​រ៉ូប​៦ម៉ូដ​ ស័ក្តិសម​សម្រាប់​ស្លៀក​ពេល​​​​​​ទៅ​​​ដើរ​លេង​ជិតៗ

  • 2018-11-02 08:22:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​រ៉ូប​​​​គឺ​ជាទី​ពេញ​និយម​​របស់​​​​​នារី​​​​វ័យ​ក្មេង​និង​​វ័យ​​កណ្តាល​​​​​​​។ វា​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​​​​ មិន​ស្អុះ​ស្អាប់​ធុញ​​ថប់ ថែម​ទាំង​​​បង្កើន​​មន្ត​ស្នេហ៍​​​ទ្វេ​ដង​​។ មាន​ប្រភេទ​​រ៉ូប​​​​​សាច់​​ក្រណាត់​​ទាំង​នេះ នៅ​ក្នុង​ទូ​​ខោអាវ មិន​ខាត​បង់​ឡើយ​ ព្រោះ​អ្នក​អាច​ស្លៀក​បាន​ញឹកញាប់​ ជា​ពិសេស​​ពេល​ត្រូវ​ទៅ​​ណា​ជិតៗ ដើរ​ផ្សារ ​ចេញ​​ទៅ​ញ៉ាំ​​អី​ខាង​ក្រៅ គឺ​​ស័ក្តិសម​បំផុត​​ហើយ​​​ សម្រាប់​​យុវតី​សម័យ​​ថ្មី​។

​​១. រ៉ូប​​ក្រឡា​ការ៉ូ

​មួយ​ម៉ូដ​នេះ មាន​ភាព​​​​ទាក់​​​ទាញ ​បែប​នារី​​សម័យ​​ថ្មី ប៉ុន្តែ​មិន​ឆើត​​​ឆាយ​​ជ្រុល​ មើល​ទៅ​ក្មេង​ស្អាត​​ ហើយ​​ពេញ​​និយម​ខ្លាំង​​​មិន​​​ថា​ក្នុង​​​​រដូវ​​ក្តៅ​ឬ​រងា​​​នោះ​ទេ​។​

​​​២. រ៉ូប​​​​​វែង​​ផ្ទៃ​លាត

រ៉ូប​បែប​នេះ មិន​មាន​​​​ម៉ូដ​អី​​​​ច្រើន​ពិត​មែន​ តែ​​​​វា​ងាយ​ស្រួល​​ក្នុង​ការ​ស្លៀក មិន​​តឹង​ណែន​។ ទោះ​​​​​​​មើល​ទៅ​​ធម្មតា​ ​វា​នៅ​តែ​​ពេញ​និយម​ សម្រាប់​នារី​​​​ទាន់​សម័យ​ ​ដែល​ចូល​ចិត្ត​លេង​ខ្លួន​សាមញ្ញៗ។

ចង់បានម៉ូដនេះ​សូមចុចត្រង់នេះ ឬ​ ​ផ្ញើ​រូប​នេះ​ទៅ​ផ្នែក​លក់​​ដើម្បី​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​១០%

៣. រ៉ូប​​វែង​​មាន​រំភាយ

រ៉ូប​​​ប្រភេទ​នេះ មាន​សាច់​រលាស់​​ត្រជាក់​ ​មើល​ទៅ​​ដូច​​សុភាព​នារី​​ពិតៗ គួរ​ឲ្យ​ស្រលាញ់​​។ មិន​ចាំ​បាច់​​សាំ​ញ៉ាំ​ច្រើន​ក៏​បាន ត្រឹម​ស្បែក​ជើង​ធម្មតា​មួយ​គូ ​កាបូប​យួរ​​មួយ មិត្ត​ៗ​​​នារី​​អាច​ដើរ​ទៅ​ណា​មក​ណា​ដោយ​ទំនុក​​​ចិត្ត។

៤. រ៉ូប​​វែង​​មាន​​ផ្កា​​

​​រ៉ូប​​​​​មាន​​ផ្កា ​​​​មាន​ភាព​​ពេញ​និយម​​​​​​យូរ​មក​​ហើយ និង​​មិន​ងាយ​​​​ហួស​​សម័យ​ទៅ​​វិញ​ទ។​ ​​បើ​នារី​​ស្លៀក​​មួយ​ម៉ូដ​នេះ មើល​ទៅ​ស្អាត​បែប​​​ស្រទន់​​រ៉ូមែនទិក។

៥. រ៉ូប​ពង​​ជីងចក់

រ៉ូប​​​មួយ​​​នេះ ក៏​មិន​ខុស​គ្នា​ពី​ប៉ុន្មាន​ម៉ូដ​​ខាង​​លើ​ដែរ ​​​​​​​​ចេញ​​យូរ​​ឆ្នាំ ​​ក៏​នៅ​តែ​​​ស្រស់​ស្អាត​​ទាក់​ភ្នែក​​ដដែល៕

៦. រ៉ូប​​​​​​​​ម៉ូដ​២​ជាន់

រ៉ូប​ចុងក្រោយនេះ​​​មាន​​​អាវ​និង​រ៉ូប​ដាច់​ពី​គ្នា​ឬ​ពេល​ខ្លះ​ជាប់​គ្នា​តែ​ម្តង។​ ​វា​​ត្រូវ​បាន​ចាប់​ចិត្ត​ទាំង​នារី​​នៅ​​តំបន់​អាស៊ី​និង​លោក​ខាង​លិច។ ​

ចុចអានបន្ត៖

​ ​​

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី