Davika និងសង្សារ Justin ជា brand ambassador រួមគ្នាឲ្យម៉ាកវ៉ែនតាមួយ
- 2018-11-13 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Davika និងសង្សារ Justin ជា brand ambassador រួមគ្នាឲ្យម៉ាកវ៉ែនតាមួយ
Bolon Eyewear ដែលជាម៉ាកវ៉ែនតាឈានមុខគេនៅទ្វីបអឺរ៉ុប និងអាស៊ីបានបើកសម្ភោធម៉ូដថ្មីសម្រាប់រដូវកាល Fall / Winter 2018 ជាផ្លូវការហើយ។
Bolon Eyewear ត្រូវបានបង្កើតឡើងដោយអ្នកច្នៃម៉ូដកំពូលនៅក្នុងប្រទេសអ៊ីតាលី ដែលផលិតទៅតាមស្តង់ដារយ៉ាងត្រឹមត្រូវនៃវត្ថុធាតុដើម ហើយផ្ដល់ជូននូវកញ្ចក់ ដងល្អឥតខ្ចោះសម្រាប់ប្រើប្រាស់គ្រប់គ្នា។ ការប្រមូតវ៉ែនតាម៉ាក់ថ្មីរបស់ Bolton Eyewear បានអញ្ជើញ Hailey Baldwin ជាសង្សារសំណព្វចិត្ត Justin Bieber និងតារាស្រីល្បីឈ្មោះរបស់ថៃ Mai Davika ដើម្បី វាយសម្រុកទីផ្សារអាស៊ី និងអឺរ៉ុបឲ្យកាន់តែក្តៅគគុកថែមទៀត។ អ្នកទាំងពីរជាតារាបង្ហាញម៉ូដ និងសម្ដែងដូចគ្នា ហើយម្នាក់ៗមានកេរ្តិ៍ឈ្មោះល្បីជាលក្ខណៈអន្តជាតិ ដូចនេះហើយទើប Bolon Eyewear ឲ្យអ្នកទាំងពីររួមគ្នា ដើម្បីផ្សព្វផ្សាយ។
ក្រោយរូបភាពរបស់ Davika និងសង្សារ Justin បានបង្ហាញ អ្នកគាំទ្រពិតជាភ្ញាក់ផ្អើល និងកោតសរសើរពីរូបសម្រស់របស់អ្នកទាំងពីរ ថាពិតជាស្រស់ស្អាត និងសក្ដិសមនឹងដំណែងមួយនេះខ្លាំងណាស់៕
ចុចអាន៖តារាស្រីកូនកាត់ថៃទាំងនេះ កំពុងតែល្បីឈ្មោះខ្លាំងក្នុងតំបន់អាស៊ី និងអឺរ៉ុប