តួឯក​ស្រី​រឿង “តុង​ហ្វាពូហ្វាយ” ទទួល​បាន​ទ្រព្យ​សម្បត្តិ​២៥៦​លាន​ដុល្លារ ក្រោយ​លែងលះប្ដី​មហាសេដ្ឋី

  • 2018-10-01 02:26:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ព័ត៌មាន​អតីត​កំពូល​តារា​សម្ដែង​ស្រី​ហុងកុង Brigitte Lin លែង​លះ​ប្ដី​មហាសេដ្ឋី ក្រោយ​រួមរស់​ជាមួយ​គ្នាជាង​២០ឆ្នាំ​បាន​ធ្វើ​ឲ្យ​ពិភពសិល្បៈ​ចិន​ជ្រួលច្របល់។

កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា​កន្លង​ទៅ​នេះ ស្ទើរ​គ្រប់​បណ្ដាញ​​ព័ត៌មាន​តូច​ធំ​បាន​ចុះ​ផ្សាយ​ព័ត៌មាន​​ដ៏​ភ្ញាក់​ផ្អើល​នោះ​គឺ អតីតកំពូល​តារា​សម្ដែងស្រី Brigitte Lin បាន​លែងលះនឹង​កំពូល​មហាសេដ្ឋីអចលនទ្រព្យ Michael Ying ហើយ ក្រោយ​រៀបការ​នឹង​បាន​២៤​ឆ្នាំ។ មូលហេតុ​ដែល​នាំ​ឲ្យ​មង្គលការ​នេះ​ឈាន​ដល់​ទី​បញ្ចប់​នោះ​គឺ មហាសេដ្ឋី​ចំណាស់​រូប​នេះ​ ទោះ​បី​ជា​មាន​ប្រពន្ធ​ស្អាត​ហើយ​ក៏​ដោយ តែ​នៅ​តែ​លួច​មាន​ស្រី​ខាង​ក្រៅ​ឥត​ល្ហែ​ធ្វើ​ឲ្យ​តួ​រឿង “តុងហ្វាពូហ្វាយ” មិន​អាច​ទ្រាំទ្រ​បាន។

យោង​តាម​ប្រភព​នានា ក្រោយ​ពេល​បែក​គ្នា សិល្បការិនី​វ័យ ៦៣​ឆ្នាំ​ត្រូវ​បាន​ប្ដី​ចែក​ទ្រព្យ​សម្បត្តិ​ឲ្យ​២​ពាន់​លាន​ដុល្លារ​ហុងកុង (២៥៦​លាន​ដុល្លារ)។ គួរ​បញ្ជាក់​ផងដែ​រ​ថា តារា​ស្រី​មាន​ដើម​កំណើត​មក​ពី​តៃវ៉ាន់​រូប​នេះ បាន​ចូលរោងការ​នឹង​សេដ្ឋី​ខាង​លើ​កាល​ពី​ឆ្នាំ​១៩៩៤ និង​មាន​កូន​ជាមួយ​គ្នា​២​នាក់ គឺ​ស្រី​ទាំង​២។ កូន​ស្រី​ធំ​ឆ្នាំ​នេះ​មាន​វ័យ​១៨​ឆ្នាំ​ហើយ។ ក្រោយ​មាន​​កូន​២​ហើយ ខាង​ប្ដី​នៅ​តែ​ចង់​បាន​កូន​ប្រុស​ទៀត​ដើម្បី​បន្ត​កេរ្តិ៍​មរតក តែ​ខាង​ប្រពន្ធ។ មតិ​ភាគ​ច្រើន​បាន​ឲ្យ​ដឹង​ថា នេះ​ក៏​ជាមូលហេតុ​ដែល​លោក​ទៅ​រក​ស្រី​ខាង​ក្រៅ​ដើម្បី​រក​កូន​បន្តវេន​ផង​ដែរ៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទថ្មី