ចប់ដោយជោគជ័យក្រោមវត្តមានរបស់អ្នកគាំទ្រចូលរួមទស្សនា ប្រើសេវាកម្ម និងទិញទំនិញយ៉ាងច្រើនកុះករតាំងព្រឹករហូតដល់យប់។
ក្នុងនាមជាអ្នកឧបត្ថម្ភធំ អ្នកនាង លុយ ចន្ទដាវីន ប្រធានគ្រប់គ្រងសេវាកម្មហិរញ្ញវត្ថុបុគ្គល តំណាងឲ្យធនាគារ BRED Bank បានលើកឡើងថា៖ "ពិព័រណ៍នារីសម័យថ្មី គឺជាថ្ងៃដ៏មានសេចក្ដីសុខបំផុតសម្រាប់នារីយើង។ ធនាគារ BRED ពិតជាមានមោទនភាពយ៉ាងខ្លាំង ដោយបានធ្វើជាអ្នកឧបត្ថម្ភដ៏ធំ នៅក្នុងកម្មវិធីនេះ។ ធនាគារ BRED យល់យ៉ាងច្បាស់ពីសារសំខាន់របស់ស្ត្រីនៅក្នុងសង្គមកម្ពុជា និងនៅលើពិភពលោកទាំងមូល ត្បិតថវិកាប្រចាំគ្រួសារភាគច្រើន គឺស្រ្តីជាអ្នកគ្រប់គ្រង និងចាត់ចែង។ តួយ៉ាង ធនាគារ BRED ក៏មានគោលការណ៍លើកកម្ពស់សមភាពយេនឌ័រដែរ ដោយជាក់ស្ដែងបុគ្គលិកនៅក្រុមហ៊ុនរបស់យើង ៥០% គឺជាស្ត្រី"។
អ្នកនាងបន្តថា ទិសដៅរបស់ ធនាគារ BRED គឺគាំទ្រ និងបម្រើប្រជាពលរដ្ឋខ្មែរ ទៅតាមតម្រូវការ ដោយធ្វើយ៉ាងណាឲ្យប្រជាជនខ្មែរសម្រេចគោលដៅរបស់ខ្លួនមិនថាសម្រាប់ជីវិតប្រចាំថ្ងៃ ឬអាជីវកម្មនោះទេ។ កាតព្វកិច្ចរបស់ ធនាគារ BRED គឺបំពេញតម្រូវការ និងជួយដោះទុក្ខធុរៈរបស់មនុស្សគ្រប់គ្នាខាងផ្នែកហិរញ្ញវត្ថុ។
ជាក់ស្ដែង បច្ចុប្បន្ននេះ ធនាគារ BRED កំពុងមានការផ្តល់ជូនពិសេស ដូចជា ការទទួលបានលុយ ៥០ដុល្លារ មកវិញសម្រាប់ការបើកគណនីនៅសាខាទួលគោក និងកម្មវិធីពិសេសៗជាច្រើនទៀត ទាក់ទងនឹងកម្ចីទិញរថយន្ត ក៏ដូចជាកម្ចីសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនផងដែរ។ ដើម្បីជួយសម្រួលអតិថិនដែលរស់នៅផ្តុំផ្សារទួលទំពូង ធនាគារ BRED ក៏ទើបតែបើកសាខារបស់ខ្លួនមួយទៀត នៅមហាវិថី ម៉ៅសេទុង។
ធនាគារអឺរ៉ុបតែមួយគត់នៅប្រទេសកម្ពុជា BRED Bank គឺជាធនាគារដ៏គួរឲ្យទុកចិត្ត និងមានផ្ដល់សេវាជាច្រើនដូចជា កម្ចីទិញផ្ទះ រថយន្ត សេវាសន្សំ បញ្ញើ កម្ចីសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម កម្ចីសម្រាប់ជនបរទេស ជាមួយអត្រាការប្រាក់សមរម្យបំផុត៕