ត្រៀមកន្ត្រកធំៗមក! តោះមកមើលក្នុង Ladies Fair មានស្តង់លក់អ្វីខ្លះ!
- 2018-12-22 08:22:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រៀមកន្ត្រកធំៗមក! តោះមកមើលក្នុង Ladies Fair មានស្តង់លក់អ្វីខ្លះ!
ពិព័រណ៍នារីសម័យថ្មី ឬ Ladies Fair ដែលនឹងធ្វើឡើងរយៈពេល២ថ្ងៃ ពីថ្ងៃទី២២ ដល់២៣ ធ្នូនេះ គ្រោងនឹងមានអ្នកចូលរួមប្រមាណជា២ម៉ឺននាក់ នៅសាលតាំងពិព័រណ៍កោះពេជ្រ។ ថ្ងៃនេះជាថ្ងៃទី១នៃការចាប់បើកពិព័រណ៍នេះ ហើយចំនួនអ្នកចូលរួមក៏មានច្រើនកុះករគួរឱ្យកត់សម្គាល់។
ដោយឡែកសម្រាប់មិត្តនារីដែលមកចូលរួមពិព័រណ៍នេះ មិនចាំបាច់ដាក់ប្រាក់ជាប់ខ្លួនច្រើនក៏បាន ព្រោះ PiPay បានផ្ដល់ជម្រើសទូទាត់សាច់ប្រាក់ងាយស្រួលបំផុត ថែមទាំងមានក្រុមការងារបង្កើតគណនី និងបញ្ចូលទឹកប្រាក់ជូនលោកអ្នកភ្លាមៗ។
កន្លែងបញ្ចូលទឹកប្រាក់របស់ PiPay
ខាងក្រោមនេះ កញ្ញានឹងបង្ហាញជូននូវបណ្ដាស្តង់មួយចំនួនដែលមានវត្តមាន និងងាយស្រួលសម្រាប់មិត្តនារីក្នុងការមកទិញទំនិញដែលខ្លួនចង់បានជាការដូសម្រាប់ខ្លួនឯង និងក្រុមគ្រួសារនៅចុងឆ្នាំ២០១៨នេះ។
ស្តង់គ្រឿងសម្អាង និងផលិតផលសម្រស់
ស្តង់លក់សម្លៀកបំពាក់
ស្តង់សម្ភារៈផ្ទះបាយ
ស្តង់សម្ភារៈក្នុងផ្ទះ និងបន្ទប់គេង
ក្រៅពីនេះក៏មានផងដែរនូវស្តង់ផ្នែកអប់រំ និងសាលារៀន ស្តង់អចលនទ្រព្យ និងស្តង់សេវាកម្មផ្សេងៗទៀតជាច្រើន៕