ស្អាតឥតខ្ចោះ! សម្រស់នារីខ្មែរក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរ ទៅវត្តដាក់បិណ្ឌ
- 2018-09-28 04:18:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្អាតឥតខ្ចោះ! សម្រស់នារីខ្មែរក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរ ទៅវត្តដាក់បិណ្ឌ
រដូវបិណ្ឌភ្ជុំដែលជាពិធីបុណ្យបែបព្រះពុទ្ធសាសនាដ៏ធំរបស់ខ្មែរបានចូលមកដល់ ប្រិយមិត្តយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនបុព្វការីជនដែលបានចែកឋានទៅលោកខាងមុខបានប៉ុន្មានវត្តហើយ?
ក្នុងឱកាសថ្ងៃដាក់បិណ្ឌនេះដែរ Sabay នឹងបង្ហាញជូនម៉ូដសម្លៀកបំពាក់ប្រពៃណីខ្មែរ និងសកម្មភាពរបស់តារាស្រី២ដួង មានកញ្ញា ណាក់ ស្រីណា និង មាស លក្ខិណា យកចង្ហាន់ នំចំណី ផ្លែឈើ ផ្កាផ្ញី និងបច្ច័យទៅប្រគេនព្រះសង្ឃ នៅវត្តចំពុះក្អែក នៅស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
នារីខ្មែរក្នុងសម្លៀកបំពាក់អាវប៉ាក់ពណ៌សតំណាងឲ្យភាពស្អាត បរិសុទ្ធ រួមជាមួយសំពត់ហូលផាមួង មើលទៅស្អាត ទន់ភ្លន់ សមសួន ថែមទាំងបង្ហាញពីអត្តសញ្ញាណ ប្រពៃណីវប្បធម៌ខ្មែរ។
តោះ! កុំបង្អង់យូរ ទៅតាមដានសកម្មភាព និងម៉ូដអាវប៉ាក់ សំពត់ហូលស្អាតៗរបស់តារាសម្តែង ណាក់ ស្រីណា និង មាស លក្ខិណា ទាំងអស់គ្នា៖