Song Hye Kyo បង្អួត​នាឡិកាគូ​ជាមួយ​ប្ដី​តម្លៃ​១​ម៉ឺន​៥​ពាន់​ដុល្លារ​​ក្នុង​កម្មវិធី​ថ្មី

  • 2018-09-01 04:30:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ថ្មី តារា​សម្ដែង​ស្រី​កូរ៉េ​ល្បី​ឈ្មោះ Song Hye Kyo មិន​ត្រឹម​តែ​បង្អួត​សម្រស់​មិន​ចេះចាស់​របស់​ខ្លួន​ទេ ថែម​ទាំង​បាន​អួត​នាឡិកា​គូ​ជាមួយ​ប្ដី​របស់​ខ្លួន​ទៀត​ផង។ ក្រោយ​ពេល​បង្ក​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​នៅ​ព្រលានយន្តហោះ​កូរ៉េ​មុន​នេះ​នោះ កាល​ពី​យប់​ថ្ងៃ​ទី​២៩​ខែ​សីហា​នេះ តារា​សម្ដែង​ស្រី​លំដាប់ A កូរ៉េ Song Hye Kyo បាន​មាន​វត្តមាន​នៅ​ទីក្រុង​ហុងកុង​ដើម្បី​ចូល​រួម​ក្នុង​កម្មវិធី​របស់​ម៉ាក​គ្រឿង​សំអាង​មួយ​ដែល​នាង​ជា​អ្នក​តំណាង។

ខុស​ពី​រូបភាព​នៅ​ព្រលាន​យន្តហោះ​ដែល​ស្រី​ស្អាត​វ័យ​៣៦​ឆ្នាំ​មាន​សក់​ខ្លី​នោះ នៅ​ក្នុង​កម្មវិធី​នេះ ប្រពន្ធ​របស់​តារា​សម្ដែង Song Joong Ki បាន​ត​សក់​ហើយ​មាន​សក់​វែង​ត្រឹម​ស្មា​វិញ។ អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​មួយ​ទៀត​នោះ​គឺ តួ​រឿង “បំណុល​ផ្ទះ​ជំពាក់​ស្នេហ៍” បាន​ពាក់​នាឡិកា Cartier តម្លៃ​១៥០០០​ដុល្លារ​ដែល​ជា​នាឡិកា​គូ​ជាមួយ​ប្ដី​របស់​ខ្លួន​នៅ​ក្នុង​កម្មវិធី​នេះ។ គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​មិន​មែន​ជា​នាឡិកា​គូ​តែ​មួយ​គត់​​របស់​គូ​ស្នេហ៍​មាន​ឥទ្ធិពល​ឡើយ ត្បិត​មុន​នោះ​ពួក​គេ​ក៏​បាន​ពាក់​នាឡិកា​គូ​របស់​ម៉ាក IWC តម្លៃ​៧​ពាន់​ដុល្លារ​ផង​ដែរ៕

ចុចអានបន្ត៖

ប្រភព៖ Eva ប្រែសម្រួល៖ Caramel