៣​​​កន្លែង​​នៅ​​ស្រុក​​ខ្មែរ​ ដែល​​អ្នក​អាច​​យក​​​​ឆ្កែ​​ឆ្មា​​មក​​ចិញ្ចឹម​​​​​ដោយ​​ឥត​​​គិត​​ថ្លៃ

  • 2018-10-19 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នេះ​​​គឺ​​ជា​​​​ឱកាស​​ដ៏​ល្អ​​មួយ ​មិន​​មែន​សម្រាប់​​​តែ​អ្នក​​ស្រលាញ់​​សត្វ​ចិញ្ចឹម​​ដូច​ជា​​ ​ឆ្កែ​​​ឬ​ឆ្មា​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​ អ្នក​​ដែល​មាន​​​ទឹក​​ចិត្ត​​​សណ្តោស​​​​ប្រណី​​​ចំពោះ​សត្វ​ទាំង​អស់​​នោះ​ ព្រោះ​​​ពួក​​វា​​​​​ត្រូវ​​​បាន​ម្ចាស់​​បោះ​​បង់​​ចោល​​ដោយ​​​សារ​​កើត​ជំងឺ​ ឬ​​វង្វេង​​ផ្ទះ​​ជា​​ដើម​។ ថ្ងៃ​​​នេះ​​​ដែរ​ វិបសាយ "កញ្ញា" នឹង​​​​បង្ហាញ​​​​​​ប្រាប់​​អ្នក​ទាំង​​អស់​គ្នា​​​ ពី​​អង្គការ​ក្រៅ​​រដ្ឋាភិបាល​​និង​មិន​​រក​ប្រាក់​​ចំណេញ​​៣​កន្លែង​​​នៅ​​ក្នុង​​​​​ប្រទេស​ខ្មែរ​​យើង ដែល​តែង​តែ​ជួយ​​សង្គ្រោះ​​​​ មើល​​ថែរក្សា​ឆ្កែ​ឆ្មា​អនាថា​​ព្យាបាល​​ឲ្យ​មាន​សុខភាព​ល្អ​ឡើង​​វិញ​ និង​​​​​​ផ្តល់​ជូន​​ឥត​​​​​​​គិត​​ថ្លៃ​​​ ដល់​អ្នក​​ដែល​មាន​​បំណង​​​​ចង់​​យក​វា​​ទៅ​​ចិញ្ចឹម​នៅ​ផ្ទះ។

១. Animal Rescue Cambodia មាន​ទី​តាំង​​ស្ថិត​នៅ​​ ផ្ទះ​លេខ​១៣៧ ​ផ្លូវ​៩៩ សង្កាត់​​ផ្សារ​​​ដើម​​ថ្កូវ​​ រាជធានីភ្នំពេញ ឬ​​ ទំនាក់​ទំនង​ ​​​តាម​​រយៈ​​លេខ​​ទូរសព្ទ ០៩៥ ៥៩២ ៧០១ ឬ ចូល​ទៅ​កាន់​​​​ទំព័រ​​ហ្វេសប៊ុក Animal Rescue Cambodia ដើម្បី​​​​​ទទួល​​បាន​ព័ត៌មាន​​លម្អិត និង​​ធ្វើ​​ការ​​កក់​​ទុក​ជា​មុន​។

២. Phnom Penh Animal Welfare Society (PPAWS) មាន​ទី​តាំង​​ស្ថិត​នៅ​​ ផ្ទះ​លេខ​១៨៩ ផ្លូវ​​​៣៧ សង្កាត់​​បឹង​​ទំពុន រាជធានីភ្នំពេញ ឬ​​ ទំនាក់​ទំនង​​​​តាម​​រយៈ​​លេខ​​ទូរសព្ទ ០៧៨​​ ៦១១ ២៨៩ ឬ ចូល​ទៅ​កាន់​​​​ទំព័រ​​ហ្វេសប៊ុក Phnom Penh Animal Welfare Society (PPAWS) ដើម្បី​​​​​ទទួល​​បាន​ព័ត៌មាន​​លម្អិត​បន្ថែម។

៣. Sihanoukville Animal Welfare- Cambodia មាន​ទី​តាំង​​ស្ថិត​នៅ​​​ក្នុង​​ខេត្ត​ព្រះ​​សីហ​នុ ឬ​​ ទំនាក់​ទំនង​​​​តាម​​រយៈ​​លេខ​​ទូរសព្ទ ០១៧ ៧៥៥ ៩៦៤ ឬ ចូល​ទៅ​កាន់​​​​ទំព័រ​​ហ្វេសប៊ុក Sihanoukville Animal Welfare- Cambodia ដើម្បី​​​​​ទទួល​​បាន​ព័ត៌មាន​​លម្អិត​បន្ថែម។

​ប្រសិន​បើ​​អ្នក​​​​​គ្មាន​​​ពេល​​គ្រប់គ្រាន់​​សម្រាប់​​​​ចិញ្ចឹម ឬ​មិន​អាច​​ចិញ្ចឹម​​វា​បាន អ្នក​​​អាច​​បរិច្ចាគ​​​ជា​​​​​ថវិកា ​ឬ​ចំណី​តាម​​ទឹក​ចិត្ត​​សទ្ធា​​​ជ្រះ​ថ្លា៕

ចុចអានបន្ត៖

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម