ស្អាត​កប់​ ឈុត​សម្លៀក​បំពាក់​ប្រពៃណី​ជាតិ​របស់​កញ្ញា​ឯក​ផែន​ដី​កម្ពុជា​ឆ្នាំ​នេះ​​

  • 2018-09-28 07:41:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​កម្ពុជា​កំពុង​រៀប​ចំ​ខ្លួន​ដើម្បី​ទៅ​ប្រកួត​កញ្ញា​ឯក​ផែនដី​ប្រចាំ​ឆ្នាំ​២០១៨​ ឬ Miss Earth 2018 ​ ដែល​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ប្រទេស​ហ្វីលីពីន​ ចាប់​ពី​ថ្ងៃ​៦​ ខែ​តុលា​ រហូត​ដល់​ថ្ងៃ​ទី​៣​ ខែ​វិច្ឆិកា​ខាង​មុខ​នេះ។​ ទំព័រ​ផ្លូវ​ការ​របស់​កញ្ញា​ឯក​ផែន​ដី​កម្ពុជា​ Miss Earth Cambodia បាន​បង្ហាញ​នូវ​ឈុត​សម្លៀក​បំពាក់​ប្រពៃ​ណី​ជាតិ​​ដែល​គ្រោង​នឹង​យក​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ ក្រោម​ប្រធាន​បទ​ "មាតា​ធម្មជាតិ”។​

ការ​រចនា​គ្រប​ដណ្ដប់​ដោយ​អត្ថន័យ​ជ្រាល​ជ្រៅ​ដែល​ពឹង​ផ្អែក​លើ​ការ​បូក​បញ្ចូល​គ្នា​នៃ​ទម្រង់​រូប​ចម្លាក់​ ដែល​បាន​ចារ​លើ​ផ្ទាំង​សិលា​នៃ​ប្រាសាទ​ដ៏​ល្បី​ល្បាញ ជាមួយ​នឹង​គំនិត​ច្នៃ​ប្រឌិត​​ បែប​សហសម័យ​របស់​កូន​ខ្មែរ​ជំនាន់​ថ្មី​​​ ហើយ​បាន​​ផ្ដោត​សំខាន់​លើ​ និមិត្ត​រូប​​នៃ​ក្ដី​សង្ឃឹម​និង​ ការ​គោរព​របស់​មនុស្ស​ទូទាំង​សកល​។​ បែប​ផែន​នៃ​ការ​រចនា​ឈុត​នេះ​បាន​ប្រើ​ប្រាស់​នូវ​គំនិត​ច្នៃ​​ចេញពី វត្ថុធាតុ​ដើម​ក្នុង​ស្រុក ដែល​ជា​ស្នា​ដៃ​របស់​កូន​ខ្មែរ​ដែល​មាន​ជំនាញ​ច្បាស់​លាស់។ មើល​ការ​រចនា​ឈុត​ប្រពៃណី​ជាតិ​របស់​កញ្ញា​ឯក​ផែន​ដី​ឆ្នាំ​២០១៨​នេះ៖​ ​​​​​​​​​​​​

​រូបភាព៖ Miss Earth Cambodia

អត្ថបទ៖ Khuon Sovanvatey

អត្ថបទពេញនិយម