ឈុត​តំណាង​ជាតិ​​ខ្មែរត្រៀម​ប្រកួត​​បវរ​កញ្ញា​ចក្រ​វាល​​​២០១៨ ត្រូវ​បាន​គ្រង​ជា​លើក​ដំបូង​ហើយ

  • 2018-11-15 02:03:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឈុត​តំណាង​ជាតិ​ខ្មែរ ដែល​នឹង​ត្រៀម​យក​ទៅ​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី បវរកញ្ញា​ចក្រវាល​ ២០១៨ ឈ្មោះ​ "កម្ពុជា ព្រះរាជាណាចក្រ​អច្ឆរិយៈ" ឬ​ "កម្ពុជា Kingdom of Wonder” ត្រូវ​បាន​គ្រង​ជា​លើក​ដំបូង​ដោយ​បេក្ខភាព​តំណាង​ប្រទេស​កម្ពុជា​កញ្ញា ​រឿន ស៊ីណាត​​ នៅ​ថ្ងៃ​នេះ​ដោយ​ទទួល​បាន​ការ​សរសើរ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​យ៉ាង​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់។

បើ​គិត​ត្រឹម​ពេល​នេះ​វីដេអូ​បង្ហាញ​ពី​ឈុត​នេះ មាន​ការ​ចែក​រំលែក​ដល់​ទៅ​ជាង​១ពាន់​ដង​រួច​ទៅ​ហើយ ដែល​បង្ហោះ​ចេញ​ពី​គណនី Facebook ផ្ទាល់​របស់​កញ្ញា​ រឿន ស៊ីណាត តែ​ម្ដង។ គូស​បញ្ជាក់​ដែរ​ថា​ឈុត​នេះ​ត្រូវ​បាន​សម្រិតសម្រាំង​រចនា​អស់​រយៈ​ពេល​ដល់​ទៅ​ជាង​២​ខែ​ឯណោះ ដោយ​ផ្សារភ្ជាប់​នូវ​វប្បធម៌​ប្រពៃណី​ និង​ប្រវត្តិ​បុរាណ​របស់​ខ្មែរ​យ៉ាង​ស្រស់​ត្រកាល។ ឈុត​នេះ​ត្រូវ​បាន​ចំណាយ​ថវិកា​ដល់​ទៅ​ជាង​​៣ពាន់​ដុល្លារ​ឯណោះ ក្នុង​ការ​ផលិត។

បើ​ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ​ខាងក្រោម៖

​​

អត្ថបទ៖ ធារ៉ូ