រកឯណាបាន! ទំនិញច្រើនរាប់មិនអស់ បញ្ចុះតម្លៃកប់ៗដល់៨០% មួយឆ្នាំមានតែម្ដងគត់!
- 2018-10-04 07:34:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឯណាបាន! ទំនិញច្រើនរាប់មិនអស់ បញ្ចុះតម្លៃកប់ៗដល់៨០% មួយឆ្នាំមានតែម្ដងគត់!
សន្និសីទសារព័ត៌មានស្តីពី Ladies' Fair ដែលបានធ្វើឡើងនៅក្នុងសណ្ឋាគារហ៊ីម៉ាវ៉ារី កាលពីថ្ងៃម្សិលមិញនេះ ដោយមានការសហការគ្នា រវាងក្រុមហ៊ុន 360 Ads & Eventជាមួយនឹងវិបសាយព័ត៌មានស្រ្តីធំជាងគេប្រចាំកម្ពុជា "កញ្ញា" និងមានការសហការពីក្រុមហ៊ុនធំៗពីរ គឺក្រុមហ៊ុនផ្ដល់សេវាទូទាត់ឥតសាច់ប្រាក់ធំបំផុតនៅកម្ពុជា Pi Pay និងវិបសាយទិញលក់អចលទ្រព្យដ៏ធំនៅកម្ពុជា realestate.com.kh ។
ពិព័រណ៍ "នារីសម័យថ្មី" (Ladies' Fair) នឹងគ្រោងរៀបចំឡើងនៅ ថ្ងៃទី២២-២៣ ខែធ្នូ ២០១៨ នៅសាលពិព័រណ៍កោះពេជ្រ គឺជាព្រឹត្តិការណ៍ពិព័រណ៍លក់ផលិតផលម៉ាកល្បីៗគ្រប់ប្រភេទសម្រាប់មនុស្សស្រី។ ហេតុនេះហើយស្រីៗដែលចូលចិត្តដើរផ្សារទិញទំនិញ មិនគួរខកខានឱកាសដ៏ល្អនេះទេ ព្រោះអ្នកនឹងអាចទទួលបានការបញ្ចុះតម្លៃធំបំផុតរហូតដល់ ៨០% ឯណោះ។
កញ្ញា ដែក ដារី អ្នកគ្រប់គ្រងក្រុមហ៊ុន 360 Ads & Event ថ្លែងថា៖ “នេះជាលើកដំបូងដែលកម្ពុជាយើងមានពិព័រណ៍ពិសេសបែបនេះសម្រាប់ស្រ្តី ហើយមានផលិតសម្បូរបែបសម្រាប់ស្រីៗចង់ Shopping។ យើងរៀបចំពិព័រណ៍នេះឡើងសម្រាប់ស្ត្រីដែលមានអាយុចាប់ពី ១៨ ឆ្នាំ ដល់ ៥០ ឆ្នាំ។ យើងរំពឹងថានឹងមានអ្នកចូលរួមប្រមាណ ២ ម៉ឺននាក់។
សម្រាប់ដៃគូអាជីវកម្មរបស់យើងវិញ យើងកំពុងផ្ដល់ឱកាសពិសេសដល់ពួកគាត់ ដោយបញ្ចុះតម្លៃ ២០% សម្រាប់ក្រុមហ៊ុន ឬម្ចាស់អាជីវកម្មដែលកក់ស្ដង់ផលិតផល ចាប់ពីថ្ងៃនេះ ដល់ថ្ងៃ ៣១ តុលា”។
ពិព័រណ៍ នារីសម័យថ្មី មានស្តង់លក់ផលិតផលម៉ាកល្បីៗទាំងក្នុងស្រុក និងក្រៅស្រុក សរុបប្រមាណជា ៣០០ ស្ដង់ ក្នុងនោះមានផលិតផល ដូចជា សម្លៀកបំពាក់ និងគ្រឿងតុបតែង (Apparel & Accessories) សម្រស់ និងម៉ូដ (Beauty & Fashion) កីឡា និងសុខភាព (Sports & Fitness) សម្ភារៈផ្ទះបាយ (Home Appliances) ផលិតផលកូនក្មេង (Baby Care) សុខភាព (Health Care) អាហារ និងភេសជ្ជៈ (Foods & Beverages) អប់រំ (Education) កម្សាន្ត (Entertainment) ទេសចរណ៍ (Travel & Tourism) និងអចលនទ្រព្យ (Real Estate)។
ដោយឡែក អ្នកស្រី សរ សុគន្ធី អ្នកគ្រប់គ្រងវិបសាយ «កញ្ញា» ថ្លែងដូច្នេះថា “យើងរីករាយដែលសហការជាមួយក្រុមហ៊ុន 360 Ads & Event ឲ្យមានពិព័រណ៍នេះឡើង។ តាមរយៈការសហការនេះ និងការផ្សព្វផ្សាយលើវិបសាយ កញ្ញា យើងបានផ្ដល់តម្លៃបន្ថែមដល់អ្នកអានរបស់យើងជាក់ស្ដែង តាមរយៈ Shopping ក្នុងតម្លៃ Discount យ៉ាងច្រើនដល់ ៨០%។ កន្លងមក កញ្ញា ផ្ដល់តែព័ត៌មានជុំវិញរឿងពាក់ព័ន្ធស្រីៗ ជាចំណេះដឹង ជាតិចនិក ជាដំណោះស្រាយទាក់ទងនឹងជីវិតស្នេហា គ្រួសារ សម្រស់ សុខភាព ដល់អ្នកអានជាស្ត្រីរបស់យើងប៉ុណ្ណោះ តែពេលនេះ អ្នកអានដែលមានភាគច្រើនជានារីរបស់យើងអាចមានឱកាសជ្រើសរើសផលិតផលដែលយើងបានណែនាំនៅក្នុងអត្ថបទចំណេះដឹងទាំងនេះបាននៅក្នុងពិព័រណ៍ដ៏ធំមួយនេះ និងអាចទទួលបានការប្រឹក្សាយោបល់ពីអ្នកជំនាញដោយឥតគិតថ្លៃផង។"
គួរបញ្ជាក់ផងដែរថា Ladies' Fair នឹងមានតាំងបង្ហាញ និងលក់ផលិតផលម៉ាកល្បីៗគ្រប់ប្រភេទទាំងក្នុងស្រុក និងបរទេសប្រមាណជា ៣០០ ស្ដង់ ក្នុងនោះ មានផលិតផល៖
សម្លៀកបំពាក់ និងគ្រឿងតុបតែង (Apparel & Accessories)
សម្រស់ និងម៉ូដ (Beauty & Fashion)
កីឡា និងសុខភាព (Sports & Fitness)
សម្ភារៈផ្ទះបាយ (Home Appliances)
ផលិតផលកូនក្មេង (Baby Care)
សុខភាព (Health Care)
អាហារ និងភេសជ្ជៈ (Foods & Beverages)
អប់រំ (Education)
កម្សាន្ត (Entertainment)
ទេសចរណ៍ (Travel & Tourism)
អចលនទ្រព្យ (Real Estate)
បើក្រុមហ៊ុន ឬអ្នកលក់ចាប់អារម្មណ៍ចង់ចូលរួមដាក់លក់ផលិតផលរបស់ខ្លួនក្នុងពិព័រណ៍ដ៏ធំ និងដំបូងបំផុតនៅកម្ពុជាមួយនេះ សូមចូលផេកហ្វេសប៊ុក 360 Events ឬទាក់ទងទូរសព្ទលេខ៖
089 777 670
011 469 959/ 069 300 914
081 506 006/ 085 510 231
093 465 465
076 333 1862
010 380 350 ៕