Miss Grand ​មក​ពី​ប្រទេស​មួយ​​លេច​​ចេញ​​តំបន់​​​សំខាន់​ ពេល​​​កំពុង​បង្ហាញ​​ឈុត​​​តំណាង​ជាតិ

  • 2018-10-13 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​កម្មវិធី​​ប្រកួត​សម្រស់ Miss Grand International 2018 ដែល​​ធ្វើ​ឡើង​​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា បាន​ឈាន​មក​​ដល់​​វគ្គ​​​បង្ហាញ​ឈុតតំណាងជាតិវិសេស ​​កាល​ពី​​យប់​​ថ្ងៃ​​​ទី​​១២ ខែ​​តុលា ឆ្នាំ​២០១៨។ ​ទន្ទឹម​គ្នា​​នេះ​​ដែរ ​​​​​​ឈុត​​តំណាង​​ជាតិ​​​​​របស់​​ប្រទេស​​​និមួយៗ​ មាន​ភាព​​ស្រស់​ស្អាត​លេច​ធ្លោ បង្កប់​​ទៅ​ដោយ​អត្ថន័យ តាម​​​ប្រពៃណី​វប្បធម៌​​​​ផ្សេងៗ​គ្នា ។

យ៉ាង​​ណា​មិញ មាន​រឿង​​ហេតុ​​កើត​​​ឡើង​​ចៃដន្យ​​​ទៅ​លើ ​​​​​​ Miss Grand ដែល​មកពី​​ប្រទេសGuadeloupe ​​​ឈ្មោះ​ថា Meghan Monrose បាន​​​​លេច​​ចេញ​​​តំបន់​សំខាន់​ បន្ទាប់​​ពី​​​​​ប្រកាស​ឈ្មោះ​​និង​​ប្រទេស​របស់​​ខ្លួន​​រួច។ ខណៈ​​នោះ នាង​​ក៏​បាន​​​​ព្យាយាម​​​​យក​ដៃ​លើក​រ៉ូប​ឡើង​យ៉ាង​រហ័ស​​​ ហើយ​​នៅ​តែ​​​បន្ត​ដំណើរ​​ដោយ​ភាព​ជឿជាក់ ​​​មិន​​តក់​​ស្លុត​​​ថែម​ទៀត​ផង។ គួរ​​រម្លឹក​ដែរ​ថា ក្រោយ​​​​​​ឃើញ​​​ហេតុការណ៍​​បែប​នេះ​​កើត​ឡើង ​មាន​អ្នក​​​​​​​​សរសេរ​​លើក​​ទឹក​ចិត្ត​ជា​​ច្រើន នៅ​លើ​​រូប​ថត​​ដែល​បាន​បង្ហោះ​​ក្នុង​​ទំព័រ​​​ហ្វេសប៊ុកផ្លូវ​ការ​របស់ Miss Grand International 2018៕

​​​​​​​​​​

អត្ថបទ៖ ដេត ឈុនអ៉ី